ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុធាតុដើម​ជាង​៦០​កុងតឺន័រ សម្រាប់​វិស័យកាត់ដេរ ដឹក​មក​ដល់​កំពង់​ផែ​កម្ពុជា​ ថ្ងៃនេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ ទី​០៩ មីនា​នេះ ក្រុមហ៊ុន​ដឹក​ជញ្ជូន SITC CONTAINER LINES CAMBODIA…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ ទី​០៩ មីនា​នេះ ក្រុមហ៊ុន​ដឹក​ជញ្ជូន SITC CONTAINER LINES CAMBODIA បាន​ដឹក​វត្ថុធាតុដើម សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ជាង​៦០​កុងតឺន័រ មក​ដល់​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ហើយ នេះ​បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ម្ពុ​ជា ។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក បញ្ជាក់​ថា ក្នុង​នាម​ជា​បងប្អូន​ដែកថែប ប្រទេស​ចិន​កំពុង​តែ​ចាត់វិធានការ​សកម្មភាព យ៉ាង​ឆាប់រហ័ស ក្នុង​ការ​ដោះស្រាយ​បញ្ហា​កង្វះ​វត្ថុធាតុដើម ក្នុង​វិស័យ​វាយ​ន​ភណ្ឌ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក Wu Guoquan ទីប្រឹក្សា​កិច្ចការ​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា មាន​សុខ​រួមសុខ មានទុក្ខ​រួមទុក្ខ គឺជា​អត្ថន័យ​ស្នូល នៃ​សហគមន៍​ជោគវាសនា រួម​រវាង​ចិន និង​កម្ពុជា ហើយ​ភាគី​ចិន កំពុង​តែ​រិះរក​វិធីសាស្ត្រ ដើម្បី​ពុះពារ​រាល់​លំបាក ក្នុង​កិច្ចការ​មួយ​នេះ ។ ក្នុង​នោះ ក្រសួងពាណិជ្ជកម្ម​ចិន និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កំពុង​តែ​ចាត់វិធានការ​សម្របសម្រួល​ធានា ដល់​ការ​ផ្តល់ និង​ដឹក​ជញ្ជូន​វត្ថុធាតុដើម សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ សហគ្រាស និង​បុគ្គលិក​ចិន តែង​លើក​ឡើង​ថា ការ​លំបាក​ដែល​បងប្អូន​កម្ពុជា​កំពុង​តែ​ជួប​ប្រទះ វា​គឺជា​ការ​លំបាក​របស់​យើង​ទាំងអស់​គ្នា សង្ឃឹមថា យើង​អាច​ជួយ​ដល់​ប្រទេស​កម្ពុជា ដោយ​អស់ពី​កម្លាំងកាយ និង​ចិត្ត ។

លោក Wu Guoquan បន្ត​ថា យើង​ជឿជាក់​ថា ស្ថិត​នៅ​ក្រោម​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន និង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​សហគ្រាស​ដែល​ពាក់ព័ន្ធ វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ របស់​ប្រទេស​ចិន នឹង​ដឹក​ជញ្ជូន​មក​ដល់​រោងចក្រ​កម្ពុជា បាន​យ៉ាង​ឆាប់រហ័ស ហើយ​ការ​ខាតបង់​នៃ​ភាគី​កម្ពុជា នឹង​អាច​ធ្លាក់​ដល់​អត្រា​ទាប​បំផុត វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ក្នុង​ប្រទេស​កម្ពុជា នឹង​ឆ្លង​ផុត​នូវ​ដំណាក់កាល​ដ៏​លំបាក​មួយ​នេះ បាន​យ៉ាង​ឆាប់រហ័ស ។

តាម​អ្វី​ដែល​បានដឹង ក្រុមហ៊ុន​ដឹក​ជញ្ជូន SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុន​ដឹក​ជញ្ជូន COSCO SHIPPING/ RCL, ក្រុមហ៊ុន​ដឹក​ជញ្ជូន Oriental Overseas Container Line, ក្រុមហ៊ុន​ដឹក​ជញ្ជូន SINOTRANS / RCL និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្សេង​ទៀត បាន​សហការ​រួម​គ្នា​ជា​កម្លាំង​ធានា ក្នុង​ការ​ធានា​បាន នូវ​កិច្ចការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ដោយ​អស់ពី​លទ្ធភាព ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន វត្ថុធាតុដើម​ច្រើន​ជាងគេ មក​កាន់​កំពង់​ផែ ក្នុង​ស​ប្តា​ហ៍​នេះ ។

ក្នុង​នោះ​ក្រុមហ៊ុន SITC ដែល​បាន​ដឹក​ជញ្ជូន​វត្ថុធាតុដើម ជាង​៦០​កុងតឺន័រ នឹង​មក​ដល់​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ មុនគេ​បង្អស់ នា​ថ្ងៃ​ចន្ទ ទី​៩ ខែមីនា​នេះ ។ រីឯ​ភាគី​កម្ពុជា​វិញ នឹង​ជួយ​សម្រួលការ​ចុះ​ចត នៃ​កប៉ាល់​ដឹក វ​ត្តុ​ធាតុ​ដើម​នេះ ក្នុង​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​, ជួយ​លើកកម្ពស់​អត្រា​ប្រសិទ្ធភាព នៃ​ការ​ដាក់​ទំនិញ​ចុះ និង​អត្រា​ប្រសិទ្ធភាព នៃ​ការ​ផ្តល់​ទំនិញ ដល់​អតិថិជន​នៅ​ក្នុង​កំពង់​ផែ​ផ្ទាល់​, ជួយ​ផ្តល់​អ​ទិ​ភាព​ក្នុង​ការ​បើក​ច្រក​បៃតង សម្រាប់​រៀបចំ​ឯកសារ​បែបបទ​, ជួយ​ផ្តល់​អ​ទិ​ភាព​ក្នុង​ការ​ដឹក​ជញ្ជូន​កុង​តឺ​នឺ តាម​រយៈ​រថយន្ត​ស្ទូច​ដោយ បាន​សម្រួល​ពី​ខាង​គយ និង​ការ​រៀបចំ​ផ្សេង​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ