ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ សក្ដានុពល​ទេសចរណ៍​ដង​ទន្លេ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ភាព​សម្បូរ​បែប​នៃ​សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ​បាន និង​កំពុង​រួមចំណែក​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព…

រាជធានី​ភ្នំពេញ ៖ ក្នុង​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ភាព​សម្បូរ​បែប​នៃ​សក្ដានុពល​ទេសចរណ៍​តាម​ដង​ទន្លេ​បាន និង​កំពុង​រួមចំណែក​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់ ។

សម្ដេច​តេ​ជោ​បានឱ្យ​ដឹង​ថា សក្ដានុពល​នេះ​ក៏​បាន​ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក និង​ប្រកបដោយ​ភាព​កក់ក្ដៅ ស្រប​ពេល​ដែល​ទេសចរណ៍​តាម​ដង​ទន្លេ ជា​ពិសេស​ទេសចរណ៍​ទន្លេមេគង្គ​បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក៏​ដូច​ជា តំបន់​អាស៊ាន​ផង​ដែរ ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ទឹកទន្លេ​ជា​ប្រភព​នៃ​ការ​ចិញ្ចឹមជីវិត​ជាទី​កន្លែង​ដែល​បណ្ដុះបណ្ដាល និង​ពូន​ជ្រុំ​នូវ​វប្បធម៌ និង​អរិយធម៌ ។ ទន្លេ​ជា​អំណោយ​ពី​ធម្មជាតិ​បាន​ផ្សា​ភ្ជាប់​ប្រទេស​នានា ដែល​ទទួលទាន​ទឹក​រួម​គ្នា ឱ្យ​ក្លាយជា​សហគមន៍​វាសនា​រួម​គ្នា ប្រកបដោយ​សមភាព​ភាព​ស្មោះត្រង់ និង​ស្និទ្ធស្នាល​ដូច​ជា មនុស្ស​ក្នុង​គ្រួសារ​តែ​មួយ ។

ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​ដែល​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត​ដែល​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ហើយ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​តំបន់​តាម​ដង​ទន្លេ ប្រកបដោយ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ ជា​ពិសេស​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ឈរ​លើ​ការ​ប្ដេជ្ញា​ចិត្ត​រួម​មួយ​ច្បាស់លាស់ ក្នុង​ការ​រក្សា​តុល្យភាព រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌ ។

សូម​ជម្រាប​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង​នេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​១៣-១៥ ខែមីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិសុខ ទន្លេ​នៃ​វិបុលភាព​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ