ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ទើប​មក​ពី​ទិញ​ម្ហូប​ផ្ញើ​កូន​ ស្រាប់​តែ​​ជួប​គ្រោះ​អកុសល​តាម​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើប​មក​ពី​ទិញ​ម្ហូប​យក​ទៅ​ផ្ញើ​កូន ស្រាប់តែ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​បើក​កៀរ​ហើយ​កិន បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​បោក​ក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​បើក​គេច​បាត់​ស្រមោល​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​នឹង​ស្ថានីយទូរទស្សន៍​មួយ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើប​មក​ពី​ទិញ​ម្ហូប​យក​ទៅ​ផ្ញើ​កូន ស្រាប់តែ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​បើក​កៀរ​ហើយ​កិន បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​បោក​ក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​បើក​គេច​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​នឹង​ស្ថានីយទូរទស្សន៍​មួយ តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ប៉ោ ច​ន្ថា អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ូ​មមើ អិ​ច (Zoomer-X) ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១FB-៨១០៦ ។ ស្ត្រី​រង​គ្រោះ​មានកូន​ចំនួន​២​នាក់ កូនប្រុស​ច្បង​អាយុ​៧​ឆ្នាំ រីឯ​កូន​ប្អូនស្រី​អាយុ​៤​ឆ្នាំ ។ ចំណែក​រថយន្ត​ធុន​ធុន​មួយ​គ្រឿង​ខាងលើ មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​មាន​រថយន្ត​ធន់​ធំ​មួយ​គ្រឿង ប៉ុន្តែ​មិន​ចាំ​ម៉ាក​នោះ​ទេ​បាន​បើក​កៀរ ហើយ​កិន​ស្ត្រី​រង​គ្រោះ បណ្តាល​អោយ​ដួល​បោក​ក្បាល​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​ខូចខាត​តិចតួច​គ្រាន់តែ​វៀច​កញ្ចក់​ម៉ូតូ​តែ​ប៉ុណ្ណោះ ចំណែក​រថយន្ត​បង្ក​វិញ​បាន​ព្យាយាម​បើក​គេច​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ ពិនិត្យ​មើលទៅ​ឃើញ​នៅ​លើ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទើបតែ​ទិញ​អីវ៉ាន់​និង​ម្ហូប​យក​ទៅ​ផ្ញើ​កូន ក្នុង​ពេល​នោះ​ដែរ​ក៏​មាន​ជន​ឆ្លៀតឱកាស​មក​លួច​យក​ខ្សែដៃ​ខ្សែ​ក​យក​ទៅ​បាត់ នៅ​សល់​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​សំរាប់​សមត្ថកិច្ច​ទាក់ទង​រក​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន ស្ត្រី​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ