ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អី​ុ​តា​លី​2​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ថៃ​ហាម​ឆ្លង​ដែន ក្រោយ​ពី​វាស់​កម្តៅ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ខ្មែរ​ម្នាក់​និងស្ត្រី​បរទេស​២​នាក់ បាន​ត្រូវ​មន្ត្រី​ច​ត្តា​ឡី​ស័ក​កម្ពុជា​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តឃាត់​ទុក ដើម្បី​តាមដាន​សុខភាព បន្ទាប់​ពី​ភាគី​ថៃ​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​ចូល​ទឹកដី​របស់​គេ ។ ស្ត្រី​ទាំង​៣​នាក់​ខាងលើ ២​នាក់​ជា​ជនជាតិ​អុ​ី​តា​លី ចំណែក​ស្ត្រី​ខ្មែរ​ជា​អ្នក​រស់នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ខ្មែរ​ម្នាក់​និងស្ត្រី​បរទេស​២​នាក់ បាន​ត្រូវ​មន្ត្រី​ច​ត្តា​ឡី​ស័ក​កម្ពុជា​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តឃាត់​ទុក ដើម្បី​តាមដាន​សុខភាព បន្ទាប់​ពី​ភាគី​ថៃ​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​ចូល​ទឹកដី​របស់​គេ ។ ស្ត្រី​ទាំង​៣​នាក់​ខាងលើ ២​នាក់​ជា​ជនជាតិ​អុ​ី​តា​លី ចំណែក​ស្ត្រី​ខ្មែរ​ជា​អ្នក​រស់នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ជា​អ្នកបកប្រែ​ភាសា​ចិន ។

ប្រភព​ពី​មន្ត្រី​ជំនាញ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កោះសន្តិភាព​ថា ស្ត្រី​បរទេស​ទាំង២​នាក់ បាន​ចេញពី​កម្ពុជា​ឆ្លង​ទៅ​ថៃ​តាម​ច្រក​ទ្វារ អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២០ តែ​ដោយ​ភាគី​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ពិនិត្យ​ឃើញ​ស្ត្រី​ម្នាក់​មាន​កម្តៅ​ឡើង​ដល់​ជាង​៣៧ អង្សា គេ​ក៏​ឲ្យ​ស្ត្រី​ទាំង​២​ខាងលើ​ត្រឡប់​ចូល​កម្ពុជា​វិញ ។ ហេតុនេះ​ហើយ ទើប​ខាង​មន្ត្រី​ជំនាញ​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឃាត់ទុក​នៅ​បន្ទប់​ដាច់​ដោយឡែក​មួយ ក្នុង​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត ជិត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​តាមដាន​សុខភាព​បន្ត ។

ដោយឡែក ស្ត្រី​ខ្មែរ​ត្រូវ​បាន​ប្រភព​ព័ត៌មានថា បាន​ឆ្លង​ទៅ​ដី​ថៃ​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមីនា តែ​ដោយ​ភាគី​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ងលឹ​ក ពិនិត្យ​ឃើញ​កម្តៅ​នាង​រហូត​ដល់​ទៅ​៣៨,១​អង្សា ទើប​គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​គេ​ឡើយ ។ ក្រោយ​ពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​កម្ពុជា​ទទួល​បាន​ព័ត៌មាន​ពី​ភាគី​ថៃ ទើប​តាម​រក​ស្ត្រី​រូប​នេះ​ឃើញ​នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ហើយ​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី​ភ្លាម​ៗ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​ទី​៨ ខែមីនា ។

ករណី​ខាងលើ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ត​ៗ​គ្នាដោយ​អ្នកខ្លះ​ឆាត​(chat)​សួរ​តាម​មេ​៉​ស្សិន​ជ័រ(Messenger) ខ្លះ​ទូរស័ព្ទ​សាកសួរ​តាម​បណ្តាញ​សង្គម​វ៉ស​អាប់ ព្រោះតែ​មនុស្ស​ភាគច្រើន​កំពុង​ព្រួយបារម្ភ​អំពី​ជំងឺ​ថ្មី កូ​វី​ដ​-១៩​នេះ ។

ជុំវិញ​ករណី​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​វេជ្ជបណ្ឌិត កែវ សុភ​ក្ត្រា មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ឲ្យ​សាកសួរ​ទៅ​លោក​អភិបាល​ខេត្ត​វិញ ។ លោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ថា ទាំង​ស្ត្រី​ជា​ជនបរទេស​ទាំង​ស្ត្រី​ខ្មែរ​ជា​អ្នកបកប្រែ​ភាសា​ចិន មិន​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​ថ្មី​កូវី​ដ​-១៩ ទេ ។ ស្ត្រី​ទាំង​៣​នាក់​គ្រាន់តែ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​មេរោគ​ថ្មី​ខាងលើ​កើតឡើង​នៅ​តាម​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លង កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទទួល​បាន​ម៉ាស​គ្រប់​គ្នា​ពី​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ដោយ​មិន​ចំណាយ​ប្រាក់​រក​ទិញ​ឡើយ ។

ទោះជា​បែប​នេះ​ក្តី ការ​ចែក​ម៉ាស​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ពេល​នេះ​បាន​ផ្អាក​វិញ​ហើយដោយ​សមត្ថកិច្ច​ជំនាញ​និយាយ​ថា ម៉ាស​ឡើងថ្លៃ​ក្នុង​១​ប្រអប់​មាន​ម៉ាស​៥០​ថ្លៃ​រហូត​១៧​ដុល្លារ​អា​មេ​រិ​ក ហើយ​រក​ទិញ​មិន​បាន​ទៀត​ផង ។ ចំណែក​ពលរដ្ឋ​ក៏​រអ៊ូរទាំ​ពី​តម្លៃ​ម៉ាស​លើ​ទីផ្សារ​ឡើងថ្លៃ​ដែរ ។ តាម​ការ​អះអាង​របស់​មន្ត្រី​មុន​នេះ​ថា ត្រៀម​ម៉ាស​១​លាន​សម្រាប់​ចែក​រហូត​ដល់​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​លែង​ជា​កង្វល់ ៕​

អត្ថបទសរសេរ ដោយ