ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហ្សិ​ន​ចិន ចេញ​ច្បាប់​ហាម​មិន​ឱ្យ​ទទួលទាន​ឆ្កែ និង​ឆ្មា

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីក្រុង​ហ្សិ​ន​ចិន (Shenzhen) បាន​ណែនាំ​សេចក្តី​ព្រាង​បទបញ្ញត្តិ ដើម្បី​ហាម​ឃាត់​ការ​បរិភោគ​សត្វ​ឆ្មា និង​សត្វ​ឆ្កែ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទូ​ទាំង​ប្រទេស ដើម្បី​អនុវត្ត «​ការ​ហាមឃាត់​សរុប​»…

ប្រទេស​ចិន ៖ ទីក្រុង​ហ្សិ​ន​ចិន (Shenzhen) បាន​ណែនាំ​សេចក្តី​ព្រាង​បទបញ្ញត្តិ ដើម្បី​ហាម​ឃាត់​ការ​បរិភោគ​សត្វ​ឆ្មា និង​សត្វ​ឆ្កែ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទូ​ទាំង​ប្រទេស ដើម្បី​អនុវត្ត «​ការ​ហាមឃាត់​សរុប​» លើ​ការ​ប្រើប្រាស់​សត្វព្រៃ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ។

បទ​ប្បញ្ញត្តិ​ថ្មី​នេះ ត្រូវ​បាន​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ហ្សិ​ន​ចិន ដែល​ជា​សមាជិក​សភា​ក្រុង កាលពី​ថ្ងៃ​អង្គា​រ៍ ហើយ​សាធារណជន​នឹង​អាច​បញ្ចេញមតិ​ផ្ទាល់​ខ្លួន រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​ក្រោយ​។

សេចក្តីព្រាងច្បាប់​នេះ រួម​មាន «​បញ្ជី​ស​» ក្នុង​ចំណោម​ប្រភេទ​អាហារ​ចំនួន​៩​ប្រភេទ ដែល​ត្រូវ​បាន​​អនុញ្ញាត ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​និយាយ​ថា នឹង​សម្រេច​ជា​ផ្លូវការ​នៅ​ពេល​ណា​នោះ​ទេ​។ បញ្ជី​រួម​មាន សាច់​ជ្រូក សាច់​គោ និង​សាច់​មាន់ រួម​ជាមួយ​ទន្សាយ ត្រី និង អាហារ​សមុទ្រ​។ ប៉ុន្តែ​វា​មិន​រាប់​បញ្ចូល​សត្វ​ចិញ្ចឹម​ដូច​ជា ឆ្មា និង​ឆ្កែ ក៏​ដូច​ជា​មុខម្ហូប​ដ៏​ពេញ​និយម​ដទៃ​ទៀត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ដូច​ជា ពស់ អណ្តើក និង​កង្កែប​ជាដើម​។

ការ​ផ្លាស់​ប្តូរ​របស់​ទីក្រុង Shenzhen ធ្វើ​ឡើង បន្ទាប់​ពី​មាន​ដំណោះស្រាយ​មួយ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជា​ជនជាតិ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ប្រើប្រាស់​សត្វព្រៃ​ដែល​ជា​ការ​អនុវត្ត​មួយ​ដែល​ត្រូវ​បាន​គេ​ស្តីបន្ទោស​ថា បាន​ជួយ​ជម្រុញ​ល្បឿន​នៃ​ការ​ចម្លង Covid-19​។

ហ្សិ​ន​ចិន ដែល​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នៅ​ព្រំដែន​ហុងកុង បាន​និយាយ​ថា អ្នក​ដែល​រំលោភ​បទ​ប្បញ្ញត្តិ​នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​រហូត​ដល់ ២០,០០០ យ័ន (​ជាង ២៩០០​ដុល្លារ​អា​មេ​រិ​ក​)​។ បទ​ប្បញ្ញត្តិ​ថ្មី​នៅ​តែ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សត្វព្រៃ​សម្រាប់​គោលបំណង​វិទ្យាសាស្ត្រ​និង​វេជ្ជ​សាស្ត្រ ប៉ុន្តែ​គឺ​ធ្វើ​ឡើង​ក្នុង​ការ​គ្រប់គ្រង​យ៉ាង​ត្រឹមត្រូវ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ