ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករប្រដាល់ Floyd ចង់​ទិញ​ក្លិប​មួយ​នៅ Premier League

4 ឆ្នាំ មុន

កីឡាករ​ប្រដាល់ Floyd Mayweather បាន​និយាយ​បែប​កំប្លុកកំប្លែង​ថា គេ​ចាប់អារម្មណ៍​ក្នុង​ការ​ទិញ​យក​ក្លិប Newcastle United ក្នុង​ក្របខ័ណ្ឌ Premier League…

កីឡាករ​ប្រដាល់ Floyd Mayweather បាន​និយាយ​បែប​កំប្លុកកំប្លែង​ថា គេ​ចាប់អារម្មណ៍​ក្នុង​ការ​ទិញ​យក​ក្លិប Newcastle United ក្នុង​ក្របខ័ណ្ឌ Premier League នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sport​។

ម្ចាស់​ក្លិប Newcastle បច្ចុប្បន្ន​គឺ​លោក Mike Ashley ក្នុង​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​រាយការណ៍​ថា ចង់​លក់​ក្លិប​នេះ និង​កំពុង​ពិភាក្សា​ជាមួយ​មហាសេដ្ឋី​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ព្រះ​អង្គ​ម្ចាស់ Mohammad bin Salman កាលពី​ខែមករា​ដើមឆ្នាំ​នេះ​។

Mayweather បាន​បង្ហាញខ្លួន​នៅ Newcastle’s O2 City Hall ក្នុង​ទីក្រុង Newcastle កាលពី​ចុង​ស​ប្តា​ហ៍ ដែល​ជា​ផ្នែក​នៃ​កម្ម​វី​ធី​ទេសចរណ៍​របស់​គេ​។ នៅ​ក្នុង​ខ្សែអាត់​វី​ដេ​អូ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ TMZ អ្នកសម្របសម្រួល​កម្មវិធី​លោក Steve Wraith បាន​ចោទសួរ​ថា Mayweather ថា «​ពេល​ចុង​ក្រោយ​ដែល​នៅ​ទី​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​បាន​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​ទិញ​ក្លិប Newcastle»​។

ជា​ការ​ឆ្លើយ​តប Mayweather បាន​និយាយ​ថា «​នៅ​សហរដ្ឋអាមេរិក​យើង​ហៅ​ថា Soccer សម្រាប់​ខ្ញុំ​ក្រុមបាល់ទាត់ Newcastle គឺជា​ក្រុម​មួយ​ដ៏​អស្ចារ្យ​។ ប្រសិនបើ​គ្រប់​គ្នា​ចង់ឱ្យ​ខ្ញុំ​ទិញ​ក្លិប Newcastle សូម​ប្រាប់​ឱ្យ​ខ្ញុំ​ដឹង​!»​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ