CAMSOC​ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ និង​លើក​ទិស​ដៅ​ឆ្ពោះទៅ​សុ​ី​ហ្គេ​ម​​ឆ្នាំ​2023


រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​(CAMSOC)​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា បាន​​បើក​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយក​រដ្ឋ មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​CAMSOC នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បី​បូក​សរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋ មន្ត្រី​តំណាង​ឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​អភិបាល​រាជធានី​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​អនុវត្ត​តាម​សេចក្ដីសម្រេច​រៀបចំ​សមាសភាព​បញ្ចូល បន្ថែម​ទៅ​ជា​អនុប្រធាន​ក្នុង​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ។ គោលបំណង​នៃ​ការ​ដាក់​បញ្ចូល​បន្ថែម​សមាសភាព​គណៈ ក​ម្មា​ធិ​ការ​កីឡា​ស៊ី​ហ្គេ​ម​ថ្មី​នេះ​គឺ​ដើម្បី​បញ្ជ្រាប​ការ​គាំទ្រ​ដល់​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​CAMSOC​បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ថ្ងៃនេះ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​រលូន បន្ទាប់​ពី​សម្ដេច​ពិជ័យសេនា​បាន​បង្ហាញ​ចេញ​នូវ​សក្ដានុពល​នៃ​ការ​រៀបចំ​ដំណើរ​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នេះ​បាន​ទទួល​នូវ​ធាតុ​ចូល​យ៉ាង​សំខាន់​ៗ​និង​ការ​សម្រេច​មួយ​ចំនួន​ក្នុង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២០។

ជាមួយ​គ្នា​នេះ​ដែរ​ក៏​មានការ​រំលេច​ចេញ​នូវ​ទិដ្ឋភាព​ចំនួន​២​គឺ​ទី​១ អ្វី​ជា​សមិទ្ធផល​ដែល​យើង​បាន​ធ្វើ​កាលពី​ឆ្នាំ​២០១៩​កន្លង​មក​ដែល​យើង​បាន​ជួយ​ដល់​គណៈកម្មការ​ជំនាញ​ជា​នយោបាយ​ក្នុង​ការ​ដឹកនាំ និង​មួយទៀត​គឺ​យើង​បាន​ជួយ​ទៅ​ដល់​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​នៅ​លើ​គោល​ការណ៍​នៃ​ការ​ជំរុញ​និង​អភិវឌ្ឍន៍​ជំនាញ​ដូច​ជា​ការ​ផ្ដល់​ថវិកា​បន្ថែម​ដល់​ការ​ចូលរួម​ប្រកួត​​ជើង​ឯក​ផ្សេង​ៗ​នៅ​ក្រៅប្រទេស និង​ការ​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី​នៅ​ក្រៅប្រទេស​ឆ្នាំ​២០១៩។

ជា​លទ្ធផល​គឺ​បាន​ស្ដែង​ចេញ​ជា​លទ្ធផល​របស់​ស៊ី​ហ្គេ​ម​ដែល​យើង​បាន​រួម​គ្នា​ធ្វើ​រវាង​សសរ​ស្ដម​៣​គឺ​ក្រសួង​អប់រំ​យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ ។ សម្ដេច​ពិជ័យ​សេនា​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​របស់​យើង​មាន​លក្ខណៈ​សកម្ម​និង​មាន​ភាព​រលូន​ជាង​មុន​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ គឺ​ការ​ដាក់​ចេញ​នូវ​គោលការណ៍​ផ្សេង​ៗ​ទៀត​ក្នុង​នោះ​មាន​យុទ្ធសាស្ត្រ​រៀបចំ​ជាតា​រាង​ទទឹង​ដើម្បី​បញ្ជ្រាប​ដំណាក់កាល​នៃ​វិបត្តិ​វីរុស កូ​រ៉ូ​ណា​នេះ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ក្នុង​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ។ ហេតុ​ដូច្នេះ​ហើយ​ទើប​អង្គប្រជុំ​បាន​សម្រេច​បង្វែរ​ពី​ការ​ចេញ​ទៅ​ក្រៅប្រទេស​មក​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ឱ្យ​បាន​ច្រើន ដោយ​យក​គ្រូ​បរទេស​មក​បង្ហាត់​កីឡាករ​ជម្រើសជាតិ​ក្នុង​ប្រទេស​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ