ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bill Gates និង Elon Musk មានគំនិត​ខុស​គ្នា​ទាំងស្រុង​ទាក់ទងកូ​វី​ដ​១៩

4 ឆ្នាំ មុន

មេរោគ កូ​រ៉ូ​ណា ឬ កូ​វី​ដ​-១៩ (COVID-19) បាន​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​វា​បាន​រាតត្បាត​ឆ្លង​ទៅ​ប្រទេស​យ៉ាងតិច ៩៧​ប្រទេស​ដែរ​មក​ដល់​ពេល​នះ និង​បង្ក​ឲ្យ​មនុស្ស​ប្រមាណ ៣,៨០០​នាក់​បាត់បង់​ជីវិត​ផង​ដែរ ។…

មេរោគ កូ​រ៉ូ​ណា ឬ កូ​វី​ដ​-១៩ (COVID-19) បាន​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​វា​បាន​រាតត្បាត​ឆ្លង​ទៅ​ប្រទេស​យ៉ាងតិច ៩៧​ប្រទេស​ដែរ​មក​ដល់​ពេល​នះ និង​បង្ក​ឲ្យ​មនុស្ស​ប្រមាណ ៣,៨០០​នាក់​បាត់បង់​ជីវិត​ផង​ដែរ ។

លោក អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Telsa និង​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់ Microsoft បាន​ចែករំលែក​ទស្សនៈ​របស់​ពួក​គេ​លើ​ស្ថាន​ការ​បច្ចុប្បន្ន​នេះ ហើយ​ទស្សនៈ​របស់​ពួក​គេ​ស្ទើរតែ​ផ្ទុយ​គ្នា​ទាំងស្រុង ។

កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​លោក ម៉ាស បាន​ចែករំលែក​លើ Twitter របស់​លោក​ថា «​ការ​ភ័យ​ខ្លាច​វីរុស កូ​រ៉ូ​ណា ពិតជា​ល្ងង់​ណាស់​» ។ ផ្ទុយ​មក​វិញ​លោក ហ្គេ​ត​ស៍ បាន​ចែករំលែក​អត្ថបទ​មួយ​លើ Blog របស់​លោក​ក្រោម​ចំណងជើង​ថា «​វិធី​ឆ្លើយ​តប​នឹង COVID-19» និង​បាន​បន្ត​ថា ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ COVID-19 បាន​ចាប់ផ្តើម​មាន​អាកប្បកិរិយា​ដូច​មេរោគ​ដែល​មាន​តែ​មួយ​ក្នុង​រយៈពេល ១០០​ឆ្នាំ​ដូចដែល​យើង​ព្រួយបារម្ភ ។ លោក​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​សង្ឃឹមថា វា​មិន​ធ្ងន់ធ្ងរ​ដូច្នេះ ប៉ុន្តែ​ពួក​យើង​គួរតែ​សន្មត់​ថា​វា​នឹង​ធ្ងន់ធ្ងរ​លុះត្រាតែ​យើង​អាច​បញ្ជាក់​ផ្ទុយ​ពី​នេះ​» ។

មហាសេដ្ឋី​ដែល​សុទ្ធតែ​ជា​មនុស្ស​ដ៏​វៃឆ្លាត​ទាំង​ពីរ​រូប ហើយ​ការ​ឆ្លើយ​តប​របស់​អ្នក​ទាំង​ពីរ​មាន​សារៈសំខាន់ ព្រោះ​ពួក​គេ​មាន​មនុស្ស​ចាំ​គាំទ្រ​រាប់​លាន​នាក់ ។ ការ​ឆ្លើយ​តប​របស់​លោក ម៉ាស ធ្វើ​ឲ្យ​មនុស្ស​ឈប់​ចា​តុ​ទុក​ថា​មេរោគ​នេះ​ជា​រឿង​ដ៏​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​ធ្វេសប្រហែស ខណៈ​ដែល​ការ​ឆ្លើយ​តប​របស់​លោក ហ្គេ​ត​ស៍ ផ្តល់​ជា​ការ​ព្រមាន​ដល់​មនុស្ស​ខណៈ​ដែល​ព្យាយាម​ប្រាប់​កុំ​ឲ្យ​ភ័យ​ខ្លាច ។

ក្រៅពី​ការ​ចែករំលែក​ទស្សនៈ​លើ​ប្រព័ន្ធ​សង្គម លោក ហ្គេ​ត​ស៍ បាន​ចូលរួម​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​ខាងលើ​តាម​រយៈ​មូលនិធិ​សប្បុរសធម៌​របស់​លោក ។ កាលពី​ខែ​មុន​មូលនិធិ Bill & Melinda Gates Foundation បាន​សន្យា​ថា​នឹង​បរិច្ចាគ ១០០​លាន​ដុល្លារ​ដើម្បី​ឆ្លើយ​តប​នឹង COVID-19 ហើយ​កាលពី​ស​ប្តា​ហ៍​មុន ពួក​គេ​បាន​ប្រកាស​ម្តងទៀត​ថា​ពួក​គេ​នឹង​បរិច្ចាគ ៥​លាន​ដុល្លារ​ទៀត​ទៅ​កាន់​ភ្នាក់ងារ​សុខភាព​សាធារណៈ​នៅ​តំបន់ Greater Seatle ដើម្បី​ប្រឆាំង​នឹង​មេរោគ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ