ដួលរលំ​សណ្ឋាគារដែល​ផ្ទុក​​អ្នក​ជំងឺ​Covid-19នៅ​ចិន


ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស១២​នាក់ បាន​បាត់បង់ជីវិត បន្ទាប់​ពី​សណ្ឋាគារ​មួយ​នៅ​ខេត្ត Fujain ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ទុក​អ្នកជំងឺ​កូ​រ៉ូ​ណា​ថ្មី ឬកូវីដ-១៩ បាន​ដួល​រលំ​កាលពី​ចុង​ស​ប្តា​ហ៍ ​។

សណ្ឋាគារ Xinjia កម្ពស់៧​ជាន់​នៅ​ទីក្រុង Quanzhou បាន​ដួល​រលំ​ភ្លាម​ៗ ​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​មាន​មនុស្ស​នៅ​ក្នុង​នោះ​៧១​នាក់​ ។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ មនុស្ស៤៩​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ១២​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បានបាត់បង់ជីវិត​ហើយ និង២០​នាក់​ផ្សេង​ទៀត​នៅ​តែ​បាត់​ខ្លួន ដោយ​សង្ឃឹមថា​ អាច​រក​ឃើញ​ពួក​គេ​មានជីវិត​ឆាប់​ៗ​នេះ​។

អគារ​នេះ​ ត្រូវ​បាន​សាងសង់​តាំងពី​ឆ្នាំ​២០១៣ មុន​ពេល​ប្តូរ​ទៅ​ជា​សណ្ឋាគារ​មាន៦៦​បន្ទប់​នៅ​ឆ្នាំ
២០១៨ ។ ស្ថិត​ក្នុង​ចំណោម​ការ​រីក​រាលដាល​នៃCovid-19 វា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ទុក​អ្នកមាន​ផ្ទុក​ជំងឺ Covid-19​។

នៅ​ពេល​នៃ​ការ​ដួល​រលំ​នេះ គឺ​គេ​ឃើញ​មាន​ផ្សារ​ទំនើប​នៅ​ជាន់​ទី​មួយ កំពុង​តែ​ធ្វើការ​ជួសជុល​។ បច្ចុប្បន្ន​នេះ​ មិន​ទាន់​ច្បាស់​ទេ​ថា តើ​ការ​ដួល​រលំ​បណ្តាល​មក​ពី​ការងារ​ជួសជុល ឬ​ដោយ​បញ្ហា​ជាមួយ​អគារ​ទាំង​មូល​ទេ​។ ម្ចាស់​អគារ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ឃុំឃាំង​សួរ​ចម្លើយ​ដោយ​ប៉ូ​លិស ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ