ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានពន្លះជាមួយរ៉ឺម៉កម៉ូតូ​ក្រឡាប់ផ្ងារជើង​កណ្តាលផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម្នាក់​បាន​រង​របួស​គ្រេចជើង​ខាងឆ្វេង ខណៈ​ពេល​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដឹក​ស៊ីម៉ង់​តិ៍​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​​តាក់ស៊ី​​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ផ្ងារជើង និង​ចាក់​ស៊ីម៉ង់​តិ៍​ពេញ​ផ្លូវ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម្នាក់​បាន​រង​របួស​គ្រេចជើង​ខាងឆ្វេង ខណៈ​ពេល​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដឹក​ស៊ីម៉ង់​តិ៍​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​​តាក់ស៊ី​​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ផ្ងារជើង និង​ចាក់​ស៊ីម៉ង់​តិ៍​ពេញ​ផ្លូវ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខ​ហាង​លក់​គ្រឿងសំណង់​យីហោ ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

ភាគី​ខាង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដឹក​ស៊ីម៉ង់ត៍​ខាងលើ បើកប​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ជា​ប្រភេទ​រថយន្ត​តាក់ស៊ី ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ស្វាយ​រៀង ២A-១៧២១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដែល​មាន​ដឹក​ស៊ីម៉ង់​តិ៍​ជា​ច្រើន​បាវ​ពេញ​ក្នុង​កន្ទុយ​រ៉ឺ​ម៉ក​ខាងក្រោយ ដោយ​បើកបរ​ចេញពី​ផ្លូវ​លេខ​១៣៥ ពី​ត្បូង​ទៅ​ជើង និង​បើក​បត់​ឆ្វេង​ឡើង​មក​លើ​ផ្លូវ​ម៉ៅ​សេ​ទុង​ទៅ​កើត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់ត៍​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​តាក់ស៊ី បើកបរ​ដោយ​បុរស​ម្នាក់​មាន​ដឹក​ភ្ញៀវ​ផង​នោះ បាន​បើក​មក​បុក​ពីក្រោយ បណ្តាល​អោយ​រ៉ឺ​ម៉ក​ខ្ទាត​ក្រឡាប់​ផ្ងា​ជើង និង​ធ្លាក់​ស៊ីម៉ង់​តិ៍​រាយ​ប៉ាយ​ពេញ​ផ្លូវ​តែ​ម្តង​។

តាម​ប្រភព​ព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​បណ្តាល​ឱ្យ​បុរស​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​រង​របួសស្រាល​គ្រេច​.​កជើង​ខាងឆ្វេង​ម្ខាង ហើយ​បុរស​ជា​អ្នក​បើក​របរ​រថយន្ត​តាក់ស៊ី​ក៏​បាន​ចុះ​មក​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ និង​បុរស​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ដោយ​មិន​ចង់អោយ​មានរឿង​វែង​ឆ្ងាយ​នោះ​ភាគី​ទាំង​ពីរ​ក៏​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​បុរស​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ទាមទារ​សំណង​ការ​ព្យាបាល និង​ការ​ខូចខាត​រ៉ឺ​ម៉ក​ចំនួន​១០០​ដុល្លារ តែ​បុរស​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​មិន​មាន​លទ្ធភាព និង​មាន​លុយ​តែ​ចំនួន​៧០​ដុល្លារ បន្ទាប់​មក​ភាគី​ទាំង​២​ក៏​យល់ព្រម​និង​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ