ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់តែ​ច្បាស់​ពី​​​រោគ​​សញ្ញា​នៃ​ជំងឺ​ទឹកនោមប្រៃ

4 ឆ្នាំ មុន

ជំងឺ​ទឹកនោមប្រៃ គឺជា​ជំងឺ​តម្រងនោម ដែល​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ពេក នៅ​ក្នុង​ទឹកនោម​។ ជំងឺ​ទឹកនោមប្រៃ ជា​ទូទៅ បណ្តាល​មក​ពី​ការ​ខូចខាត សរសៃឈាម​តូច​ៗ នៅ​តម្រងនោម…

ជំងឺ​ទឹកនោមប្រៃ គឺជា​ជំងឺ​តម្រងនោម ដែល​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ពេក នៅ​ក្នុង​ទឹកនោម​។

ជំងឺ​ទឹកនោមប្រៃ ជា​ទូទៅ បណ្តាល​មក​ពី​ការ​ខូចខាត សរសៃឈាម​តូច​ៗ នៅ​តម្រងនោម ដែល​ច្រោះ​កាក​សំណល់ និង​ជាតិ​ទឹក​ដែល​លើស​ចេញពី​ក្នុង​ឈាម​។ ជំងឺ​ទឹកនោមប្រៃ បណ្តាល​ឲ្យ​អ្នកជំងឺ​ហើម ជា​ពិសេស ជើង និង​កជើង ហើយ​ក៏​បង្ក​ជា​គ្រោះថ្នាក់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​។

ការ​ព្យាបាល​ជំងឺ​នេះ គឺ​ទាមទារ​ការ​ដោះស្រាយ​មូលហេតុ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​តម្រងនោម។ យ៉ាងណាមិញ ជំងឺ​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រឈម នឹង​ការ​ឆ្លង​មេរោគ និង​ការ​កកឈាម​។ គ្រូពេទ្យ​ប្រហែលជា​ចេញ​ថ្នាំ​ឲ្យ​អ្នក ព្រមទាំង​ណែនាំ​នូវ​របប​អាហារ និង​ការ​តមចំណី​មួយ​ចំនួន ដើម្បី​ការពារ​ផលវិបាក និង​ព្យាបាល​ជំងឺ​នេះ​។

រោគ​សញ្ញា ៖

សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​ទឹកនោមប្រៃ មាន​ដូច​ជា ៖
• ហើម ជា​ពិសេស ភ្នែក ជើង និង​កជើង
• ទឹកនោម​មាន​ពពុះ ដែល​បណ្តាល​មក​ពី​ជាតិ​ប្រូតេអ៊ីន​ច្រើន​ពេក នៅ​ក្នុង​ទឹកនោម
• ឡើង​ទម្ងន់ ដោយសារ​ការ​ចាល់​ជាតិ​ទឹក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ