ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់តែ​អំពី​ផលវិបាក​នៃ​ជំងឺ​រលាក​​ថ្លើម​ប្រភេទ C

4 ឆ្នាំ មុន

ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺជា​ការ​បង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​អាច​បង្ក​ជា​ការ​រលាក​ដល់​ថ្លើម​បាន​។ ថ្លើម​គឺជា​សរីរាង្គ​ដ៏​ធំ​បំផុត​ក្នុង​រាង​កាយ​។ វា​ស្ថិត​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ ហើយ​ក្រោម​សួត​។ ថ្លើម​មាន​នាទី​ច្រើន​ណាស់​ដូច​ជា​៖ ១- ជួយ​រាង​កាយ​បឺត​ស្រូប​ជីវជាតិ​ពី​អាហារ២-…

ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺជា​ការ​បង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ​ដែល​អាច​បង្ក​ជា​ការ​រលាក​ដល់​ថ្លើម​បាន​។ ថ្លើម​គឺជា​សរីរាង្គ​ដ៏​ធំ​បំផុត​ក្នុង​រាង​កាយ​។ វា​ស្ថិត​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ ហើយ​ក្រោម​សួត​។ ថ្លើម​មាន​នាទី​ច្រើន​ណាស់​ដូច​ជា​៖

១- ជួយ​រាង​កាយ​បឺត​ស្រូប​ជីវជាតិ​ពី​អាហារ
២- រក្សា​វីតាមីន និង​ជីវជាតិ
៣- បង្កើត និង​រក្សា​ជាតិ​ស្ករ​ដើម្បី​ប្រើ​ជា​ថាមពល
៤- បញ្ចេញ​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាង​កាយ

អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ​អាច​នឹង​មានការ​ខូចខាត​ថ្លើម​បាន​។ ប៉ុន្តែ​ការ​ខូច​ថ្លើម​ដោយសារ​តែ​ជំងឺ​នេះ​មិនកើត​ឡើង​ភ្លាម​ៗ​ឡើយ​។ វា​អាច​កើតឡើង​បាន​នៅ​រយៈពេល​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត​។ មនុស្ស​ភាគច្រើន​មិន​បានដឹង​ថា​ខ្លួន​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C លុះត្រាតែ​មាន​អាកា​រៈ​ខូច​ថ្លើម​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​ផលវិបាក​ធំ​ៗ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C៖

ក្រិន​ថ្លើម ៖
ជំងឺ​ក្រិន​ថ្លើម​គឺជា​ការ​សម្លាក​ទៅ​លើ​សាច់​ថ្លើម​។ នៅ​ពេល​រឿង​នេះ​កើតឡើង​ហើយ សាច់​ថ្លើម​នឹង​ទៅ​ជា​រឹង​។ សម្លាក​ទាំងនេះ​ក៏​អាច​ទប់ស្កាត់​លំហូរ​ឈាម​ទៅ​ប្រើប្រាស់​ក្នុង​ថ្លើម​ដែរ​។ ក្រៅពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ ជំងឺ​គ្រិ​ន​ថ្លើម​អាច​បង្ក​ឡើង​ដោយ​៖

១-ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ
២- រលាក​ថ្លើម​ប្រភេទ B រ៉ាំរ៉ៃ
៣- ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង
៤- ជំងឺ​រលាក​ថ្លើម​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី
៥- ថ្នាំ​មួយ​ចំនួន ឬ​សារធាតុ​គីមី​ដែល​គ្រោះថ្នាក់

ថ្លើម​ដែល​មាន​សម្លាក់​ច្រើន​ពេក​គឺ​មិន​អាច​ធ្វើការ​របស់​វា​បាន​ល្អ​ឡើយ​។ បើសិនជា​ជំងឺ​ក្រិន​ន​ថ្លើម​មិន​បាន​គ្រប់គ្រង​ល្អ​ទេ វា​អាច​នាំ​ឲ្យ​ខ្សោយ​ថ្លើម​បាន​។ ជំងឺ​ក្រិន​ថ្លើម​បង្ក​ឡើង​ដោយ​ការ​រលាក​ថ្លើម​ប្រភេទ C គឺជា​ហេតុផល​ញឹក​ញ៉ាប់​បំផុត​នាំ​ឲ្យ​ត្រូវការ​ផ្សាំ​ថ្លើម​ថ្មី​ដែរ​ក្នុង​សហរដ្ឋអាមេរិក​។

ខ្សោយ​ថ្លើម ៖
ការ​ខ្សោយ​ថ្លើម​កើតឡើង​នៅ​ពេល​ដែល​ថ្លើម​ឈប់​ធ្វើការ​។ ភាគច្រើន​ការ​ខ្សោយ​ថ្លើម​នេះ​កើតឡើង​ដោយសារ​តែ​ការ​ក្រិន​ថ្លើម​តែ​ម្តង​។ ការ​ខូចខាត​របស់​ថ្លើម​ដែល​កើតឡើង​រយៈពេល​យូរ​ឆ្នាំ ត្រូវ​បាន​គេ​ហៅ​ថា ខ្សោយ​ថ្លើម​រ៉ាំរ៉ៃ ឬ​ជំងឺថ្លើម​ដំណាក់កាល​ចុង​ក្រោយ​។ អ្នក​ដែល​មាន​ជំងឺថ្លើម​រ៉ាំរ៉ៃ​ប្រហែលជា​ត្រូវការ​ផ្សាំ​ថ្លើម​ថ្មី​ផង​ដែរ​។ អាកា​រៈ​ភ្លាម​ៗ​នៃ​ជំងឺ​ខ្សោយ​ថ្លើម​មាន​ដូច​ជា​៖

១-អស់កម្លាំង
២- ចង្អោ
៣- រាករូស
៤- មិន​ឃ្លាន​អាហារ
៥- ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ
៦- ឈឺពោះ​។

មហារីក​ថ្លើម ៖
ជំងឺមហារីក​កើតឡើង​នៅ​ពេល​កោសិកា​ក្នុង​រាង​កាយ​ចាប់ផ្តើម​លូតលាស់​ហួសការ​គ្រប់គ្រង​។ មហារីក​អាច​កើតឡើង​ក្នុង​តំបន់​ជា​ច្រើន​នៃ​រាង​កាយ​រួម​ទាំង​ថ្លើម​ផង​ដែរ​។ យោង​ទៅ​តាម CDC បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស ៣៣០០០​នាក់​ត្រូវ​បាន​គេ​កំណត់​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​ថ្លើម ជា​រៀង​រាល់​ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​។ ទាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ និង​ក្រិន​ថ្លើម​គឺជា​កត្តា​ប្រឈម​នឹង​ជំ​ងឺំ​ហា​រីកថ្លើម​ទាំងអស់​។

អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម​ដោយសារ​តែ​រលាក​ថ្លើម​ប្រភេទ C មានការ​ប្រឈម​នឹង​មហារីក​ថ្លើម​ជាង​អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម​ដោយសារ​តែ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​។ ក្នុង​ដំណាក់កាល​ដំបូង​ៗ មហារីក​ថ្លើម​ប្រហែលជា​មិន​បង្ក​ជា​អាកា​រៈ​អ្វី​ឡើយ ហើយ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ការ​ខ្សោយ​ថ្លើម​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ