ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ្រូពេទ្យ​ទទួល​ទូរស័ព្ទ​ពី​ជំងឺ​កូ​វី​ដ​១៩​ត្រូវធ្វើ​ការ​លើ​២៤​ម៉ោង​លើ​២៤​ម៉ោង​ហើយ​កុំ​រុញ​ដាក់​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ទៅ​កាន់​គ្រូពេទ្យ​ដែល​ជា​អ្នក​រង​ចាំ​លើក​ទូរស័ព្ទ​ពី​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​ធ្វើការ​២៤​ម៉ោង​លើក​២៤​ម៉ោង ហើយ​កុំ​រុញ​ដាក់​គ្នា ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ទៅ​កាន់​គ្រូពេទ្យ​ដែល​ជា​អ្នក​រង​ចាំ​លើក​ទូរស័ព្ទ​ពី​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​ធ្វើការ​២៤​ម៉ោង​លើក​២៤​ម៉ោង ហើយ​កុំ​រុញ​ដាក់​គ្នា ។ សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​វ៉ា​ន​ដា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​គ្រូពេទ្យ​អ្នក​លើក​ទូរស័ព្ទ (១១៥) ពាក់ព័ន្ធ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​ធ្វើការ​២៤​ម៉ោង​២៤​ម៉ោង ហើយ​កុំ​រុញ​ដាក់​អ្នក​នេះ អ្នក​នោះ ពោល គឺ​ត្រូវ​តាមដាន និង​រក​ទីតាំង​ដែល​អ្នករាយការណ៍​នោះ​ឲ្យ​បាន​ច្បាស់លាស់​» ។

សម្តេច​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចាត់តាំង​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​កាន់​ទូរស័ព្ទ​លេខ​១១៥ ប្រចាំការ ។ ខ្ញុំ​ឃើញ​គេ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កថា គេ​បាន​ហៅ​ទៅ​កន្លែង​មួយ​ហើយ​កន្លែង​ប្រាប់​ថា​ទៅ​ទាក់ទង​ទៅ​កម​ន្លែ​ង​នោះ ហើយ​កន្លែង​នោះ​ថា ទៅ​ទាក់ទង​ទៅ​កន្លែង​នោះ ហើយ​ឆ្លើយ​ដាក់​គ្នា ។ អី​ញ្ចឹ​ង​ទេ​សុំ​ពង្រឹងសមត្ថភាព​ជា​បន្ទាន់ ចំពោះ​អ្នក​ប្រចាំ​កុំ​ឲ្យ​គេ​តេ​មក​មិន​លើក ហើយ​រុញ​ដាក់​ទៅ​នេះ​ទៅ​នោះ​» ។

សម្តេច​បន្ត​ថា ត្រូវ​ពង្រឹងសមត្ថភាព​ដោយ​ត្រូវ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុង​ការ​ឆ្លើយ​តប​នៅ​ពេល​ទូរស័ព្ទ​រោ​ទិ៍ ។ មិន​ត្រូវ​ពេល​គេ​មក​សួរ​ហើយ​ឲ្យ​គេ​ទៅ​រក​កន្លែង​ផ្សេង​នោះ​ទេ គឺ​ខ្លួន​ត្រូវ​តែ​ធ្វើការ​ទាក់ទង​ទៅ​ដើម្បី​ឲ្យ​គេ​ទៅ​ពិនិត្យ​មនុស្ស​នោះ​យ៉ាងម៉េច ។ សម្តេច​បន្ថែម​ថា ត្រូវ​ពង្រឹងសមត្ថភាព​ឲ្យ​ទាន់​ពេល​ចំពោះ​សេវា​នឹង ដើម្បី​កុំ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ឲ្យ​សោះ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា សម្តេច​សុំ​កុំ​មានការ​រើសអើង​អ្នក​នៅ​សៀមរាប​ឲ្យ​សោះ​ដែល​ចំណុច​នេះ គឺជា​ចំណុច​គ្រោះថ្នាក់​ជាង​នេះ​មិន​ហាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តសៀមរាប​ទាំង​ការ​ដើរ​កម្សាន្ត ។ សម្តេច​ថា ៖«​សុំ​កុំ​ឲ្យ​មានការ​រើសអើង​ឲ្យ​សោះ ចំពោះ​ជនជាតិ​ខ្មែរ​យើង ។ យើង​គ្រាន់តែ​មិន​អើ​ង​ជនបរទេស​ផ្សេង​ទៀត ប៉ុន្តែ​យើង​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ល្អ​នៅ​តាម​ទី​ព្រ​លាន​យន្តហោះ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា មនុស្ស​២២​នាក់ ដែល​បុរស​ប៉ះពាល់​ជាមួយ​បុរស​ម្នាក់​អាយុ​៣៨​ឆ្នាំ​ត្រូវ​បាន​យក​សំណាក់​វិភាគ​ដែល​លទ្ធផល​មិន​មាន​រោគ​សញ្ញា​វីរុស​កូ​វី​ដ​១៩​នោះ​ទេ ។ សម្តេច​បាន​បន្ត​ថា ពេល​នេះ​បុរស​ម្នាក់​នេះ​មាន​សុខភាព​ធម្មតា ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ។ ពេល​នេះ​គ្រូពេទ្យ​កំពុងធ្វើការ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់ និង​ជាមួយ​បុរស​នោះ និង​ជនជាតិ​ជប៉ុន ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ ដើម្បី​យក​សំណាក​មក​វិភាគ​ស្វែង​ករក​ជំងឺ​កូ​វី​ដ​១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ