ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! ដឹក​មក​លាក់​ទុក​ក្នុង​ចំការ​​ស្វាយចន្ទី តែ​នៅ​តែ​អស់លក្ខណ៍

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គំនរ​ឈើ​ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​បាន​ដឹក​យក​មក​លាក់​ទុក​នៅ​ក្នុង​ចំការ​ស្វាយចន្ទី​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​អង្គការ​ការពារ​ព្រៃ​ឈើ​សត្វព្រៃ និង​បរិស្ថាន​ដើរ​ល្បាត ក៏​ប្រទះ​ឃើញ ហើយ​ប្រមូល​មក​រក្សារ​ទុក ដើម្បី​ចាត់ការ​បន្ត។ សេចក្តីរាយការណ៍​បន្ត​ថា…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គំនរ​ឈើ​ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​បាន​ដឹក​យក​មក​លាក់​ទុក​នៅ​ក្នុង​ចំការ​ស្វាយចន្ទី​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​អង្គការ​ការពារ​ព្រៃ​ឈើ​សត្វព្រៃ និង​បរិស្ថាន​ដើរ​ល្បាត ក៏​ប្រទះ​ឃើញ ហើយ​ប្រមូល​មក​រក្សារ​ទុក ដើម្បី​ចាត់ការ​បន្ត។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​ល្បាត​ប្រទះ​ឃើញ​គំនរ​ឈើ ហើយ​បង្ក្រាប​យក​មក​រក្សា​ទុក​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ។

បើ​តាម​ប្រភព​ពី​មន្ត្រី​អង្គការ​ការពារ​ព្រៃឈើ បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ខាងលើ​នេះ មានការ​ចូល​រួម​ពី​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​របស់​ខេត្ត ស្រុក​និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ចុះ​ធ្វើការ​បង្ក្រាប ប៉ុន្តែ​ដោយពេល​វេលា​យប់​ជ្រៅ ក៏​រង់ចាំ​ព្រឹកស្អែក​ថ្ងៃ​ទី​៩ ខែមីនា ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ម្តងទៀត ធ្វើការ​ប្រមូល​យក​ឈើ​ទាំងនេះ​ទៅ​រក្សា​ទុក​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​នោះ​ឈើ​មាន​ចំនួន​២៤​កំណាត់ ហើយ​ខណៈ​ពេល​នោះ​កម្លាំង​សមត្ថ​កិច្ច​មិន​បាន​ដេក​យាម​គំនរ​ឈើ​នោះ​ទេ ទើបត្រូវ​ក្រុម​ឈ្មួញ​រំដោះ​ឈើ​យក​ទៅ​បាត់​អស់​៤​កំណាត់ នៅ​សល់​តែ​២០​កំណាត់​ប៉ុណ្ណោះ ដែល​ជា​ប្រភេទ​ឈើ​ស្រឡៅ ហើយ​មានមុខ​កាត់​៤០​ទៅ​៦០​សងទីម៉ែត្រ និង​ប្រវែង​៣​ទៅ​៤​ម៉ែត្រ​។

ក្រោយ​ពី​បង្ក្រាប​បាន​ឈើ​ទាំង​អស់នេះ សមត្ថកិច្ច​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ ដោយ​បាន​ប្រមូល និង​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អណ្ដូង​មាស ដើម្បី​រង់ចាំ​ប្រគល់​ទៅ​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃ​ឈើ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ