អ្នក​ឆ្លង​វីរុស តិចជាងអ្នកជា​ ចិន​បិទ​មន្ទីរពេទ្យ​បណ្តោះអាសន្ន ២​ចុង​ក្រោយ


ទីក្រុង​វ៉ូ​ហាន ៖ នៅ​ពេល​ពន្លឺ​ថ្ងៃ​មក​ដល់ ក្រុម​គ្រួ​សារបាន​មក​ទទួល​អ្នកជំងឺ​ចាក​ចេញពី​មន្ទីរពេទ្យ​បណ្តោះអាសន្ន ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​អង្គារ​ទី​១០ មីនា​នេះ មន្ទីរពេទ្យ​បណ្តោះអាសន្ន​ចំនួន​២ ចុង​ក្រោយ ត្រូវ​បិទទ្វារ ដោយសារ​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ កំពុង​ធ្លាក់​ចុះ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ី​ន​ហួរ ។​

ករណី​ឆ្លង​ថ្មី​របស់ Covid19 នៅ​ចិន មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់

​វ៉ូ​ហាន​ដែល​ជា​ចំណុចកណ្តាល នៃ​ការ​ផ្ទុះ​វីរុស​ប្រទេស​ថ្មី COVID-19 នៅ​ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្តាល នៃ​ប្រទេស​ចិន ត្រូវ​គេ​រំពឹង​ថា នឹង​បិទ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ចំនួន​២ ដែល​កំពុង​ដំណើរការ នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ចំនួន​អ្នកជំងឺ កូ​វី​ដ​-១៩ បន្ត​ធ្លាក់​ចុះ ។ បុគ្គលិក​ពេទ្យ ​ត្រូវ​រង់ចាំទៅមន្ទីរពេទ្យរបស់រដ្ឋ ដែលបានកំណត់ ។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី នឹង​បិទ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ជា​បណ្តើរ​ៗ ថ្វីបើ​ប្រទេស​ចិន​កាត់​បន្ថយ​ចំនួន​មន្ទីរពេទ្យ​ដែល​បាន​ត្រៀម​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩​នេះ ប៉ុន្តែ​វិធានការ​បង្ការ និង​គ្រប់គ្រង​យ៉ាង​តឹង​រឹង នៅ​រក្សា​ដដែល ។​

​រហូត​មក​ដល់​ម៉ោង​១​រសៀល ថ្ងៃ​ទី​១០ មីនា ២០២០​នេះ សរុប​ចំនួន​នៅ​ទូ​ទាំង​ប្រទេស​ចិន ៖ មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ចំនួន ៨០,៧៥៧​ករណី​, អ្នក​ឆ្លង​ថ្មី​បន្ថែម ២២ករណី​, អ្នក​ស្លាប់ ៣,១៣៦នាក់​, កំពុង​សម្រាក​ព្យាបាល ១៧,៦៩៧នាក់ ក្នុង​នោះ​ធ្ងន់ធ្ងរ ៤,៧៩៤នាក់ និង​អ្នកជា​សះស្បើយ ៥៩,៩២៤ នាក់ ។

សូមរម្លឹកថា មន្ទីរពេទ្យ​បណ្តោះអាសន្ន​ក្នុង​ទីក្រុង​វូ​ហាន ចំនួន​១៤ ត្រូវ​បិទ

ព័ត៌មាន​អន្តរជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ