ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាពបានសម្រេច ​អស់លក្ខណ៍ត្រឹមប្អូនស្រី​ម្ចាស់តូបឆាតញ៉ែតាមហ្វេស​ប៊ុក​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​ជនសង្ស័យ​ម្នាក់​ដែល​នគរបាល​អះអាង​ថា​ ជា​ចោរ​ជើង​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​លួច​គោ​អ្នកស្រុក​ផង​នោះ​ បាន​ធ្វើ​សកម្មភាព​គាស់​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង​យក​បាន​ទូរស័ព្ទ​និង​សម្ភារៈ​មួយ​ចំនួន ​ខណៈ​ដែលម្ចាស់​មិន​នៅ​បិទទ្វារ​តូប​ចោល​ ។ ​លុះ​ពេល​លួច​បាន​គេចខ្លួន​ទៅ​បាត់​ស្រមោល​ ប៉ុន្តែ​ក្នុង​ចំណោម​ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​នោះ​ក៏​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ប្អូ​នស្រី​ម្ចាស់​តូប​ផង​ដែរ​។​ ក្រោយ​ពេល​ដឹង​ថា​…

ខេត្តកណ្ដាល ​៖ ​ជនសង្ស័យ​ម្នាក់​ដែល​នគរបាល​អះអាង​ថា​ ជា​ចោរ​ជើង​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​លួច​គោ​អ្នកស្រុក​ផង​នោះ​ បាន​ធ្វើ​សកម្មភាព​គាស់​តូប​លក់​ទូរស័ព្ទ​មួយ​កន្លែង​យក​បាន​ទូរស័ព្ទ​និង​សម្ភារៈ​មួយ​ចំនួន ​ខណៈ​ដែលម្ចាស់​មិន​នៅ​បិទទ្វារ​តូប​ចោល​ ។ ​លុះ​ពេល​លួច​បាន​គេចខ្លួន​ទៅ​បាត់​ស្រមោល​ ប៉ុន្តែ​ក្នុង​ចំណោម​ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​នោះ​ក៏​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ប្អូ​នស្រី​ម្ចាស់​តូប​ផង​ដែរ​។​

ក្រោយ​ពេល​ដឹង​ថា​ តូប​​ត្រូវ​ចោរ​គាស់​បែប​នេះ ម្ចាស់​តូប​ក៏​បាន​ប្ដឹង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បន្ទាប់​មក​បាន​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ប្រើ​ល្បិច​ទាក់ទង​ប្រលោម​ស្នេហ៍​ក្លែងក្លាយ​តាម​រយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក​ជាមួយ​​ជនសង្ស័យ​​និង​បាន​ណាត់ជួប​គ្នា ​។ ​ចំណែក​ជនសង្ស័យ​​មានចិត្ត​ត្រេកអរយ៉ាង​​ខ្លាំង​ណាស់ កាលបើ​នៅ​សុខ​ៗ​មាន​ស្រី​ស្អាត​ទាក់ទង​ស្នេហ៍​បែប​នេះ ហើយ​ក៏​ប្រញាប់ប្រញាល់​ទៅ​ជួប​តាម​ការ​ណាត់ រួច​ក៏​ជាប់អន្ទាក់​នគរបាល​និង​ម្ចាស់​តូប​តែ​ម្ដង​។

ការ​ចាប់ខ្លួនជនសង្ស័យ​​ខាងលើ​​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​៤ មុខ​ផ្សារ​បែក​ចាន ស្ថិត​នៅ​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ​សេ​ម វឹត ភេទប្រុស អាយុ​៣៤​ឆ្នាំ​ ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កុដិ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។ ​ចំណែក​ម្ចាស់​តូប​លក់​ទូរស័ព្ទ​ឈ្មោះ ក្រាញ់ វ​ណ្ណះ​ ហៅ​សល ភេទប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។​ រីឯ​ទូរស័ព្ទ​ដែល​បាត់​ចំនួន​​មាន​ចំនួន​៥​គ្រឿង,​កុំព្យូទ័រ LED ​មួយ​គ្រឿង​, ​អា​គុយ​ទប់​ភ្លើង​​មួយគ្រឿង​, កាស​ប្លូ​ធូ​ចំនួន២​គ្រឿង​ ។ ​ប៉ុន្តែ​សម្ភារៈ​ទាំងនោះ​ត្រូវ​បាន​នគរបាល​ធ្វើការ​ដកហូត​បាន​មក​វិញ​ស្ទើរតែ​ទាំងអស់ ដោយ​បាត់​តែ​ទូរស័ព្ទ​​ម៉ាកណូគាអិនចុច​ពិល​​ចំនួន៤​គ្រឿង​ និង​សុ​ី​ម​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

តាម​ប្រភពពី​នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​គាស់​តូប​លក់​ទូរស័ព្ទ​ខាងលើ​តាំងពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​មិ​នា ឆ្នាំ​២០២០ ខណៈ​ដែល​ម្ចាស់​ជាប់រវល់​ទៅ​ធ្វើ​ពិធី​ខួ​ន​កំណើត​ឲ្យ​កូន​នៅ​ឯ​ផ្ទះ​ម្ដាយ​ ​។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល​ទើប​ប្អូនប្រុស​របស់​គាត់​ម្នាក់​ទូរស័ព្ទ​ប្រាប់​ថា ​«​ចោរ​គាស់​តូបយក​​អី​​វ៉ា​ន់​អស់ហើយ​»​ ។ ឮ​ដូច្នេះ​ទើប​បុរស​ម្ចាស់​តូប​ជិះ​ម៉ូតូ​មក​មើលឃើញ​មាន​ស្នាម​ចោះ​ជញ្ជាំង​ស័ង្ក​សី​លួច​អី​​វ៉ា​ន់​ខាងលើ ។​ ប៉ុន្តែ​មុន​នឹង​​ទៅ​ធ្វើ​ខួបកំណើត​កូន ​គាត់​បាន​យក​ទូរស័ព្ទ​ល្អ​ៗ​និង​មាន​តម្លៃ​ថ្លៃ​ៗ​ទៅ​ទុក​នៅ​កន្លែង​ផ្សេង ក្រោយមក​បុរស​នេះ​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច​និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ជួយ​ស្រាវជ្រាវ​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​ទូរស័ព្ទ​ដែល​បាត់បង់​នោះ​ គឺ​មាន​​ទូរស័ព្ទមួយគ្រឿង​​ជា​របស់​ប្អូនស្រី​ម្ចាស់​តូប​ និង​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ​ទើប​ខណៈនោះ​គាត់​បាន​ឲ្យ​ប្អូនស្រី​ប្រើ​ល្បិច​ទាក់ទង​ប្រលោម​ស្នេហ៍​ក្លែងក្លាយ​តាម​រយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក រ​ហូត​​ជនសង្ស័យ​​ទន់​ចិត្ត​ ។ ​បន្ទាប់​មក​ប្អូនស្រី​​របស់គាត់​ក៏​បាន​ណាត់ជួប ហើយ​ធ្វើ​ឱ្យ​​ជនសង្ស័យ​​មានចិត្ត​ត្រេកអរ​ខ្លាំង​ណាស់ ដោយ​គិត​ថា​បានជួប​ស្រី​ស្អាត ក៏​ប្រញាប់ប្រញាល់​ទៅ​ជួប​តាម​ការ​ណាត់​ ។ ​ចំណែក​នគរបាល​ក៏​បាន​រាយ​អន្ទាក់​រង់ចាំ​រួច​ជា​ស្រេច លុះ​ពេល​ឃើញ​ជនសង្ស័យ​ទៅ​ដល់​មុខ​ផ្សារ​បែក​ចាន​ក៏​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ដែល​នេះ​គឺជា​ការ​ដើរ​ចូល​អន្ទាក់​ដោយ​ខ្លួន​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន ​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​គាស់​ទម្លុះទម្លាយ​ជញ្ជាំង​តូប​លក់​ទូរស័ព្ទ​ខ​ាង​លើ​នោះ​មែន ហើយ​ក្រោយ​ពេល​លួច​បាន​ខ្លួន​បាន​យក​ទូរស័ព្ទ​ម៉ាក​ណូ​​​គា​ចុច​ពិល​២​គ្រឿង​ទៅ​លក់​នៅ​ផ្សារ​ចោម​ចៅ​បាន​ប្រាក់​២​ម៉ឺន​រៀល ​និង​កុំព្យូទ័រ​១​គ្រឿង​លក់​នៅ​ផ្សារ​កំពង់ស្ពឺ​បាន​ចំនួន​២០​ដុល្លារ ហើយ​ទូរស័ព្ទ​ម៉ាក​សាំ​ស៊ុ​ង​ខ្លួន​ទុក​ប្រើ​ ។​

ជនសង្ស័យបានសារភាពបន្តថា ដោយឡែក​កាលពី​ក្នុង​ឆ្នាំ​២០១១ ខ្លួន​ធ្លាប់​លួច​បាន​គោ​ចេញពី​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ លុះ​ដឹក​យក​មក​លក់​នៅ​ក្នុងស្រុក​អង្គស្នួល​ក៏​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​បាន​។ ​បន្ទាប់​មក​បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​នគរបាល​ខេត្តកំពង់ស្ពឺ​ចាត់ការ​បញ្ជូន​ទៅ​តុលាការ​និង​បាន​ជាប់គុក​រយៈពេល​៦​ខែ ក៏​រួចខ្លួន ​​រហូត​ដល់​​មកដល់ពេលនេះ​ក៏ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនជាថ្មីទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ