ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ថ្ងៃ​8​ មីនា អ្នក​ឆ្លង​កូ​វី​ដ​-19​ មាន​105.586​នាក់ រាតត្បាត​101​ប្រទេស​.

4 ឆ្នាំ មុន
  • ភ្នំពេញ

អង្គការ​សុខភាព​ពិភពលោក ៖ យោង​តាម​របាយការណ៍​នៃ​សភាពការណ៍​ប្រចាំ​ថ្ងៃ ស្ដី​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុសCOVID-19 ចេញផ្សាយ​នា​ថ្ងៃ​ទី​៨​ មីនា ដោយ​អង្គការ​សុខភាពពិភពលោក WHOថា ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នោះ​ ឡើង​ដល់​១០៥.៥៨៦​នាក់​ហើយ​…

អង្គការ​សុខភាព​ពិភពលោក ៖ យោង​តាម​របាយការណ៍​នៃ​សភាពការណ៍​ប្រចាំ​ថ្ងៃ ស្ដី​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុសCOVID-19 ចេញផ្សាយ​នា​ថ្ងៃ​ទី​៨​ មីនា ដោយ​អង្គការ​សុខភាពពិភពលោក WHOថា ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នោះ​ ឡើង​ដល់​១០៥.៥៨៦​នាក់​ហើយ​ លើពិភពលោក ។

របាយការណ៍​នោះ ​បញ្ជាក់​ថា ចំនួន​សរុប​នៃ​អ្នក​ឆ្លង​មាន​១០៥.៥៨៦​នាក់​ លើ​ពិភពលោក គិត​ត្រឹម​ថ្ងៃ​ទី​៨​មីនា វេលា​ម៉ោង​១០​ម៉ោង​នៅ​ក្រុង​ហ្សឺ​ណែវ ជាមួយ​អ្នក​ឆ្លង​ថ្មី​៣.៦៥៦​នាក់​ដែលជំរឿន​ឃើញ​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។

នៅ​ក្រៅប្រទេស​ចិន​មាន​អ្នក​ឆ្លង​សរុប​២៤.៧២៧​នាក់ ជាមួយ​អ្នក​ឆ្លង​ថ្មី​៣.៦១០​នាក់ ត្រូវ​បាន​អះអាងក្នុង​ប្រទេស​និង​ដែនដី​១០១ ដោយ​ចំនួន​អ្នក​ស្លាប់មាន​៤៨៤​នាក់ ជាមួយ​អ្នក​ស្លាប់​ថ្មី​៧១​នាក់ ។ ប្រទេស​ប៊ុល​ហ្គា​រី កូ​ស្តា​តា​រី​កា ម៉ា​ល់​ឌី​វ និង​ម៉ា​លត៍ ស្ថិត​ក្នុង​ចំណោម​ប្រទេស​និង​ដែនដី ដែល​ប្រកាស​ថា​មាន​អ្នក​ឆ្លង​វីរុស​នេះ​លើក​ដំបូង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​ហាក់ដូចជា​ចុះ​ថយ​ខ្លាំង​នៅ​ចិន តែ​ធ្ងន់ធ្ងរ​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន ។ បារាំង​ក្លាយជា​ប្រភព​ចម្លង​ថ្មី​នៅ​អឺរ៉ុប ជាមួយ​អ្នក​ឆ្លង​១៩១​នាក់​ហើយ​មនុស្ស​៣​នាក់​ស្លាប់ ។ ក្នុង​សហភាព​អឺរ៉ុប​តាម​តុល្យការ​ចុង​ក្រោយ​មួយ​ថា មាន​អ្នក​ឆ្លង​២.១០០​នាក់ ក្នុង​ប្រទេស​១៨​ជា​សមាជិក ។

អត្ថបទសរសេរ ដោយ