ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​តា​លី ៖ អ្នក​បាត់​បង់​ជីវិត​​​ថ្មី​៩៧​នាក់​ទៀត​​ ដោយសារ​វីរុស​

4 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ អាជ្ញាធរ​អ៊ី​តា​លី​រាយការណ៍​ថា ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ដោយសារ​វីរុស​COVID-19​ នៅ​​អ៊ី​តា​លី​មក​ដល់​ថ្ងៃ​ទី​៩ ខែ​មីនា ឡើង​ដល់​៤៦៣​នាក់ ជាមួយ​អ្នក​បាត់​បង់​ជីវិត​​​ថ្មី​៩៧​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ សរុប​នៅ​អ៊ី​តា​លី​ប្រទេស​អឺរ៉ុប​ដែល​រង​ប៉ះពាល់​ខ្លាំង​ជាងគេ​នា​ដំណាក់កាល​នេះ ដោយសារ​វីរុស​COVID-19…

ប្រទេស​អ៊ីតា​លី ៖ អាជ្ញាធរ​អ៊ី​តា​លី​រាយការណ៍​ថា ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ដោយសារ​វីរុស​COVID-19​ នៅ​​អ៊ី​តា​លី​មក​ដល់​ថ្ងៃ​ទី​៩ ខែ​មីនា ឡើង​ដល់​៤៦៣​នាក់ ជាមួយ​អ្នក​បាត់​បង់​ជីវិត​​​ថ្មី​៩៧​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។

សរុប​នៅ​អ៊ី​តា​លី​ប្រទេស​អឺរ៉ុប​ដែល​រង​ប៉ះពាល់​ខ្លាំង​ជាងគេ​នា​ដំណាក់កាល​នេះ ដោយសារ​វីរុស​COVID-19 មក​ទល់​ពេល​នេះ​មាន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៩.១៧២​នាក់​ហើយ ទល់​នឹង​៧.៣៧៥​នាក់​នា​ពេល​មុន​នេះ​។ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​នេះ រដ្ឋាភិបាល​អ៊ីតា​លី​​បាន​ពង្រីក​ដល់​ទូ​ទាំង​ប្រទេស វិធានការ​រិ​ត​ត្បិត​នានា ដែល​ប្រកាន់​យក​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ក្នុង​ភាគ​ខាងជើង​ប្រទេស ដោយ​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​៣​មេ​សា ការ​បិទ​រាល់​សាលារៀន ​និង​សាកលវិទ្យាល័យ រិ​ត​ត្បិត​ការ​ប្រមូលផ្ដុំ​មនុស្ស​តាម​ទី​សាធារណៈ និង​ផ្អាក​រាល់​ព្រឹត្តិការណ៍​កីឡា​។ នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​លោក​GIUSEPPE CONTE កាលពី​យប់​ថ្ងៃ​ទី​៩​មីនា បាន​រៀបរាប់​លម្អិត​ពី​ការ​ពង្រឹង​ថ្មី​នៃ​បណ្ដា​វិធានការ​ដែល​ប្រកាន់​យក ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។

នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​លើក​ឡើង​ថា ពលរដ្ឋ​អ៊ី​តា​លី​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា តែ​ដោយ​មូល​ហេតុ​វិជ្ជាជីវៈ ឬ​ដោយ​មាន​កិច្ចការ​បន្ទាន់​ឬ​ទៅ​មន្ទីរពេទ្យ រហូត​ដល់​ថ្ងៃ​ទី​៣​មេ​សា​។ លោក​ថ្លែង​​ទៅ​កាន់​ពលរដ្ឋ​អ៊ី​តា​លី​៦០​លាន​នាក់​ថា ការ​សម្រេចចិត្ត​ដ៏​ល្អ​នា​ពេល​នេះ​គឹ​ត្រូវ​ស្ថិត​នៅ​ក្នុង​ផ្ទះ​កុំ​ចេញ​ក្រៅ​។ អនាគត​របស់​យើង​និង​អនាគត​របស់​អ៊ី​តា​លី​ស្ថិត​ក្នុង​ដៃ​យើង​ហើយ​។

ប្រមូលផ្ដុំ​ក្នុង​ក្រិ​ត្យ​ថ្មី​មួយ វិធាន​ទាំងនោះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ព្រឹក​ថ្ងៃ​ទី​១០​មីនា​ទៅ​។ មេ​ដឹកនាំ​អ៊ី​តា​លី​បន្ត​ថា បែប​នេះ​ដោយសារ​ភាព​ចាំបាច់​ការពារ​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​បំផុត​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ