ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​ដែល​មានការ​ភ័យ​ខ្លាច​ទិញ​អង្ករ ស្រា​បៀរ មី ទុក​គួរ​សូមកុំ​ចេញ​មក​ក្រៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា បើ​អ្នក​ណា​មានការ​ភ័យ​ខ្លាច​ហើយ​នាំ​គ្នា​ទិញ​អង្ករ មី​…​ស្តុក​ទុក​ក្នុងផ្ទះ​សូមកុំ​ចេញ​ក្រៅ​ដោយនៅ​ដេក​ផ្ទះ​ហូប​ឲ្យ​អស់​ទៅ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា បើ​អ្នក​ណា​មានការ​ភ័យ​ខ្លាច​ហើយ​នាំ​គ្នា​ទិញ​អង្ករ មី​…​ស្តុក​ទុក​ក្នុងផ្ទះ​សូមកុំ​ចេញ​ក្រៅ​ដោយនៅ​ដេក​ផ្ទះ​ហូប​ឲ្យ​អស់​ទៅ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មានការ​ភ័យ​ខ្លាច​ជំងឺ​កូ​វី​ដ​១៩ ឆ្លង​បាន​នាំ​គ្នា​ផ្អើល​ទិញ​អង្ករ មី ស្រា​បៀរ​..​ស្តុក​ទុក​ក្នុងផ្ទះ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​បើ​ជ្រុល​ទិញ​ទុក​ហើយ ទិញ​ទៅ​! ស្រា​បៀរ​អី​ក្រែង​ខ្លាច​មិន​បាន​ផឹក​ទិញ​ទៅ ព្រោះ​ស្រា​បៀ​មាន​ច្រើន​ណាស់ ក្រៅពី​ក្នុងស្រុក​ក៏​មាន​ពី​ខាងក្រៅ​ដែរ​«…» ទិញ​នេះ​រដ្ឋ​ចូល​ពន្ធ​អីចឹង​នាំ​គ្នា​ទិញ​ទៅ​» ។ សម្តេច​បាន​បន្ត​ថា ៖ អី​ញ្ចឹ​ង​ទេ អ្នកខ្លាច បាន​ជ្រុល​ខ្លាច ហើយ​គួរ​ទុក​ឡាន ម៉ូតូ នៅ​ក្នុងផ្ទះ ហើយ​ដេកស៊ី​អង្ករ​ឲ្យ​អស់​ទៅ​វា​ក៏​ធូ​ស្រាល​ចរាចរណ៍​ក្នុង​ក្រុង​ដែរ ។ អាហ្នឹង​មាន​រុញ​ទូក​បណ្តោយ​ទឹក​អី​ញ្ចឹ​ង​ទៅ ប៉ុន្តែ​បើ​ធ្វើការ​រដ្ឋ​នោះ​គេ​នឹង​ដក​ចោល ហើយ​បើ​ធ្វើការ​ក្នុង​វិស័យ​ឯកជន​គេ​ក៏​លុបឈ្មោះ​ចោល​ដែរ ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ទៀត​ថា សម្តេច​មិន​លើកទឹកចិត្ត​ឲ្យ​មានការ​ភ័យ​ខ្លាច​នោះ​ទេ​ដោយ​ទិញ​អង្ករ បៀរ ទុក ដោយ​ខ្លាច​មិន​បាន​មក​ផឹក​នៅ​ខាងក្រៅ ។ អី​ញ្ចឹ​ង​បើ​ជ្រុល​អី​ចឹ​ហើយ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​ដេកស៊ី​អង្ករ​នោះ​ឲ្យ​អស់ ។ យ៉ាងណា​ក្តី​សម្តេច​បាន​លើក​ឡើង​ថា មនុស្ស​ម្នាក់​មិន​អាច មិន​ធ្វើ​ទំនាក់ទំនង​គ្នា​ដោយនៅ​តែ​ក្នុងផ្ទះ​បាន​នោះ​ទេ ។ សម្តេច​តេ​ជោ​បាន​បន្ត​ថា រឿង​ដែល​មិន​គួរ​ខ្លាច​សោះ​បែរជា​នាំ​គ្នា​ទិញ​អង្ករ ទិញ​អ្វី​…​គួរ​នាំ​គ្នា​មក​ភ័យ​ខ្លាច​ពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​វា​ល្អ​ជាង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ជំរុញ​ដល់​អ្នក​ដែល​មិន​ជឿ​គ្រូពេទ្យ​កម្ពុជា​អញ្ជើញ​ទៅ​រក​គ្រួ​ពេទ្យ​ប្រទេស​ក្រៅ​ទៅ ប៉ុន្តែ​ប្រហែល​គេ​មិន​ចូល​ទឹកដី​គេ​ទេ​មើលទៅ ។ សម្តេច​បញ្ជាក់​ថា ៖«​ឥឡូវ​បើក​សិទ្ធិ​ឲ្យ​អស់លោក លោកស្រី អ្នក​នាង​កញ្ញា​ចង់ទៅ​ធ្វើ​ដំណើរ​ទៅ​ណា​អញ្ជើញ​ចុះ ! ប៉ុន្តែ​ខ្ញុំ​ដឹង​ចម្លើយ​បាត់​ទៅ​ហើយ​ថា គេ​មិន​ឲ្យ​ទៅ​ទេ អ​ញ្ចឹ​ង​គ្មាន​ជម្រើស​ណា​ក្រៅពី​សហប្រតិបត្តិការ​ជាមួយ​គ្រូពេទ្យ​កម្ពុជា​នោះ​ទេ ។ ខ្ញុំ​ឲ្យ​ទៅ​នេះ​មិន​ខ្ញុំ​ផ្ចាញ់ផ្ចាល់​នោះ​ទេ​» ។

សម្តេច​បន្ថែម​ថា ការ​ដែល​គ្រូពេទ្យ​បរទេស​មិន​ឲ្យ​ទៅ គឺជា​រឿង​វេជ្ជសាស្ត្រ ប៉ុន្តែ​សួរ តែបើ​គ្រូពេទ្យ​កម្ពុជា​មិន​ពូកែ ហើយ​គ្រូពេទ្យ​បរទេស​ពូកែ ម៉េច​មនុស្ស​នៅ​តែ​ឆ្លង​នៅទេ​បាន​ដូច​ជា​នៅ​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ អី​តា​លី និង​ប្រទេស​ដ​ដៃ​ទៀត ។ អី​ញ្ចឹ​ង​យ៉ាង​ដូច្នេះ ត្រូវ​មាន​វិធានការ​សហការ​ប្រតិបត្តិការ​រួម​គ្នា​មិន​ថា និន្នាការ​នយោបាយ​នោះ​ទេ ។ ដូច​ជា នៅ​ពេល​មាន​កម្តៅ​ខ្លាំង​ត្រូវ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ