ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​ធម្មជាតិ​ អាច​​ជួយ​ដោះ​ស្រាយ​បញ្ហា​រលាក​ស្បែក​ដោយ​កម្ដៅថ្ងៃ​

4 ឆ្នាំ មុន

បញ្ហា​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង​មែន​ទេ? ​មិន​ពិបាក​នឹង​ដោះ​ស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​ព្យាបាល​ស្បែក​ដែល​រលាក​ដោយសារ​ពន្លឺព្រះអាទិត្យ ៖ ១. តែ​ខ្មៅ ៖​…

បញ្ហា​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង​មែន​ទេ? ​មិន​ពិបាក​នឹង​ដោះ​ស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​ព្យាបាល​ស្បែក​ដែល​រលាក​ដោយសារ​ពន្លឺព្រះអាទិត្យ ៖

១. តែ​ខ្មៅ ៖​ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដាំទឹក​ក្ដៅ ២ ពែង​រួច​ឆុងតែ​ខ្មៅ ៤ កញ្ចប់​តូច​ៗ​ក្នុង​ទឹក​នេះ​សម្រាប់​រយៈពេល ១ ម៉ោង សឹម​ទុក​ឱ្យ​ចុះ​ត្រជាក់​។ បន្ទាប់​មក​ប្រើប្រាស់​ក្រណាត់​ស្អាត​មួយ​ត្រាំ ឬ​ជ្រលក់​ក្នុង​ទឹកតែ ហើយ​ស្អំ​លើ​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​សម្រាប់​រយៈពេល ១៥ នាទី​។

២. ដំឡូងបារាំង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ដំឡូងបារាំង​ជា​បន្ទះ​ៗ​រួច​បិត​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ជា​ការ​ស្រេច​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​លាង​ដំឡូងបារាំង​ជ្រះ​ស្អាត​មុន​នឹង​ប្រើប្រាស់​។

៣. ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក ៖ អ្នក​ចាំបាច់​គួរ​ងូតទឹក​ត្រជាក់​ឱ្យ​បាន​ច្រើន​ដង​ដើម្បី​ឆាប់​សះស្បើយ​។ ហើយ​ក៏​កុំ​ភ្លេច​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ក្រោយ​ងូតទឹក​រួច​ផង​។

៤. ទឹក ៖ ការ​រក្សា​សំណើម​ស្បែក​ទប់ស្កាត់​ភាព​ស្ងួត គឺ​ចាំបាច់​ណាស់​កំឡុង​ពេល​ជួប​ប្រទះ​បញ្ហា​រលាក​ដោយសារ​ពន្លឺព្រះអាទិត្យ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​ឆាប់​ជា​សះស្បើយ​។

៥. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​មួយ​ចំនួន​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​សម្រាប់​រយៈពេល ៣០ នាទី​។ បន្ទាប់​មក​លាប​វា​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​។ កុំ​ជូត​ចេញ​ត្រូវ​ទុក​រហូត​ដល់​ស្ងួត​។ អនុវត្ត​ឱ្យ​បាន​ពី ៥ ទៅ ៦ ដង​ជា​ប្រចាំ​រហូត​ដល់​ជា​សះស្បើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ