ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Ezzeldin Bahader ត្រៀម​ក្លាយជា​កីឡាករ​បាល់ទាត់​ចាស់​បំផុត​ក្នុង​លោក (មានវីដេអូ​)​

4 ឆ្នាំ មុន

បុរស​វ័យ​៧៥​ឆ្នាំ​ម្នាក់​បាន​ក្លាយជា​កីឡាករ​បាល់ទាត់ មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ក្នុង​លោក ដែល​រក​គ្រាប់​បាល់​បាន​នៅ​ក្នុង​ការ​ប្រកួត​ផ្លូវការ​មួយ ព្រមទាំង​ត្រៀម​ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក Guinness World Records ផង​ដែរ​។ លោក Ezzeldin…

បុរស​វ័យ​៧៥​ឆ្នាំ​ម្នាក់​បាន​ក្លាយជា​កីឡាករ​បាល់ទាត់ មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ក្នុង​លោក ដែល​រក​គ្រាប់​បាល់​បាន​នៅ​ក្នុង​ការ​ប្រកួត​ផ្លូវការ​មួយ ព្រមទាំង​ត្រៀម​ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក Guinness World Records ផង​ដែរ​។

លោក Ezzeldin Bahader ដែល​បច្ចុប្បន្ន​មានកូន៤​នាក់​ និង​ចៅ​៦​នាក់​ថ្មី​ៗ​នេះ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម October 6 នៅ​លី​គ​លំដាប់​ទី​៣​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​៦ ខែតុលា​ ហើយ​កាលពី​ថ្ងៃ​សៅរ៍ រូប​លោក​បាន​បង្ហាញខ្លួន​ពេញ ៩០​នាទី ព្រមទាំង​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បញ្ចូល​ទី​១​គ្រាប់​ជួយ​ឱ្យ​ក្រុម​លោក​ស្មើ ១-១ ទល់​នឹង​ក្រុម Genius​។

បច្ចុប្បន្ន​លោក​ត្រូវ​លេង​ពេញ៩០​នាទី​ទៀត​នៅ​ក្នុង​ការ​ប្រកួត​លើក​ទី​២ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែមីនា ដើម្បី​ទទួល​បានការ​ទទួលស្គាល់​ជា​កីឡាករ​បាល់ទាត់​ចាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដោយ Guinness World Records ។

ឯតទគ្គ​កម្ម​ដែល​មាន​ស្រាប់​ត្រូវ​បាន​កាន់កាប់​ដោយ​បុរស​ជនជាតិ​អុី​ស្រា​អែ​ល​លោក Isaak Hayik ដែល​មាន​វ័យ៧៣​ឆ្នាំ​ និង​៩៥​ថ្ងៃ នៅ​ពេល​ដែល​លោក​ជា​អ្នកចាំទី​សម្រាប់​ក្រុម Ironi Or Yehuda ក្នុង​លី​គ​លំដាប់​ទី​៣​អុីស្រា​អែ​ល​កាលពី​ឆ្នាំ​មុន​ ៕ (ដកស្រង់​ពី​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ