ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​តំបន់​កា​តា​ឡាន់ ចង់ឱ្យ​ការ​ប្រកួត​រវាង Barca និង Napoli ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា

4 ឆ្នាំ មុន

រដ្ឋាភិបាល​ប្រចាំ​តំបន់​នៅ​កា​តា​ឡាន់ បាន​អំពាវនាវ​ឲ្យ​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​រវាង​ក្រុម Barcelona និង Napoli ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា (Closed…

រដ្ឋាភិបាល​ប្រចាំ​តំបន់​នៅ​កា​តា​ឡាន់ បាន​អំពាវនាវ​ឲ្យ​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​រវាង​ក្រុម Barcelona និង Napoli ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា (Closed Doors)​។

លោក Gerard Figueras អគ្គលេខាធិការ​ផ្នែក​កីឡា​របស់​តំបន់​កា​តា​ឡាន់ Generalitat de Catalunya បាន​ផ្តល់​អនុសាសន៍ ឱ្យ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នកគាំទ្រ​នៅ​ឯ​កីឡដ្ឋាន Camp Nou នៅ​ថ្ងៃ​ទី​១៨ ខែមីនា​ខាង​មុខ ក្នុង​គោលបំណង​ដើម្បី​ការពារ និង​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស Covid-19​។

វិធានការ​នេះ​ក៏​ត្រូវ​បាន​អនុវត្ត​សម្រាប់​ការ​ប្រកួត​របស់​រវាង​ក្រុម PSG ជាមួយ​ក្រុម Borussia Dortmund នៅ​ឯ​រដ្ឋធានី​ប៉ា​រី​ស ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​។

ថ្លែង​ទៅ​កាន់​វិទ្យុ RAC1 លោក Gerard Figueras បាន​និយាយ​ថា «​ការ​សម្រេចចិត្ត​នេះ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅឡើយ​ទេ​។ រវាង​ថ្ងៃនេះ និង​ថ្ងៃស្អែក នឹង​មានការ​ប្រជុំ​គ្នា​មួយ​រវាង​នាយកដ្ឋាន​រដ្ឋាភិបាល​ផ្សេង​គ្នា រួម​ជាមួយ​និង​ក្លិប Barca»​ ៕ (ដកស្រង់​ចេញពី​៖ Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ