ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ​ឆ្លង​ដល់​រដ្ឋមន្ត្រី​វប្បធម៌​បារាំង​ និង​សមាជិក​សភា​៥​រូប

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ បណ្ដា​សារព័ត៌មាន​បារាំង​រាយការណ៍​ថា រដ្ឋមន្ត្រី​វប្បធម៌​បារាំង​លោក ​FRANCK RIESTER ​ត្រូវ​បាន​ធ្វើតេស្ត ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស ​COVID-19​។ នេះ​ជា​ការ​អះ​អាង​កាលពី​យប់​ថ្ងៃ​ទី​៩…

ប្រទេស​បារាំង ៖ បណ្ដា​សារព័ត៌មាន​បារាំង​រាយការណ៍​ថា រដ្ឋមន្ត្រី​វប្បធម៌​បារាំង​លោក ​FRANCK RIESTER ​ត្រូវ​បាន​ធ្វើតេស្ត ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស ​COVID-19​។ នេះ​ជា​ការ​អះ​អាង​កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​​មីនា ឆ្នាំ​២០២០ របស់​ខុ​ន្ទ​កាល័យ​លោក​។

តាម​ទូរទស្សន៍​ BFMTV រដ្ឋមន្ត្រី​អាយុ​៤៤​ឆ្នាំ​រូប​នោះ ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន នៃ​ការ​ឆ្លង​វីរុស​​ក្រោយ​ពី​មាន​រោគ​សញ្ញា​នានា​មក​។ ខុ​ន្ទ​កាល័យ​លោក​បញ្ជាក់​ថា លោក ​FRANCK RIESTER ​កាលពី​ស​ប្ដា​ហ៍​មុន មាន​វត្តមាន​ក្នុង​សភា​ជា​ច្រើន​ថ្ងៃ ខណៈ​ក្នុង​សភា​មាន​អ្នក​ឆ្លង​វីរុស​ច្រើន​នាក់​រួម​ទាំង​សមាជិក​សភា​មួយ​ចំនួន​ផង​។

កាលពី​យប់​ថ្ងៃ​ទី​៩​ ខែមីនា​ នាយក​ផ្នែក​សុខភាព​របស់​បារាំង លោក ​JEROME SALOMON ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ​ប្រកាស​ថា នៅ​បារាំង​មាន​មនុស្ស​២៥​នាក់​​បាន​បាត់​បង់​ជីវិត ​និង​អ្នក​ឆ្លង​វីរុស​១.៤១២​នាក់ ចាប់តាំងពី​មានការ​ឆ្លង​ក្នុង​ប្រទេស​មក គឹ​២៨៦​នាក់​ច្រើន​ជាង​ពេល​មុន​នេះ​។

ម្យ៉ាងវិញទៀត​សមាជិក​សភា​បារាំង​៥​រូប​និង​បុគ្គលិក​សភា​២​នាក់​ក៏​ឆ្លង​វីរុស​ដែរ​។ ខណៈ​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ក្រុង រដ្ឋមន្ត្រី​មហា​ផៃ្ទ​បារាំង លោក​CHRISTOPHE CASTANER​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​២​ជុំនា​ថ្ងៃ​ទី​១៥​និង​ទី​២២​មីនា នឹង​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោងទុក​ជាមួយ​បណ្ដា​វិធានការ​ពិសេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ