ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​ថ្មី​របស់ Covid19 នៅ​ចិន មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា កាលពី​ខែ​មុន​ចំនួន​ករណី​ឆ្លង​វីរុស​ថ្មី​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​មួយ​ថ្ងៃ​ៗ នៅ​ប្រទេស​ចិន​មាន​ប្រហែល ៣០០០​នាក់ ។ ឥឡូវ​វា​ចុះ​មក​ត្រឹម ៤០​នាក់​ក្នុង​មួយ​ថ្ងៃ (​កាលពី​ថ្ងៃអាទិត្យ​)…

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា កាលពី​ខែ​មុន​ចំនួន​ករណី​ឆ្លង​វីរុស​ថ្មី​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​មួយ​ថ្ងៃ​ៗ នៅ​ប្រទេស​ចិន​មាន​ប្រហែល ៣០០០​នាក់ ។ ឥឡូវ​វា​ចុះ​មក​ត្រឹម ៤០​នាក់​ក្នុង​មួយ​ថ្ងៃ (​កាលពី​ថ្ងៃអាទិត្យ​) ។ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ ស្ថិតិ​ផ្លូវការ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ Covid19 ដោយ​បាន​ថយ​ចុះ​នូវ​ការ​ឆ្លង​ថ្មី​ចំនួន ១០០០​នាក់​រៀងរាល់ថ្ងៃ នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ និង​ក្រោម ១០០​នាក់ នៅ​កាលពី​ចុង​ស​ប្តា​ហ៍​មុន ។

ក្នុង​ចំណោម​ករណី​ថ្មី​ទាំង​៤០ ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ មាន​៤​ករណី​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ខេត្ត Gansu ខណៈ​ដែល​នៅ​សល់​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ខេត្ត Hubei ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​វីរុស Covid-19 ។

ប្រទេស​ចិន​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា មាន​អ្នក​បាត់បង់​ជីវិត​ថ្មី ២២​នាក់ កាលពី​ថ្ងៃអាទិត្យ ។ កម្រិត​ទាប​បំផុត​ដែល​មាន​តាំងពី​ដំបូង​នៅ​ក្នុង​ការ​រីក​រាលដាល ។ យើង​អាច​ប្រៀបធៀប​តួលេខ​ទាំងនោះ​ទៅ​នឹង​ចំនួន​វីរុស​ឆ្លង​នៅ​ប្រទេស​ដទៃ​ទៀត​ជុំវិញ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ៖

១. នៅ​ប្រទេស​អ៊ី​តា​លី​ចំនួន​អ្នក​បាត់បង់​ជីវិត​បាន​កើនឡើង​ជាង ៥០% ដល់ ៣៦៦​នាក់ ដោយ​រដ្ឋាភិបាល​ឥឡូវ​មាន​គម្រោង​បិទ​តំបន់​ធំ​ៗ នៅ​ភាគ​ខាងជើង​ប្រទេស ។
២. ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ពី​ករណី​ថ្មី​ចំនួន ៩៦​ករណី​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​ទូ​ទាំង​ប្រទេស​កើន​ដល់ ៧៤៧៨​នាក់ ។
៣. ប្រទេស​អា​ឡឺ​ម៉​ង់​បាន​បញ្ជាក់​ពី​ករណី​ថ្មី​ចំនួន ២៥៦​ករណី​ផ្សេង​ទៀត ដែល​បង្កើន​ចំនួន​ជាតិ​របស់​ប្រទេស​នេះ​ឡើង​ដល់ ១១១២​នាក់ ។
៤. ប្រទេស​បារាំង​ចំនួន​អ្នក​ឆ្លង​វីរុស​ឥឡូវនេះ​មាន​ដល់​ទៅ​ជាង ១១០០​នាក់ ដែល​មាន​អ្នក​ស្លាប់​ចំនួន​១៩​នាក់ ។
៥. សហរដ្ឋអាមេរិក​មាន​អ្នក​កើត Covid19 ចំនួន ៥៦៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ