ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​​ក្រុងព្រះសីហនុ​កំពុង​រង់ចាំ​សាទរ​ផ្លូវ​​ថ្មី​​34​​ខ្សែ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​និយាយ​ថា សព្វ​ថ្ងៃនេះ​ ពួក​គាត់​មានការ​លំបាក​ក្នុង​ការ​រស់នៅ​ និង​ប្រកប​របរ​រក​សុ​ី​ប្រចាំ​ថ្ងៃ ។ ការ​ពិបាក​នោះ ​គឺ​ការ​ធ្វើ​ដំណើរ​ព្រោះ​ចរាចរណ៍​មានការ​កក​ស្ទះ​ខ្លាំង​ទូ​ទាំង​ក្រុង ស្រប​ពេល​ផ្លូវ​ចំនួន​៣៤​ខ្សែ​កំពុង​ស្ថាបនា…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​និយាយ​ថា សព្វ​ថ្ងៃនេះ​ ពួក​គាត់​មានការ​លំបាក​ក្នុង​ការ​រស់នៅ​ និង​ប្រកប​របរ​រក​សុ​ី​ប្រចាំ​ថ្ងៃ ។ ការ​ពិបាក​នោះ ​គឺ​ការ​ធ្វើ​ដំណើរ​ព្រោះ​ចរាចរណ៍​មានការ​កក​ស្ទះ​ខ្លាំង​ទូ​ទាំង​ក្រុង ស្រប​ពេល​ផ្លូវ​ចំនួន​៣៤​ខ្សែ​កំពុង​ស្ថាបនា ។

ការ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ បច្ចុប្បន្ន​នេះ កំពុង​ធ្វើ​យ៉ាង​សកម្ម តែបើ​ក្រឡេក​មើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ពល​រដ្ឋ​លើក​ឡើង​ថា ពុំ​មាន​ដាក់​ផ្លា​ក​សញ្ញា​បិទផ្លូវ​ឬ​មាន​ផ្លា​ក​សញ្ញា​ត្រឹមត្រូវ​ងាយស្រួល​ដល់​ពលរដ្ឋ​ដឹង​មុន ពី​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​ខាង​មុខ​នោះ​ទេ ។

ជា​ពិសេស ​ចរាចរណ៍​វិញ​ពលរដ្ឋ​បាន​លើក​ឡើង​ថា ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ណាស់ ព្រោះថា​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ផ្អាក​ការ​ធ្វើ​ដំណើរ ។ យ៉ាងណា​ក៏​ដោយ មាន​មតិ​ពលរដ្ឋ​ផ្សេង​ទៀត​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់​បច្ចុប្បន្ន​វា​ពិតជា​ពិបាកធ្វើ​ដំណើរ​ក៏​ពិតមែន តែ​ដល់​ពេល​ផ្លូវ​ទាំង​៣៤​ខ្សែ​ធ្វើ​រួចរាល់​នោះ ស្ថាន​ភាព​នឹង​ល្អ​ប្រសើរ​វិញ​ហើយ ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ និង​បាន​សំណេះសំណាល​ជាមួយ​មន្ត្រី​គ្រប់​ស្ថាប័ន ជា​ពិសេស​សម្តេច​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ទាំងអស់ ឱ្យ​ចូលរួម​ធ្វើ​យ៉ាងណា​ឲ្យ​ផ្លូវ​ស្អាត​មានគុណ​ភាព​ខ្ពស់ ។

ក្នុង​ឱកាស​នោះ​ដែរ លោក គួ​ច ចំរើន អភិបាល​ខេត្ត បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​និង​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាន​នា​ផ្លូវ​ឡើង​វិញ​ទាំង​៣៤​ខ្សែ និង​បាន​ថ្លែង​ថា ផ្លូវ​ទាំងអស់​ដែល​ស្ថាបនា​រួចរាល់​គឺ​មិន​ឱ្យ​មានការ​កាត់​ឬ​កាយ​ផ្លូវ​ឡើង​វិញ​នោះ​ទេ ហើយ​សន្យា​ថា ផ្លូវ​ទាំង​៣៤​ខ្សែ​នឹង​ធ្វើ​ឱ្យ​ហើយ​រួចរាល់​ក្នុង​រយៈពេល​៨​ខែ​តែ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា​ការ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​មាន​រយៈពេល​៥​ខែ​ហើយ ហើយ​ក្នុង​ចំណោម​ផ្លូវ​ទាំង​អស់នោះ ទើបតែ​បាន​ចាក់​បេតុង​ខ្លះ​ៗ និង​កន្លែង​ផ្សេង​ទៀត​កំពុង​ដាក់​លូ​ទាំង​សងខាង​ផ្លូវ​យ៉ាង​សកម្ម​ផង​ដែរ តែ​មិន​ទាន់​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នៅឡើយ​ទេ ៕​

អត្ថបទសរសេរ ដោយ