ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ទៅដល់ទីក្រុងវូហាន

4 ឆ្នាំ មុន

ក្រុង​ប៉េ​កាំ​ង ៖ ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​ទៅ​ដល់ទី​ក្រុង​វូ​ហាន កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែមីនា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ហើយ​ចាប់តាំងពី​ទីក្រុង​វូ​ហាន…

ក្រុង​ប៉េ​កាំ​ង ៖ ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​ទៅ​ដល់ទី​ក្រុង​វូ​ហាន កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែមីនា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ហើយ​ចាប់តាំងពី​ទីក្រុង​វូ​ហាន ត្រូវ​បាន​បិទ​នៅ​ក្នុង​ខែមករា បន្ទាប់​ពី​ផ្ទុះ​ឡើង​និង​រីក​រាលដាល​ខ្លាំង​នៃ​វីរុស​ឆ្លង កូ​វី​ដ​-១៩ ។

ដំណើរ​ទស្សនកិច្ច​ដែល​មិន​បាន​ប្រកាស​ជា​ផ្លូវការ​របស់​លោក ស៊ី ជី​ន​ពីង ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចំនួន​ឆ្លង​ថ្មី​ៗ​ក្នុង​ទីក្រុង​វូ​ហាន (Wuhan) បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ។

ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ី​ន​ហួរ បាន​ចេញផ្សាយ​ថា មេដឹកនាំ​បក្សកុម្មុយនិស្ត​ចិន បាន​ធ្វើ​ដំណើរ​តាម​យន្ដហោះ ទៅ​រដ្ឋធានី​ហ៊ូ​ប៉ី ដើម្បី​សម្តែង​ការ​គោរព និង​ថ្លែងអំណរគុណ​ចំពោះ​បុគ្គលិក​ពេទ្យ​, មន្ត្រី​ពេទ្យ​យោធា ទាហាន បុគ្គលិក​សហគមន៍ មន្ត្រី​ប៉ូ​លី​ស មន្ត្រី​ពាក់ព័ន្ធ និង​អ្នក​ស្ម័គ្រចិត្ត ក៏​ដូច​ជា​អ្នកជំងឺ រួម​ទាំង​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ក្រុង​វូ​ហាន ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល នៃ​ជំងឺឆ្លង​បង្ក​ឡើង​ដោយ​វីរុស COVID-19 នៅ​តំបន់​ដែល​ប្រឈម​មុខ​ខ្លាំង​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ