ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ភ្នំពេញ បង្ហាញ​ពី​ចំណេះដឹង​ផ្នែក​ជំងឺមហារីក​ស្បូន​ដល់​ស្ត្រី​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​មួយ ដើម្បី​ទុកជា ចំណេះ​ដឹង​ខ្លះ​ៗ​សម្រាប់​ស្ត្រី​ៗ​ទាក់ទង​នឹង​ជំងឺមហារីក​ស្បូន ដែល​ជា​ជំងឺ​កាច​សាហាវ​មួយ តែងតែ​កើត​លើ​ស្ត្រី និង​មាន​ស្ត្រី​ជា​ច្រើន​នៅ​លើ​ពិភពលោក​កំពុង​ជួប​ប្រទះ…

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​មួយ ដើម្បី​ទុកជា ចំណេះ​ដឹង​ខ្លះ​ៗ​សម្រាប់​ស្ត្រី​ៗ​ទាក់ទង​នឹង​ជំងឺមហារីក​ស្បូន ដែល​ជា​ជំងឺ​កាច​សាហាវ​មួយ តែងតែ​កើត​លើ​ស្ត្រី និង​មាន​ស្ត្រី​ជា​ច្រើន​នៅ​លើ​ពិភពលោក​កំពុង​ជួប​ប្រទះ ។ សិក្ខាសាលា នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ភ្នំពេញ ផ្ទាល់​តែ​ម្ដង ។

បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត អេ​លី​ន វេជ្ជបណ្ឌិត​ផ្នែក​សម្ព​ព និង​រោគ​ស្ត្រី​មក​ពី​ប្រទេស​ថៃ បាន​បញ្ជាក់​ថា ភាគច្រើន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​កើត​ជំងឺមហារីក​មាត់ស្បូន ដោយសារ​ការ​ធ្លាក់ ឈាម ខុស​ពី​ប្រក្រតី ។

លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហាផ្ទៃ​មាត់ស្បូន​ភាគច្រើន​កើត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា និង​ថៃ ដែល​នៅ​ពេល​ខាង​មុខ​អាច​មាន​បញ្ហា​ប្រ​ឈរ​មុខ​ច្រើន​ចំពោះ​ជំងឺ​មហា​រីក​មាត់ស្បូន​នេះ ។

លោកស្រី​បន្ថែម​ថា ជំងឺមហារីក​មាត់ស្បូន​មាន​រោគ​សញ្ញា​ដំបូង​ដែល​សំខាន់​ដែល ស្រី​សង្ស័យ​ថា មាន​ជំងឺ​មហាផ្ទៃ​មាត់ស្បូន គឺ​ការ​ធ្លាក់ឈាម​ខុស​ពី​ប្រក្រតី ដូច​ជា​ក្រោយ ពេល​ស្រី​នោះ​រួម​ភេទ (រួម​​សង្វា​ក់​) គាត់​មានការ​ធ្លាក់ឈាម ឬ​គ្មាន​ការ​ធ្លាប់​ឈាម ដោយសារ​ការ​រួម​ភេទ​នោះ​ទេ ប៉ុន្តែ​ស្ត្រី​នោះ​ធ្លាក់ឈាម​ខុស​ប្រក្រតី​តែ​ម្តង ដែល​ជា​សញ្ញា សំខាន់​នៃ​ជំងឺមហារីក​មាត់ស្បូន​ដែរ ។

ចំពោះ​វិធានការ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហា​រី​មាត់ស្បូន​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ដាំ​រ៉ុ​ង ដែល​មាន​សញ្ជាតិ​ថៃ​ដែរ បាន​បញ្ជាក់​ថា​៖ «​អ្វី​ដែល​សំខាន់​នោះ គឺ​ស្ត្រី​ត្រូវ​ទៅ​ពិនិត្យ​នៅ​មន្ទីរ ពេទ្យ​ជាដំបូង ព្រោះថា មហារីក​ទាំងអស់​មិន​អាច​បញ្ជាក់​ចេញ​ជា​រោង​គ​សញ្ញា​នោះ​ទេ ។ ការ​ពិនិត្យ​ដំបូង ដើម្បី​ធ្វើការ​ការពារ គឺជា​ចំ​ណុ​ខ​សំខាន់ ។ អ៊ី​ញ្ចឹ​ង​បានជា​យើង លើក​ទឹក ចិត្ត​ឲ្យ​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា មក​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​នៅ​តំបន់​អាង​ត្រគាក​របស់​គាត់ ដើម្បី​មើល​ថា តើ​គាត់​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង?​» ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ស្ត្រី​ទាំងអស់​គួរតែ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពួក HPV ដែល​ជា​វាក់​សាំង​មួយ​ប្រភេទ ការពារ​ការ​កើត​ជំងឺមហារីក​មាត់ស្បូន ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត បាន​អះអាង​ថា ស្ត្រី​ដែល​កើត​ជំងឺមហារីក​មាត់ ស្បូន​នោះ ភាគច្រើន​កើត​ចាប់ពី​ស្ត្រី​នោះ​រួម​ភេទ (​រួម​សង្វា​ក់​) ។ ហើយ​ភាគច្រើន​នោះ​ស្ត្រី​អាយុ​ចាប់ពី ៣៥ ឆ្នាំ​ឡើង​ទៅ​អាច​នឹង​កើត​ជំងឺមហារីក​មាត់ស្បូន ។

ក្នុង​ឱកាស​នោះ​ដែរ លោកស្រី​វេជ្ជបណ្ឌិត អេ​លី​ន បាន​អះអាង​ថា នៅ​ក្នុង​មន្ទីរពេទ្យ រ៉ូ​ល​យ៉ា​ល់ ភ្នំពេញ មាន​ឧបករណ៍​គ្រប់​ប្រភេទ​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺមហារីក​មាត់ស្បូន នេះ ។ មុន​ដំបូង​គ្រូពេទ្យ​នឹង​ពិនិត្យ​បៀក​មើល​ពី​កោសិកា​មហារីក មាត់ស្បូន និង​ធ្វើការ តេស្ត មើល​ពពួក​មេរោគ HPV ។ នៅ​ពេល​ដែល​ធ្វើតេស្ត​រួច ហើយ​រក​ឃើញ​ថា ស្ត្រី​នោះ មាន​បញ្ហា​ខុស​ប្រក្រតី​នោះ មន្ទីរ​ពេទ្យ​ក៏​មាន​ម៉ាស៊ីន​ពិនិត្យ​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ ទាំង​លោក​ស្ត្រី​វេជ្ជបណ្ឌិត និង​លោក​វេជ្ជបណ្ឌិត​លើក​ឡើង​ថា ដើម្បី ចៀង​វាង​ការ កើត​ជំងឺមហារីក​មាត់ស្បូន​នេះ ស្ត្រី​ត្រូវ​តែ​គិតគូ​ពី​ការ​រួម​ភេទ​ប្រកបដោយ សុវត្ថិភាព និង​ការ​ទៅ​ទទួល​វាក់​សាំង​ព្យាបាល និង​ពិនិត្យ​ជាដំបូង និង​តាមដាន​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង ។

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បង្ហាញ​ពី​កន្លែង​ដែល​ជំងឺមហារីក​មាត់ស្បូន និង​វិធី​ព្យាបាល​ទៅ​កាន់​ស្ត្រី​ជា​ច្រើន​រូប​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ