ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​នាង​មើលងាយ​ថា​គ្មាន​ម៉ូតូ​ជិះ បុរស​ម្នាក់​ធ្វើ​រឿង​ស្មាន​ដល់ ដើម្បី​បញ្ជាក់​​ចិត្ត​ស្មោះ

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា កំលោះ​នៅ​ញូ​វ​ដេ​លី​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​បាន​លួច​ម៉ូតូ​មិន​តិច​ជាង​៨​គ្រឿង…

ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា កំលោះ​នៅ​ញូ​វ​ដេ​លី​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​បាន​លួច​ម៉ូតូ​មិន​តិច​ជាង​៨​គ្រឿង ដើម្បី​ធ្វើ​ឱ្យ​មិត្ត​ស្រី​របស់​គាត់​ឈប់​គិត​ថា គាត់​គឺជា​មនុស្ស​គ្មាន​ម៉ូតូ​ជិះ​។

ចោរលួច​ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Lalit បាន​រាយការណ៍​ថា ដើរ​ស៊ីចាយ​ជះ​លុយ​មិន​គិត ហើយ​តែងតែ​ឃើញ​មុខ​នៅ​រាល់​កម្មវិធី​ជប់លៀង ដើម្បី​អួត​មិត្ត​ស្រី​។ ប៉ុន្តែ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​កាលពី​ខែ​មុន ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់​ហាក់ដូចជា​គ្មាន​ន័យ​អ្វី​ទេ នៅ​ពេល​ដែល​នាង​ចាប់​ផ្តើម​មើលងាយ​ថា គាត់​គ្មាន​ម៉ូតូ​ជិះ​នឹង​គេ​។ នាង​និយាយ​ត្រូវ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ឈឺចាប់ ដោយ​សារ​ពាក្យ​សម្តី​របស់​នាង​។

បុរស​រូប​នេះ​ក៏​បាន​រួម​គ្នា​ជាមួយ​មិត្តភក្តិ​ជិត​ស្និទ្ធ​ម្នាក់ សម្រេចចិត្ត​មិន​ចង់​មាន​ត្រឹមតែ​ម៉ូតូ​មួយ​គ្រឿង​​នោះ​ទេ​។ គេ​បាន​ខំ​ដើរ​លួច​ម៉ូតូ​បាន​យ៉ាង​ហោច​ណាស់​៨​គ្រឿង​។ ការ​ធ្វើ​បែប​នេះ មិន​បាន​ធ្វើ​ឱ្យ​គាត់​ឈ្នះ​ចិត្ត​មិត្ត​ស្រី​នោះ​ទេ តែ​បែរជា​ធ្វើ​ឱ្យដៃ​ជាប់​ខ្នោះ​ទៅ​វិញ​។

Lalit និង មិត្ត​របស់​គាត់​ឈ្មោះ Saheed ដើរ​លួច​ម៉ូតូ​ថ្លៃ​ៗ​កាលពី​ខែ​មុន​។ អ្វី​ៗ​គឺ​ដំណើរការ​ទៅ​យ៉ាង​រលូន ដែល​ធ្វើ​ឱ្យ​ពួក​គេ​លួច​បាន​យ៉ាង​កាក់កប​។ តែ​ក្រោយមក ប៉ូ​លី​ស​ក៏​ដាក់​អន្ទាក់​ចាប់​បាន​ដោយ​ជោគជ័យ​។

ចោរប្លន់​អាជីព​នេះ បាន​សារភាព​ចំពោះ​ឧក្រិដ្ឋកម្ម​នេះ ហើយ​បាន​ប្រាប់​ប៉ូលិស​ថា ពួក​គេ​ពិតជា​បាន​លួច​ម៉ូតូ​ចំនួន​៨​គ្រឿង ពី​កន្លែង​ផ្សេង​ៗ​នៃ​រដ្ឋធានី​ឥណ្ឌា​។ នៅ​ពេល​សួរ​ពី​មូលហេតុ​នៃ​ការ​លួច ពួក​គេ​បាន​ប្រាប់​ថា នេះ​មក​ពី​ចិត្ត​ឈឺចាប់​ពេល​ដែល​មិត្ត​ស្រី​មើលងាយ​ថា គ្មាន​ម៉ូតូ​ជិះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ