ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដែល​មិន​ធ្លាប់​នឹកគិត ហើយ​មិន​ជឿ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្តីទី​ម្នាក់​ត្រូវ​ចាប់ខ្លួន​ព្រោះ​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជា​រឿង​ដែល​គេ​មិន​ធ្លាប់​នឹកគិត ហើយ​ក៏​មិន​ជឿ បើ​មិន​ឃើញនឹងភ្នែក​ដែល​ព្រះសង្ឃ​១​អង្គ​មាន​ឋានៈ​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្តីទី​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ហើយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​កុដិ​ថែម​ទៀត ។ រឿង​ដ៏​ហួស…

ខេត្តព្រៃវែង ៖ ជា​រឿង​ដែល​គេ​មិន​ធ្លាប់​នឹកគិត ហើយ​ក៏​មិន​ជឿ បើ​មិន​ឃើញនឹងភ្នែក​ដែល​ព្រះសង្ឃ​១​អង្គ​មាន​ឋានៈ​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្តីទី​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ហើយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​កុដិ​ថែម​ទៀត ។

រឿង​ដ៏​ហួស និង​ថ្លែង​មួយ​នេះ​បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​៧ មិ​នា​នេះ នៅ​ក្នុង​បរិវេណ​វត្ត​ក្រាំង​ស្លា ដែល​ស្ថិត​ក្នុងភូមិ​វល្លិ​យាវ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ព្រះសង្ឃ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​មាន​ព្រះ​នាម ខុន ម៉ាក់ ព្រះ​ជន្ម​៣២​វស្សា និង​មាន​តួនាទី​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្តីទី វត្ត​ក្រាំង​ស្លា ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ឆែកឆេរ​ក្នុង​កុដិ​ព្រះសង្ឃ​ខាងលើ សមត្ថកិច្ច​ធ្លាប់​បាន​ទទួល​ព័ត៌មាន​ពី​យាយជី តាជី​ក្នុង​វត្ត​ក៏​ដូច​ជា ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​២ ទៅ​៣​ដង​រួច​មក​ហើយ ប៉ុន្តែ​ដោយ​ពុំ​មាន​ភស្តុ​តាង​ច្បាស់លាស់ និង​មិន​ចង់អោយ​សាមីខ្លួន​ដឹងខ្លួន​ទើប​សមត្ថកិច្ច​នៅ​រក្សា​ភាព​ស្ងប់ស្ងៀម​សិន ប៉ុន្តែ​បាន​ដាក់​កម្លាំង​តាម​ឃ្លាំមើល​ជា​ប្រចាំ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៧ មិ​នា ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​ណ៍ហើយ​ទើប​ស្នើ​សុំ​ការ​សហការ​ពី​មន្ត្រី​ធម្មការ​ស្រុក មន្ត្រី​សង្ឃ​ស្រុក និង​អាជ្ញាធរ​ដែនដី​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ទឹកនោម​ព្រះសង្ឃ​នាម ខុន ម៉ាក់ នៅ​ក្នុង​វត្ត​ក្រាំង​ស្លា ហើយ​ជា​លទ្ធផល​បញ្ជាក់​ថា មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន ទើប​បន្ត​ឆែកឆេរ​ក្នុង​កុដិ​ថែម​ទៀត​ក៏​ប្រទះ​ឃើញ​វ​ត្តុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​ទៀត រួម​ទាំង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​មួយ​ចំនួន​ផង​ដែរ ។

ក្រោយ​ពី​ពិនិត្យ និង​ឆែកឆេរ​ឃើញ​បែប​នេះ មន្ត្រី​ធម្មការ​ស្រុក និង​ព្រះ​អនុគណ​ស្រុក​ក៏​សម្រេច​ផ្សឹក​សង្ឃ​នាម ខុន ម៉ាក់ រួច​ប្រគល់​ទៅ​អោយ​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​នីតិវិធី​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តែ​ម្តង ហើយ​សមត្ថកិច្ច​ក៏​បន្ត​កសាង​សំណុំរឿង​បញ្ជូន​អ​ន្ទិ​ត ខុន ម៉ាក់ រួម​ទាំង​វត្ថុ​តាង​ទៅ​តុលាការ និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​បន្ទាប់​នោះ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ