ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ពិភពលោក​ហាក់ដូចជា​ធ្លាក់​ចុះ​ផ្នែក​សីលធម៌ និង​ចរិត​មនុស្សធម៌

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​លើ​ពិភពលោក​ហាក់​បាន​ធ្លាក់​ចុះ​ផ្នែក​សីលធម៌ និង​ចរិត​មនុស្សធម៌​ខ្វះ​ការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ចាប់ផ្តើម​ពី​សិទ្ធិ​រស់រាន​មានជីវិត ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​លើ​ពិភពលោក​ហាក់​បាន​ធ្លាក់​ចុះ​ផ្នែក​សីលធម៌ និង​ចរិត​មនុស្សធម៌​ខ្វះ​ការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ចាប់ផ្តើម​ពី​សិទ្ធិ​រស់រាន​មានជីវិត ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​បាន​អនុញ្ញាត​ឲ្យ​នាវា Westherdam ដែល​ផ្ទុក​មនុស្ស​ជិត​២​ពាន់​នាក់​កន្លង​មក​ចូល​ចត​នៅ​ក្នុង​ប្រទេស​ខ្លួន តែ​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វ៉ា​ន់​ដា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​អី​ញ្ចឹ​ង​ឥឡូវនេះ​ពិភពលោក​ហាក់ដូចជា បាន​ធ្លាក់​ចុះ​នូវ​ផ្នែក​សីលធម៌ និង​ចរិត​មនុស្សធម៌ ខ្វះ​ការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​តែ​ម្តង ។ ប៉ុន្តែ​មិនមែន​បាន​សេចក្តី​ថា យើង​មិន​បាន​បណ្តុះបង្អាប់​អ្នក​ណា​ទេ ក៏​ប៉ុន្តែ​រហូត​ដល់​នាវា​អត់​ស្បៀងអាហារ​គេ​មិន​ឲ្យ​ចូល ។ ដល់​ពេល​កម្ពុជា​ឲ្យ​ចូល​ចត​កម្ពុជា​ត្រូវ​បាន​គេ​រើសអើង​» ។

សម្តេច​តេ​ជោ​បាន​ប្រកាស​ថា រហូត​មក​ដល់​ពេល​នេះ​អ្នក​ដែល​នៅ​លើ​នាវា Westerdam បាន​ទៅ​ដល់​ស្រុក​កំណើត​អស់ហើយ និង​គ្មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អះអាង​ថា បញ្ហា​សេដ្ឋកិច្ច​នៅ​លើ​ពិភព​ក​លោក​បាន​កំពុង​តែ​មានការ​ពិបាក​ព្រោះថា ចិន​កំពុង​តែ​ជួប​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​នេះ ខណៈ​ដែរ​ប្រទេស​នេះ​បាន​នាំ​ចេញ​វត្ថុធាតុដើម​ទៅ​កាន់​ប្រទេស​លើ​ពិភពលោក​ក្នុង​នោះ​កម្ពុជា​មាន​៦០​ភាគរយ ។ សម្តេច​បញ្ជាក់​ថា ៖«​មិន​ថា កម្ពុជា​នោះ​ទេ គឺ​ប្រទេស​ច្រើន​ណាស់ ដែល​ពឹងពាក់​លើ​វត្ថុ​ធា​តិ​ដើម​ពី​ចិន ។ ក្រៅពី​នោះ​មាន​រោងចក្រ​គ្រឿង​បង្គុំ​រថយន្ត​រហូត​ដល់​គ្រឿង​ទូរស័ព្ទ​ទំនើប​ៗ​ផង​ដែរ ។ អី​ញ្ចឹ​ង​ទេ ធ្វើ​ឲ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​ជាប់​គាំង​ផ្នែក​សេដ្ឋកិច្ច​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ដោយសារ​មានការ​ស្នើ​សុំ​ពី​កម្ពុជា​មិត្ត​ចិន​បាន​សម្រេច​ផ្តល់​នាវា​៧​គ្រឿង​ដឹក​វត្ថុធាតុដើម​ម​កម្ពុជា ។ ស្តេច​តេ​ជោ​បាន​បញ្ជាក់​ប្រាប់​ថា នាវា​ដឹក​ជញ្ជូន​ចំនួន​៧​គ្រឿង ដែល​ដឹក​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា​កំពុង​ដឹក​ចូល​មក​ផែ​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​នោះ គឺ​មាន​៥​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ហើយ​និង​២​គ្រឿង​ទៀត​ចត​នៅ​កំពង់​ផែ​វៀតណាម សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​នៅ​ទីតាំង​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ខាង​កំពង់​ផែ និង​គយ​ត្រូវធ្វើ​យ៉ាងណា​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​នេះ​ឲ្យ​ដល់​រោងចក្រ​បាន​ឆាប់រហ័ស​បំផុត ។ សម្តេច​សូម​អរគុណ​មិត្ត​ចិន រួម​ទាំង​អ្នក​វិនិយោគ​គិ​ន និង​ក្រុមហ៊ុន​ចិន​ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួម​ជំរុញ​ការ​ដឹកនាំ​វត្ថុធាតុដើម​មក​ផ្គត់ផ្គង់​តម្រូវការ​រោងចក្រ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​អោយ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ