កីឡាករ​ថៃ Phat Cha ទុក​ឱកាស​ឱ្យ​កីឡា ឡុ​ង ឡា សងសឹក


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ ឡុ​ង ឡា គឺជា​កីឡាករ​ជើង​ខ្លាំង និង​កំពុង​ឡើង​កូដ​នៅ​ក្នុង​វិស័យ​ប្រដាល់​។ ជាមួយនឹង​ការ​សារភាព​ថា មិនសូវ​បាន​ចូល​ក្លិប​ហ្វឹកហាត់​ញឹកញាប់ ឬ​ជាប់លាប់​ដូច​មុន​នោះ​ទេ កីឡាករ​រូប​នេះ​បាន​រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ក្រោម​ដៃ​កីឡាករ​ថៃ Phat Cha កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២០ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។

សេចក្តីរាយការណ៍​បន្ត​ថា លោក​ត្រូវ​ថៃ​វាយ​ត្រូវ​ច្រើន​ដង មុន​ពេល​ត្រូវ​បាន​ប្រកាស​លទ្ធផល​ថា ចាញ់​ពិន្ទុ ខណៈ​ដែល​កីឡាករ​កម្ពុជា​សារភាព​ថា អស់ចិត្ត​។ កីឡាករ​ថៃ ក៏​ប្រកាស​ឱ្យ​កីឡាករ​រូប​នេះ សងសឹក​គ្រប់ពេល ក្រោយ​លទ្ធផល​នេះ​ផង​ដែរ​។

ការ​ប្រកួត​អន្តរជាតិ ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​ស្ទី​ឌី​យោ របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ កីឡាករ​ល្បីឈ្មោះ ឡុ​ង ឡា ដែល​ជា​ជើង​ខ្លាំង​១​រូប​ផង ត្រូវ​ប៉ះ​កីឡាករ​ថៃ​ឈ្មោះ Phat Cha ដែល​ជា​កីឡាករ​ពូកែ​ស្នៀត និង​មាន​ថ្វីដៃ​មិនធម្មតា​ម្នាក់​។

ការ​ប្រកួត​នេះ​ម្នាក់​ៗ​មានការ​រំពឹង​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ដោយ​មិន​ពិបាក បើ​ទោះជា​កីឡាករ​ថៃ និង ឡុ​ង ឡា អ្នក​ទាំង​ពីរ​មាន​សមត្ថភាព​ប្រហែល​គ្នា​។ កីឡាករ​កម្ពុជា បាន​សារភាព​ថា ក្នុង​មួយ​រយៈ​ចុង​ក្រោយ គេ​រសាត់​ឆ្ងាយ​ពី​ការ​ប្រកួត បើ​ធៀប​នឹង​រយៈពេល​មុន ប៉ុន្តែ​គេ​នៅ​តែ​ប្រឹង​ប្រែង​ហ្វឹកហាត់ មិនសូវ​ធ្វេសប្រហែស​នោះ​ទេ​។

អ៊ីចឹង​ហើយ ទើប​កីឡាករ ឡុ​ង ឡា ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត ដោយសារ​តែ​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ មិនសូវ​មានការ​វាយ​សម្រុក ហើយ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ទាំងអស់​ចិត្ត​។ តំណាង​កីឡាករ​ថៃ​បញ្ជាក់​ថា ក្រោយ​ជ័យជម្នះ​នេះ ខ្លួន​នឹង​បើក​សិទ្ធិ​ឱ្យ ឡុ​ង ឡា ដាក់​ថ្ងៃ​សងសឹក​គ្រប់ពេល ដោយ​ខ្លួន​បើកចំហរ​គ្រប់ពេល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ