ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​នាង​ខ្ចី​លុយ​ចូល​កា​សុ​ី​ណូ​ចាញ់​អស់ចាប់​បង្ខាំង

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែមីនា​កន្លង​ទៅ កម្លាំង​នគរបាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​និង​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​បង្ខាំង​ជំរិត​ទារប្រាក់​១​មុ​ឺ​ន ដុល្លារ​អា​មេ​រិ​ក ។…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែមីនា​កន្លង​ទៅ កម្លាំង​នគរបាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​និង​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​បង្ខាំង​ជំរិត​ទារប្រាក់​១​មុ​ឺ​ន ដុល្លារ​អា​មេ​រិ​ក ។

ជន​ទាំង​៣​នាក់​នេះ សុទ្ធតែ​ប្រកប​របរ​ចងការប្រាក់ និង​ពុំ​មាន​លិខិតឆ្លងដែន​ទេ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដែល​រួម​មាន ៖ ១-​ឈ្មោះ Xiong Jian Wei ភេទ​ប្រុសអាយុ​៥០​ឆ្នាំ ។ ២-​ឈ្មោះ Wei Ming Hui ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ។៣-​ឈ្មោះ Hu Zi Neng ភេទ​ប្រុស អាយុ ២២​ឆ្នាំ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ Liu Li Juan អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ចិន​ដូច​គ្នា ជា​អ្នក​ទេសចរ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៤ និង​៣០​នាទី​រសៀល មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៅ​ប្តឹង​សមត្ថកិច្ច​ថា មាន​មិត្តភក្តិ​របស់​គាត់​ម្នាក់ ភេទ​ស្រី ជនជាតិ​ចិន ត្រូវ​បាន​ជនជាតិ​ចិន​មួយ​ក្រុម​ចាប់​បង្ខាំង​ទុក​មិនដឹង​នៅ​ទីណា​ទេ ។

នៅ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នេះ​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្តទុកដាក់ រហូត​កំណត់​បាន​ទីតាំង​ដែល​ជនសង្ស័យ​នាំ​ជន​រង​គ្រោះ​ទៅ​បង្ខាំង​ទុក គឺ​នៅ​បន្ទប់​លេខ​៤១៣ នៃ​សណ្ឋាគារ​ក្វា​ង​ចូ​វ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​២ បាន​ទៅ​ធ្វើរដ្ឋបាល​ឆែកឆេរ​រំដោះ​បាន​ជន​រង​គ្រោះ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ក្វា​ង​ចូ​វ​នោះ ។

មុន​មានការ​ចាប់​បង្ខាំង​នោះ គឺ​កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១០យប់ ស្ត្រី​រង​គ្រោះ​បាន​ទៅ​លេងល្បែង​នៅ​កា​ស៊ីណូ​ស៊ី​ហ៊ូ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ហើយ​ជនសង្ស័យ​បាន​លួងលោម​ជន​រងគ្រោះ​ឲ្យ​ចងការ​ប្រាក់​ពី​ពួក​គេ​ចំនួន​១​មុ​ឺ​ន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​លេងល្បែង​ស៊ីសង​នៅ​ទីនោះ ។

លុះ​ពេល​លេង​ចាញ់​អស់​និង​គ្មាន​លុយ​សង ក៏​ត្រូវ​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ទុក ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ឬ​មិត្តភក្តិ រក​ប្រាក់​មក​លោះ​ជា​ថ្នូរ​នឹង​ការដោះ​លែង​ជន​រង​គ្រោះ​ឲ្យ​មាន​សេរីភាព​វិញ ។ នសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ