ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​បុរស៤នាក់ពាក់ព័ន្ធករណីល្មើសច្បាប់​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ករណី​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ករណី​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​ស្ពាន​អូរ​តា​វ៉ៅ ស្ថិត​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ សន វី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ២-​ឈ្មោះ សោ ប៉ាវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ (​ជា​អ្នក​ប្រើប្រាស់​) ៣-​ឈ្មោះ ខិ​ន ខៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ។ អ្នក​ទាំង​២​នាក់ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន (​ជា​អ្នក​ប្រើប្រាស់​) និង​៤-​ឈ្មោះ វ៉ា​ន់ គង់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​ជួញដូរ និង​ប្រើប្រាស់​) ។

ចំណែក​វត្ថុ​តាង និង​សម្ភារៈ​ដែល​ដកហូត​រួម​មាន ម៉ា​ទឹកកក (ICE) ចំនួន​១​កញ្ចប់​តូច​, ដប​សម្រាប់​ជក់ និង​អំ​ពូ​ល​ទែ​រ​ម៉ូ​ម៉ែត្រ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ