ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងល្បិច ខ្ចីម៉ូតូគេជិះ​ បែរជា​យកទៅបាត់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​​បាន​​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​របស់​អ្នក​ស្គាល់គ្នា​ជិះ រួច​ក៏​គេចខ្លួន​បាត់​អស់​ជា​ច្រើន​ថ្ងៃ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​​បាន​​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​របស់​អ្នក​ស្គាល់គ្នា​ជិះ រួច​ក៏​គេចខ្លួន​បាត់​អស់​ជា​ច្រើន​ថ្ងៃ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

លោក​ហ៊ួ យ៉ៃ​អធិការ​ស្រុក​ព្រៃ​នប់​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ឌ​ត ឡៃ​សើ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧក ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ខ្ចី​ជិះ​​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កោះកុង ១B-៦១៦៥ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​យ៉​ន ថ្មី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​នេសាទ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ