​តាម​រក​នាង​ក្រមុំ​បាត់​ខ្លួន ទៅឃើញ​នៅផ្ទះ​ប្រុស​​ស្នេហ៍


ខេត្តរតនគិរី ៖ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​យ៉ាង​មមារញឹក ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តម​សេ​នីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​កូន​មុំ នៅ​យប់​ថ្ងៃ​ទី​៦ ខែ មីនា ឆ្នាំ​២០២០ បាន​នាំ​កូនស្រី​របស់​កម្មករ​ក្រុមហ៊ុន​ហ័​ង​អា​ញ់ ​មកបញ្ជាការដ្ឋាន​អាវុធហត្ថ​ស្រុក​កូន​មុំ ដើម្បី​ប្រគល់​ឲ្យ​អាណាព្យាបាល​នាំ​យក​ទៅ​ផ្ទះ​វិញ ។

គួរ​បញ្ជាក់​ថា ក្មេង​ស្រី​រូប​នេះ​ឈ្មោះអាយុ​១៥​ឆ្នាំ ឪពុក​ឈ្មោះ យ៉ាវ យឿ​ង អាយុ​៦០​ឆ្នាំ ម្តាយ​ឈ្មោះ ហេង លួ​ន អាយុ៦១​ឆ្នាំ ។ ក្មេង​ស្រី​ត្រូវ​បាន​ជន​ឈ្មោះង៉ែត ជា​កម្មករ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា ​ពង្រត់​នាង​ចេញពីផ្ទះ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លង​ទៅ ។

បើ​តាម​ក្មេង​ស្រី​បាន​រៀបរាប់​ប្រាប់​មន្ត្រី​អា វុ​ធ​ហត្ថ​មូលដ្ឋាន​ស្រុក​កូន​មុំ​ថា គ្រា​ដែល​រូប​នាង​រត់​ចេញពីផ្ទះ​ទៅ​ជាមួយ​ឈ្មោះ ង៉ែត គឺ​បាន​ទៅសម្ងំ​លាក់ខ្លួន​នៅផ្ទះ​មិត្តភក្តិ​ឈ្មោះ ឌិ​ប នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង រយៈពេល​២​ថ្ងៃ ។រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ពួក​គេ​ទាំង​២​នាក់បាន​ជិះ​រថយន្តឈ្នួល​ពី​ចំណតរថយន្ត​ខេត្ត​ស្ទឹងត្រែង បន្ត​ទៅ​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​ឪ​ពុ​ុ​ក​ធំ​ខាងប្រុស​នៅ​ខេត្តក្រចេះ ។

ដោយ​ប្រើប្រាស់​វិធាន​ជំនាញ មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​គ្រួសារ​ខាង​ប្រុស​ទាក់ទង​ជា​ប្រចាំ​ឲ្យ​ពួក​គេ​ទាំង​២​នាក់​ត្រឡប់​មក​ផ្ទះ​វិញ ជាមួយនឹង​ការ​សន្យា​ផ្សេង​ៗ ។ លុះដល់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ លេចមុខ​ពួក​គេ​មក​ដល់​គល់​ស្ពាន​ស្រែ​ពក ជិត​ដល់​ផ្ទះ​ខាង​ស្រី ក្នុង​ក្រម​ហ៊ុន​ហ័​ង​អា​ញ់ ប៉ុន្តែ​រយៈពេល​ប្រហែល​២​ម៉ោង​ក្រោយមក ជន ឈ្មោះ ង៉ែត ហាក់​ដឹងខ្លួន​ខ្លាច​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន ក៏​នាំ​គ្នា​ជិះ​ម៉ូតូរ​ត់ទៅ​ផ្ទះ​ឈ្មោះ ឌិ​ប នៅ ខេត្តស្ទឹង​ត្រែង​វិញ រួច​បន្តដំណើរ​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ខេត្តក្រចេះ​ម្តងទៀត ។

ប៉ុន្តែ​ដោយ​សាច់ញាតិ​ខាង​ប្រុស​ខ្លាច​មាន​បញ្ហា​ផ្លូវច្បាប់ និង​ការ​ប្រើ​វិធាន​ជំនាញ​របស់​មន្ត្រីអាវុធហត្ថ​ផង​នោះ គឺ​គ្រួសារ​សាច់ញាតិ​ជនឈ្មោះ ង៉ែត បាន​លួងលោម​ឲ្យ​ក្មេង​ស្រី​ត្រឡប់​មក​ផ្ទះ​តែ​ម្នាក់ឯង ពោល​គឺ​ជន​ឈ្មោះ ង៉ែត មិន​មក​ជាមួយ​ទេ ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ​ពី​សំណាក់​មន្ត្រី​អាវុធ ហត្ថ​មូលដ្ឋាន​ស្រុក​កូន​មុំ​រួច និង​មានការ​អនុញ្ញាតពី​លោក ងិ​ន ពេ​ជ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ប្រគល់​ក្មេង​ស្រី យឿ​ង ស្រី​និ​ត ឲ្យ​អាណា​ព្យាបាល​នាំ​យក​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ រីឯ​ជន​ឈ្មោះ ង៉ែត រង់ចាំ​បទបញ្ជា​ថ្នាក់លើ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចាត់ចែង​បន្ត​ទៀត​ថា តើ​ត្រូវ​ចាប់ខ្លួន​ឬ​យ៉ាងណា ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ