កម្ពុជា​កើន​ក្តៅ​ពេល​ថ្ងៃ​ហើយ​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​១០-១៦ ខែមីនា​នេះ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខាង​មុខ​នេះ​នឹង​កើន​កំ​ដៅ​នៅ​ពេល​ថ្ងៃ ហើយ​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា​កម្រិត​សម្ពោធ​ទាប​នៅ​លើ​ផ្ទៃដី និង​សម្ពោធ​ខ្ពស់​នៅ​រយៈពេល​កម្ពស់​គ្រប់​ដណ្តប់​លើក​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ធាតុអាកាស​កើន​ក្តៅ​នៅ​ពេល​ថ្ងៃ ។ នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​ធ្វើ​ឲ្យ​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​២៦​អង្សា​សេ ទៅ​២៨​អង្សា​សេ និង​សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣៧ អង្សា​សេ ទៅ​៣៩​អង្សា​សេ ។

ក្រសួង​បន្ត​ថា ស្ថានភាព​នេះ​ធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​អាច​នឹង​មាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម ។ ដោយ​ឡេ​ក​នៅ​ថ្ងៃ​ទី​១៤-១៦ មីនា ផ្នែក​មួយ​ចំនួន​នៃ​ខេត្តបន្ទាយមានជ័យ ខេត្ត​ឧត្ត​មាន​ជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​ប៉ៃលិន នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។

ចំណែក​នៅ​បណ្តា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បរ​មា មាន​ពី​២៦​អង្សា​សេ ទៅ​២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​អង្សា​សេ ទៅ​៣៦​អង្សា​សេ និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បរ​មា មាន​ពី​២៦ អង្សា​សេ ទៅ​២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៥ ទៅ​៣៧​អង្សា​សេ ។

ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៦ មីនា នឹង​អាច​មាន​ភ្លៀង​ខ្សោយ ។ ជាមួយ​គ្នា​នោះ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណៈជន​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ថែរក្សា​សុខភាព​នៅ​ក្នុង​ខណៈ​ដែល​ធាតុអាកាស​ក្តៅ​នៅ​ពេល​ថ្ងៃ ៕

ព្យាករណ៍​ឧតុនិយម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ