ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបបានស្ងាត់មួយរយៈ តាំង​លួចដឹក​ជញ្ជូន​​ទៀត​ហើយ​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​កា​រិ​យា​ល័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី​៩ ​មីនា ២០២០​ បាន​សម្រេច​ផ្ទេរប្រគល់​រថយន្ត​សាំ​ុ​​យ៉ុ​ង​មួយ​គ្រឿង​ទៅរដ្ឋបាល​ព្រៃឈើ​កសាង​សំណុំរឿង​តាម​នីតិវិធី​ ក្រោយ​ពី​បង្ក្រាប​បាន កាលពី​ថ្ងៃ​ទី​៨ ​មីនា​…

ខេត្តស្ទឹងត្រែង​ ៖ ​កា​រិ​យា​ល័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី​៩ ​មីនា
២០២០​ បាន​សម្រេច​ផ្ទេរប្រគល់​រថយន្ត​សាំ​ុ​​យ៉ុ​ង​មួយ​គ្រឿង​ទៅរដ្ឋបាល​ព្រៃឈើ​កសាង​សំណុំរឿង​តាម​នីតិវិធី​ ក្រោយ​ពី​បង្ក្រាប​បាន កាលពី​ថ្ងៃ​ទី​៨ ​មីនា​ ​ខណ​:​កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ទឹកដី​ស្រុកសេ​​សាន​ចូល​មក​ទីរួមខេត្ត បំណង​ឆ្ពោះទៅ​កាន់​គោលដៅ​ទីផ្សារ​ ។

ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណី​ត​មួយ​គ្រឿង​ខាងលើ​នេះ គឺ​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១០​ព្រឹក ក្នុង​ថ្ងៃ​ទី​០៨ ​មីនា​ ស្ថិតនៅចំណុច​គីឡូ​៣ ភូមិ​រា​ជានុ​កូ​ល សង្កាត់ស្ទឹង​ត្រែ ក្រុង​ស្ទឹង​ត្រែង ។​ ក្រោយការ​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​បាន​នាំមក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​រង់ចាំសេចក្តីសម្រេច​ប្រគល់​ជូន​រដ្ឋបាល
ព្រៃឈើ​។

មន្ត្រី​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបាន​ឲ្យ​ដឹង​ថា ​រថយន្ត​ដែល​រង​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ជា​ប្រភេទរ​ថយន្ត​ទេសចរណ៍​ចំណុះ​១៥​កៅអី ម៉ាក​ស៊ាំ​ង​យ៉ុ​ង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-9414 ។ រីឯ​ឈើប្រណីត​នៅ​ក្នុង​រថយន្ត​មួយគ្រឿង​នេះ ជា​ប្រភេទ​ឈើ​បេង​។ តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ដែរ​ថា ​រថយន្ត​ដឹកឈើ​ខាងលើ​នេះ មុននឹង​ធ្វើ​សកម្មភាពដឹក​ជញ្ជូន​ឈើ គឺ​បាន​រត់ការ​គ្រប់​ជំនាញ​រួចរាល់​អស់ហើយ ។

រថយន្ត​មួយ​គ្រឿងនេះ​ដែរ​ បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណីតពី​ស្រុក​សេសាន​ចូល​មក​ក្នុង​ខេត្ត ជា​ញឹកញាប់ ហើយ​ពេល​នេះ ​ក៏​ត្រូវ​បានសមត្ថកិច្ច​បង្ក្រាប តែ​ម្តង ។បច្ចុប្បន្ន ឈើ​ដែល​បង្ក្រាប​បាន កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ធ្វើការ​ប្រគល់​ឲ្យ​ទៅជំនាញ​រដ្ឋបាល​ព្រៃឈើ យក​ទៅ​រក្សា​ទុក ដើម្បី​បន្ត​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ