ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ឆែកឃើញកាំភ្លើង២ដើម រួចសួរនាំ បែកធ្លាយ​បន្តបន្ទាប់២នាក់ទៀត

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា គាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ដើរ​ចេញពី​កាស៊ីណូ​ខ្សាច់​មាស ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា គាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ដើរ​ចេញពី​កាស៊ីណូ​ខ្សាច់​មាស ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ហើយ​នៅ​លើ​ខ្លួន​ជនជាតិ​ចិន​នោះ​មាន​កាំភ្លើងខ្លី​ផង​ដែរ ។ គួររំលឹកថា ខ្លាំង​បាត់​! កាន់​កាំភ្លើង​២​ដើម បង្ករឿង​ទាំង​កណ្តាលរាត្រី

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​ជនសង្ស័យ​បានដឹង​ខ្លួន ក៏​រត់គេច​ខ្លួន​រហូត​ដល់​ចំណុច​ផ្លូវកែង​តុលាការ​ចាស់ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ទើប​កម្លាំង​សមត្ថកិច្ច​ដេញ​ប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បាន​តែ​ម្តង ព្រមទាំង​ឆែកឆេរ​នៅ​លើ​ខ្លួន​ជនសង្ស័យ​រក​ឃើញ​កាំភ្លើងខ្លី​២​ដើម រួច​ក៏​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​សាកសួរ​រួច សមត្ថកិច្ច​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈាន​ដល់​ចាប់​បាន​បក្ខពួក​របស់​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែម​ទៀត កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​យីហោ ភ្នំ​កាហ្វេ លីង ហាវ ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យ​ចំនួន​៣​នាក់​រួម​មាន ១-​ឈ្មោះ Bai Xing Nan ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ២-​ឈ្មោះ Tao Long Sheng ហៅ Lao Shan ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ គ្មាន​លិខិត​ឆ្លង​ដែន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ និង​៣-​ឈ្មោះ Liao Hao ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​កាំភ្លើងខ្លី​ចំនួន​២​ដើម ក្នុង​នោះ​មួយ​ដើម​ម៉ាក CZ 75 D ពណ៌​ខ្មៅ​បង់​១ គ្មាន​គ្រាប់ និង​មួយ​ដើម​ទៀត​ម៉ាក​រ៉ូ​ឡូ (​តូច​) មួយ​ដើម ពណ៌​ទឹកប្រាក់ មាន​ចំនួន​៤​គ្រាប់​, ប្រអប់​កាំភ្លើង ពណ៌​ខ្មៅ ចំនួន​មួយ​, ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​, រថយន្ត​១​គ្រឿង ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២R-២១៩៤, ម្សៅ​កញ្ចប់ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣២​កញ្ចប់​, ម្សៅ​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​, ម្សៅ​ពណ៌​ស្វាយ សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់ , បារី​មូល​ក​ញ្ឆ​ចំនួន​៦​ដើម​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​២​គ្រឿង និង​សំភារ​:​ប្រើប្រាស់​និង​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ។ ។
បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ