ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​ COVID-19​ អ្នក​ឆ្លង​ថ្មី​ចុះ​ថយ​នៅ​កូរ៉េ​​ខាងត្បូង

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១០​មីនា បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​តស៊ូ​របស់​ខ្លួន​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ជាមួយនឹង​ប្រភព​នៃ​ការ​ចម្លង​គួរ​ឲ្យ​បារម្ភ​មួយ ដែល​លេច​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ក៏​ទោះបី​សង្វា​ក់​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​កំពុង​ធ្លាក់​ចុះ​យឺត​ក្ដី​។ នា​ថ្ងៃ​ទី​៩​មីនា​មានការ​ជំរឿន​ឃើញ​អ្នក​ឆ្លង​ថ្មី​១៣១​នាក់…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១០​មីនា បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​តស៊ូ​របស់​ខ្លួន​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ជាមួយនឹង​ប្រភព​នៃ​ការ​ចម្លង​គួរ​ឲ្យ​បារម្ភ​មួយ ដែល​លេច​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ក៏​ទោះបី​សង្វា​ក់​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​កំពុង​ធ្លាក់​ចុះ​យឺត​ក្ដី​។

នា​ថ្ងៃ​ទី​៩​មីនា​មានការ​ជំរឿន​ឃើញ​អ្នក​ឆ្លង​ថ្មី​១៣១​នាក់ នាំ​ឲ្យ​ចំនួន​នៃ​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៧.៥១៣​នាក់​។ នេះ​ជា​ការ​អះអាង​របស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​របស់​កូរ៉េ​ខាងត្បូង​។ រហូត​មក​ទល់​ពេល​នេះ​មាន​មនុស្ស​៥៤​នាក់​ហើយ ភាគច្រើន​ជា​មនុស្ស​ចាស់​ដែល​មាន​ជំ​ងឹ​ស្រាប់ បាន​​បាត់​បង់​ជីវិត​​នៅ​កូរ៉េ​ខាងត្បូង​ដោយសារ​វីរុស​នេះ​។

សង្វា​ក់​នៃ​ការ​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ បង្ហាញ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​អាជ្ញាធរ​សុខាភិបាល បាន​បង្ហើយការ​ធ្វើតេស្ត​ដោយ​ស៊ី​ជម្រៅ​មួយ លើ​មនុស្ស​២១០.០០០​នាក់​ជា​សាសនិក​នៃ​ព្រះ​វិហារ​SHINCHEONJI ដែល​ជា​ប្រភព​នៃ​ការ​ចម្លង​ដ៏​លឿន​បំផុត​នៃ​វីរុស​។ តែ​អាជ្ញាធរ​នៅ​តែ​ប្រកាស​អាសន្ន​ជា​និច្ច​លើ​ក្រុម​អ្នក​ឆ្លង​ថ្មី​ៗ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ