ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថភាព​ទាំង​ដប់​នៃ​អ្នកដឹកនាំ

4 ឆ្នាំ មុន

មេដឹកនាំ​ល្អជា​មេដឹកនាំ​ដែល​មាន​សមត្ថភាព​ខ្ពស់ មាន​បទ​ពិសោធ​ច្រើន ជា​ពិសេស​ជា​បុគ្គល​មាន​លក្ខណសម្បត្តិ​១០​យ៉ាង​ដោយ​បរិបូណ៌ ។ ១- ជា​មនុស្ស​យល់​ពី​កិច្ចការ​នានា មាន​បទ​ពិសោធ​ក្នុង​ការងារ​យូរ ។ ២- ជា​មនុស្ស​មានការ​ទទួលខុសត្រូវ​ខ្ពស់…

មេដឹកនាំ​ល្អជា​មេដឹកនាំ​ដែល​មាន​សមត្ថភាព​ខ្ពស់ មាន​បទ​ពិសោធ​ច្រើន ជា​ពិសេស​ជា​បុគ្គល​មាន​លក្ខណសម្បត្តិ​១០​យ៉ាង​ដោយ​បរិបូណ៌ ។

១- ជា​មនុស្ស​យល់​ពី​កិច្ចការ​នានា មាន​បទ​ពិសោធ​ក្នុង​ការងារ​យូរ ។

២- ជា​មនុស្ស​មានការ​ទទួលខុសត្រូវ​ខ្ពស់ មានការ​គោរព​ច្បាប់​ធំ ។

៣- មានចំណេះ​វិជ្ជា​ខ្ពស់ ស្គាល់​បញ្ហា ស្គាល់​សេចក្តី​ត្រូវការ​របស់​សង្គម ។

៤- ជា​អ្នកដឹង​ពី​គោល​ច្បាប់ ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ ។

៥- ជា​អ្នក​វៃឆ្លាត​ពូកែ​ក្នុង​ការ​រម្ងាប់​អធិករណ៍ ជម្លោះ​ទាស់ទែង​គ្នា​ក្នុង​សង្គម ។

៦- ជា​អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង ស្រឡាញ់​ការ​ពិត ចេះ​ស្តាប់ ចេះ​និយាយ ចេះ​ពិភាក្សា ។

៧- ជា​អ្នក​ដែល​មិន​លោភលន់ មិន​ចង់បាន​ឲ្យ​ហួស​ឋានៈ​ខ្លួន ។

៨- ជា​អ្នក​ដែល​មាន​សុខភាព​បរិបូណ៌ និង​មិន​ងាយ​ខឹង​ក្រោធ ។

៩- មាន​កិរិយាមារយាទ​គួរ​ឲ្យ​ជ្រះថ្លា មាន​សុជីវធម៌ សីលធម៌​មិន​ឆ្គង ។

១០- ជា​អ្នកមាន​បញ្ញា​ច្រើន មិន​ញាប់​ញ័រ​ក្នុង​លាភ យស​ឡើយ ។

លក្ខណសម្បត្តិ​ទាំង​ដប់​យ៉ាងនេះ​ជា​ទិស​ដៅ​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ