ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ប្រតិបត្តិ​ដែល​ជោគជ័យ​មាន​ចំណុច​ដូច​គ្នា​ទាំង​ពីរ​នេះ !

4 ឆ្នាំ មុន

ផ្លូវ​ដើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​មិន​មាន​រូបរាង​ដូច​ៗ​គ្នា​ទេ ហើយ​មាន​កត្តា​សំខាន់​ៗ​ជា​ច្រើន​ដែល​អាច​ជះ​ឥទ្ធិពល​លើ​វា​បាន ។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្យា​យ​ដោយ Busniess Comparision បាន​ឲ្យ​ដឹង​ថា កត្តា​មួយ​ចំនួន​ដូច​ជា​ភេទ ជាតិ​សាសន៍ និង​កម្រិត​ការ​អប់រំ…

ផ្លូវ​ដើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​មិន​មាន​រូបរាង​ដូច​ៗ​គ្នា​ទេ ហើយ​មាន​កត្តា​សំខាន់​ៗ​ជា​ច្រើន​ដែល​អាច​ជះ​ឥទ្ធិពល​លើ​វា​បាន ។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្យា​យ​ដោយ Busniess Comparision បាន​ឲ្យ​ដឹង​ថា កត្តា​មួយ​ចំនួន​ដូច​ជា​ភេទ ជាតិ​សាសន៍ និង​កម្រិត​ការ​អប់រំ គឺ​មិន​តែងតែ​ប៉ះពាល់​ដល់​ឱកាស​របស់​មនុស្ស​ម្នាក់​ក្នុង​ការ​ក្លាយជា​មនុស្ស​ជោគជ័យ​ទេ ។ ផ្ទុយ​មក​វិញ​មនុស្ស​ដែល​ជោគជ័យ និង​មាន​តំណែង​ធំ​ៗ​ក្នុង​ជំនាន់​ថ្មី​ភាគច្រើន​ជា​មនុស្ស​ដែល​មាន​ចំណុច​ខាងក្រោម​នេះ​៖

១. ប្រជាប្រិយភាព​ក្នុង​សង្គម
ចំណុច​នេះ​ជា​ចំណុច​ថ្មី​មួយ​ដែល​ទើបតែ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​សម័យកាល​ប្រព័ន្ធ​សង្គម​នេះ ។ មក​ដល់​ខែកុម្ភៈ ឆ្នាំ ២០២០ នាយក​ប្រតិបត្តិ​ដែល​មាន​អ្នក Follower លើ​ប្រព័ន្ធ​សង្គម​ច្រើន​ជាងគេ គឺ​អ្នកស្រី ខា​យ​លី ជេន​នើ (Kylie Jnner) លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) និង​លោក​ធី​ម ឃុ​ក (Fim Cook) ។

ជា​ទូទៅ ស្ត្រី​ទទួល​បានការ​គាំទ្រ​ច្រើន​ជាង​បុរស​លើ​ប្រព័ន្ធ​សង្គម ហើយ​ស្ត្រី​ដែល​ជា​បុគ្គល​ដែល​ជោគជ័យ និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​សង្គម​មាន​ដូច​ជា ខា​យ​លី ជេន​នើ​, ហ៊ូ​ដា កា​ថា​ន (Huda Kattan), ខា​រ៉ូ​លី​ន ម៉ាក​ខ​ល (Carolyn McCall) និង ហ្វេ​ន​សេ​ស្កា បេ​លេ​ទី​នី (Fancesca Bellettini) ជាដើម ។

២. អ្នក​នៅ​វ័យក្មេង
មនុស្ស​កាន់តែ​ច្រើន​ជុំវិញ​ពិភពលោក​បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម​តាំងពី​នៅ​វ័យក្មេង ។ ឧទាហរណ៍​ដែល​ល្អ​បំផុត​សម្រាប់​ចំណុច​នេះ គឺ​អ្នកស្រី ខា​យ​លី ជេន​នើ ដែល​មាន​អាយុ​ត្រឹមតែ ២១​ឆ្នាំ​ជាដើម​ដែល​ជានា​យក​ប្រតិបត្តិ​វ័យក្មេង និង​មាន​ភាព​ជោគជ័យ​ជាងគេ ។

យ៉ាងណា​ក្តី ការ​សិក្សា​ខាងលើ​បាន​ប្រទះ​ឃើញ​ថា បុគ្គល​ដែល​ជោគជ័យ​ខាងលើ​ភាគច្រើន​ទទួល​បានការ​អប់រំ​ពី​សាកលវិទ្យាល័យ​ល្បី​ៗ​ដូច​ជា Harvard University ដែល​បាន​បង្រៀន​នាយក​ប្រតិបត្តិ​ជោគជ័យ​ច្រើន​ជាងគេ បន្ទាប់​មក​គឺ Princeton និង Wharton School នៅ University of Pennsylvania ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ