ប្រទេសកូរ៉េខាងត្បូង ៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងគូសបញ្ជាក់នាថ្ងៃទី៩មីនាថា វីរុសCOVID-19 បានឆ្លងដល់មនុស្សសរុបជិត៧.៤០០នាក់ តែចំនួននៃអ្នកឆ្លងថ្មីហាក់មានការចុះថយ ក្រោយការធ្វើតេស្តលើមនុស្សដ៏ច្រើន ពិសេសក្នុងចំណោមសាសនិកនៃសាខាព្រះវិហារSHINCHEONJI នៅក្រុងDAEGU ចំណុចកណ្ដាលនៃការឆ្លងរាលដាលដ៏រហ័ស។ ប៉ុន្តែអាជ្ញាធរសុខាភិបាលនៅតែប្រុងប្រយ័ត្ន។
អ្នកឆ្លងថ្មី២៤៨នាក់ត្រូវបានជំរឿនឃើញធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់៧.៣៨២នាក់។ អ្នកឆ្លងថ្មីទាំងនេះត្រូវបានប្រកាសបន្ទាប់ពីមនុស្សខ្ទង់៥០០នាក់ ត្រូវបានប្រកាសថាឆ្លងរៀងរាល់ថ្ងៃកាលពីសប្ដាហ៍មុន។ នេះជាចំនួនអ្នកឆ្លងដែលមានខ្សោយក្នុង១ថ្ងៃចាប់តាំងពីថ្ងៃទី២៦កុម្ភៈមក។
មកទល់ពេលនេះមនុស្ស៥១នាក់ក្នុងនោះភាគច្រើនជាអ្នកជំងឺវ័យចំណាស់ ដែលមានជំងឹផ្សេងស្រាប់ បានត្រូវបាត់បង់ជីវិតនៅកូរ៉េខាងត្បូង ៕ ដកស្រង់ចេញពីវេបសាយ ៖ yna (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ