ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿងញៀ.ន និង​អប់រំ​សុខភាព​ការពារ​ជំងឺឆ្លង​ផ្សេង​ៗ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោម​កិច្ចសហការ​ជាមួយនឹង​ក្រសួងសុខាភិបាល​គណៈ​ពង្រឹង​ចុះ​ជួយ​ស្រុក​ល​កៀនស្វាយ និង​អាជ្ញាធរ​ធរ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្រុមការងារ​ចុះ​សហគមន៍​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​យុទ្ធនាការ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿងញៀន និង​អប់រំ​សុខភាព​អនាម័យ​រា​ង្គ​កាយ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ដោយ​វីរុស…

ខេត្តកណ្តាល ៖ ក្រោម​កិច្ចសហការ​ជាមួយនឹង​ក្រសួងសុខាភិបាល​គណៈ​ពង្រឹង​ចុះ​ជួយ​ស្រុក​ល​កៀនស្វាយ និង​អាជ្ញាធរ​ធរ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្រុមការងារ​ចុះ​សហគមន៍​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​យុទ្ធនាការ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿងញៀន និង​អប់រំ​សុខភាព​អនាម័យ​រា​ង្គ​កាយ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ដោយ​វីរុស Covid-19 នៅ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​ចុង​ស​ប្ដា​ហ៍​នេះ ។

វេជ្ជបណ្ឌិត ស៊ឹ​ម សុខ​ច័ន្ទ ស៊ឹ​ម សុខ​ចាន់ ទទួល​បន្ទុក​ដឹកនាំ​បេសកកម្ម​អប់រំ​សុខភាព​នៃ​សមាគម TYDA បាន​មាន​ប្រសាសន៍​ថា បេសកកម្ម​នៃ​កម្មវិធី​អប់រំ​សុខភាព​នៅ​តាម​បណ្ដា​សហគមន៍​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ប្រចាំឆ្នាំ​២០២០ គឺ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​លើកកម្ពស់​នូវ​ការ​យល់​ដឹង និង​បង្ការ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​បង្កើន​ការ​យល់​ដឹង​នៃ​ការ​ថែទាំ​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

ម្យ៉ាងទៀត​ថា ការ​អប់រំ​សុខភាព​នេះ គឺ​ផ្សព្វផ្សាយ​វិធានការ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19 ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ការ​យល់​ដឹង និង​ការ​យកចិត្តទុកដាក់​ការពារ​សុខភាព​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ ។ លោក​បន្ត​ថា យុទ្ធនាការ​នេះ​ក៏​មានការ​បែងចែក​ជា​ក្រុម​តូច​ៗ​បន្ថែម​ទៀត ដើម្បី​ចុះ​ផ្សព្វផ្សាយ​ណែនាំ​នៅ​តាម​ខ្នង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ នៅ​ក្នុង​ឃុំ​គគីរ​ធំ ព្រមទាំង​បាន​ចែក​នូវ​ឱសថ​ព្យាបាល និង​សម្ភារ​សិក្សា​មួយ​ចំនួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្រៅពី​សកម្មភាព​មនុស្សធម៌​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​កុមារ​កំព្រា កងទ័ព គ្រួសារ​កងទ័ព​ដាក់​ឥត​គិតថ្លៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ( TYDA) ក៏​បាន​ចុះ​អប់រំ​សុខភាព​ដើម្បី​បញ្ជ្រៀប​ការ​យល់​ដឹង​អំពី​ការ​ថែទាំ​សុខភាព​តាម​រយៈ​ការ​រស់នៅ​ស្អាត​ហូប​ស្អាត ផឹក​ស្អាត និង​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​គ្រឿងញៀន​ដល់​សហគមន៍​ដែល​ងាយ​រង​គ្រោះ​នៃ​គ្រឿងញៀន​ជាង​រៀង​រាល់​ខែ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ