ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលរាជធានីទទួល​ម៉ាស់​​១០​ម៉ឺន​ពី​ក្រុមហ៊ុន​ផលិត​ម៉ាស់​ក្នុងស្រុក ត្រៀម​ចែក​ប្រ​ជាពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ពិធី​ប្រគល់ម៉ាស់​ចំនួន​១០​ម៉ឺន នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៩​ ខែ មីនា ឆ្នាំ​២០២០​នេះ លោក ឃួ​ង…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ពិធី​ប្រគល់ម៉ាស់​ចំនួន​១០​ម៉ឺន នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៩​ ខែ មីនា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក លឹ​ម ឃាង ប្រធាន​ក្រុម​កសិកម្ម​តឹង​យ៉ុ​ង​ ដែល​បាន​ផ្ដល់​ម៉ាស់​ចំនួន​១០​ម៉ឺន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រេ​ី​ប្រាស់​ការពារ​មេរោគ​ឆ្លង នៅ​តំបន់​ណា​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ឬ​មេរោគ​ឆ្លង ដូច​ជា​ជំងឺ​ផ្តាសាយ​ជាដើម​។

លោក​អភិបាលរាជធានី​បាន​​បន្ត​ថា ម៉ាស់​​ទាំងនេះ​រក្សា​ទុក​សិន​គឺ​ពិនិត្យ​មើលទៅ​តាម​លទ្ធភាព ថា​តើ​កន្លែង​នោះ​មាន​រាលដាល​មេរោគ​ឬ​ក៏​អត់ ហើយ​ម៉ាស់​នេះ គឺ​ចែក​ឱ្យទៅ​តំបន់​មាន​ជំងឺ​សំរាប់​ការពារ​ខ្លួន​ពី​ជំងឺ​។

លោក​អភិបាល​រាជធានី​បាន​បញ្ជាក់​ថា ម៉ាស់​នេះ​អាច​ជួយ​ទៅ​ដល់​តំបន់​ណា​ដែល​មានការ​សង្ស័យ​មាន​ជំងឺឆ្លង​ Covid-19​ នៅ​ខេត្តសៀមរាប​ជាដើម ហើយ​និង​មានការ​ពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ថា គួរ​ចែក​ទៅ​ផ្នែក​ណាខ្លះ​។ រដ្ឋបាល​រាជធានី​និង​មាន​វិធានការ​ចំពោះ​អ្នក​ណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​ព័ត៌មាន​សង្គម ដែល​ធ្វើ​ឱ្យ​មាន​ចលាចល​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទូ​ទាំង​ប្រទេស ។

លោក ឃួ​ង ស្រេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ប្រុង​ប្រយ័ត្ន​នឹង​ការពារ​ទប់ស្កាត់​ការពារ​ជំងឺ និង​សូម​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ