ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលកើតញឹកញាប់បំផុត និងជាដើមហេតុនាំឲ្យស្ត្រីស្លាប់ច្រើនជាងគេងដែរ។ ជំងឺមហារីកសុដន់ក៏កើតមានលើបុរសដែរ ប៉ុន្តែចំនួនប៉ះពាល់លើស្ត្រីគឺខ្ពស់ជាង។ គន្លឹះដ៏សំខាន់បំផុតមួយក្នុងការព្យាបាលជំងឺមហារីកសុដន់គឺរកឲ្យឃើញទាន់ពេលវេលា។យ៉ាងណាមិញ តើអាការៈជំងឺមហារីកសុដន់មានលក្ខណៈដូចគ្នាដែរទេបើសិនជាកើតឡើងលើស្ត្រីអាយុខុសៗគ្នា?
អាការៈដំបូងមួយចំនួននៃជំងឺមហារីកសុដន់មានដូចជា ៖
១-ស្បែកប្រែប្រួលដូចជា ហើម ក្រហម ។ល។ លើសុដន់ម្ខាង ឬទាំងសងខាង
២- ទំហំសុដន់កាន់តែធំទៅៗ
៤- លក្ខណៈសុដន់ខុសធម្មតា
៥- ប្រែប្រួលរូបរាងខាងក្រៅរបស់ក្បាលសុដន់
៦- ហូរទឹករំអិលចេញពីក្បាលសុដន់
៧- ឈឺក្នុងសុដន់
៨- មានដុំក្នុងសុដន់
៩- សុដន់ទៅជារមាស់ ឬរលាក។
តើអាការៈជំងឺមហារីកសុដន់មានការប្រែប្រួលដូចម្តេចទៅ?
ខណៈពេលដែលអាការៈជំងឺមហារីកសុដន់អាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែអាយុអាចដើរតួនាទីដ៏សំខាន់មួយក្នុងការកំណត់ដំណើការណ៍រោគវិនិច្ឆ័យបាន។ ដុំក្នុងសុដន់គឺជាអាការៈមួយដែលកើតឡើងញឹកញាប់បំផុតនៃជំងឺមហារីកសុដន់។ ប៉ុន្តែសម្រាប់ស្ត្រីវ័យក្មេងវិញ ចាប់តាំងពីសុដន់របស់ពួកគេនៅណែនមក វាអាចពិបាកនឹងរកមើលដុំក្នុងសុដន់ណាស់។ ដុំមហារីកអាចបង្ហាញឲ្យយ៉ាងច្បាស់តាមរយៈការថតសុដន់។ ស្ត្រីវ័យក្មេងដែលមានដុំសាច់ក្នុងសុដន់ភាគច្រើនអាចរកឃើញដោយខ្លួនឯង និងប្រាប់ឲ្យគ្រូពេទ្យដឹង។
យ៉ាងណាមិញ សម្រាប់ស្ត្រីវ័យចំណាស់ រូបរាង ទំហំ និងភាពណែនរបស់សុដន់ចាប់ផ្តើមប្រែប្រួលទៅតាមអាយុ។ ស្ត្រីមានផ្ទៃពោះ ការបំបៅដោះកូន និងដំណើរការណ៍ផ្សេងៗទៀតដើរតួនាទីដ៏សំខាន់មួយចំពោះការប្រែប្រួលបែបនេះ។ នៅពេលសុដន់មានការប្រែប្រួលទំហំ រូបរាង ។ល។ វាអាចនឹងពិបាកប្រាប់ថា តើវាជាអាការៈរបស់មហារីកសុដន់ ឬគ្រាន់តែជាការប្រែប្រួលធម្មតារបស់ធម្មជាតិទេ។ ដុំសាច់ក្នុងសុដន់ច្រើនតែកើតមានជាញឹកញាប់លើស្ត្រីវ័យចំណាស់ ហើយក៏មិនមានគ្រោះថ្នាក់អ្វីដែរ ប៉ុន្តែត្រូវតែរាយការណ៍ឲ្យគ្រូពេទ្យដឹងភ្លាមផង (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ