ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​បង្កើន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ដើម្បី​រក​លុយ

4 ឆ្នាំ មុន

ឱកាស ទំនួល​ខុស​ត្រូវ និង​ការ​ឡើង​ប្រាក់ខែ​ទាមទារ​ឲ្យ​មនុស្ស​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួន​ខ្ពស់ និង​មាន​វត្តមាន​ច្បាស់លាស់​ក្នុង​ស្ថាប័ន​ការងារ ឬ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ។ ប្រសិនបើ​អ្នក​មិន​ឈានមុខ​អ្នក​ដទៃ​ទេ​នោះ អ្នក​មិន​អាច​ឈាន​ទៅ​រក​គោលដៅ​ធំ​ៗ​ក្នុង​ជីវិត​របស់​អ្នក​បាន​លឿន​ទេ ។ វា​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួន​ជា​កត្តា​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​មនុស្ស​។…

ឱកាស ទំនួល​ខុស​ត្រូវ និង​ការ​ឡើង​ប្រាក់ខែ​ទាមទារ​ឲ្យ​មនុស្ស​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួន​ខ្ពស់ និង​មាន​វត្តមាន​ច្បាស់លាស់​ក្នុង​ស្ថាប័ន​ការងារ ឬ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ។ ប្រសិនបើ​អ្នក​មិន​ឈានមុខ​អ្នក​ដទៃ​ទេ​នោះ អ្នក​មិន​អាច​ឈាន​ទៅ​រក​គោលដៅ​ធំ​ៗ​ក្នុង​ជីវិត​របស់​អ្នក​បាន​លឿន​ទេ ។ វា​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួន​ជា​កត្តា​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​មនុស្ស​។ ខាងក្រោម គឺជា​គន្លឹះ​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​កាន់តែ​ទុកចិត្ត​លើ​ខ្លួនឯង និង​រក​លុយ​បាន​កាន់តែ​ច្រើន ៖

១. កុំ​ខ្លាច​នឹង​យល់​ខុស​អ្នក​ដទៃ
វា​មិន​ពិបាក​ទេ​ក្នុង​ការ​ងក់ក្បាល​យល់​ស្រប​ជាមួយនឹង​អ្នក​ដទៃ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​តំណែង​ខ្ពស់​ជាង​អ្នក ឬ​អាយុ​ចាស់​ជាង​អ្នក ។ ជាក់ស្តែង តួនាទី​របស់​អ្នក​គឺ​គិត​និង​រក​ដំណោះស្រាយ​ថ្មី​ៗ​ដែល​មាន​ប្រសិទ្ធិ​ភាព ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចូលរួម​និយាយ​ក្នុង​កិច្ចប្រជុំ​ទេ​នោះ អ្នក​មិន​អាច​លេចធ្លោ​បាន​ឡើយ ។

២. ឈប់​សួរ​សំណួរ​ពេល​ដែល​និយាយ​ចប់​មួយ​ប្រយោគ
មនុស្ស​មាន​ទម្លាប់​អាក្រក់​ក្នុង​ការ​សួរ​អ្នក​ម្ខាង​ទៀត​ថា «​ត្រូវ​ទេ?​» នៅ​ចុង​ប្រយោគ​របស់​ខ្លួន ។ ប៉ុន្តែ​វា​មិន​ជួយ​អ្វី​ដល់​អ្នក​ទេ ។ ផ្ទុយ​មក​វិញ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​អ្នក​មិន​ច្បាស់លាស់​នឹង​ខ្លួនឯង​ផង និង​ត្រូវការ​អ្នក​ដទៃ​មក​យល់​ស្រប​នឹង​ខ្លួន ។

៣. ដឹង​ពេល​ដែល​អ្នក​អាច​បដិសេធ​នឹង​ការងារ
ការ​ទទួលយក​ការងារ​ព្រោះតែ​ខ្លាចចិត្ត​អ្នក​ដទៃ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្នកជា​ច្រើន​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​មានការ​ងារ​ច្រើន​ក្នុង​ដៃ​ហើយ​ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​របស់​អ្នក ។ ការ​បដិសេធ​ឲ្យ​បាន​ច្បាស់លាស់​នឹង​ការងារ​ដែល​អ្នក​គិត​ថា​មិន​ចាំបាច់​មិន​ត្រឹមតែ​បង្ហាញ​ថា​អ្នក​យល់​ច្បាស់​ពី​សមត្ថភាព​របស់​ខ្លួន​ទេ តែ​បង្ហាញ​អ្នក​ដទៃ​ថា​អ្នក​ឲ្យ​តម្លៃ​លើ​ខ្លួន និង​ពេលវេលា​របស់​ខ្លួន​ខ្លាំង​ទៀត​ផង ។

៤. អង្គុយ​នៅ​ខាង​មុខ និង​កណ្តាល
ក្មេង​ដែល​មិន​ស្តាប់​គ្រូ​ចូល​ចិត្ត​អង្គុយ​ក្រោយ​គេ ហើយ​វា​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​នៅ​កន្លែងធ្វើការ​ដែរ ។ រាល់ពេល​មានការ​ប្រជុំ ឬ​ការ​ជួបជុំ​ផ្សេង​ៗ អ្នក​គួរតែ​អង្គុយ​នៅ​ជួរ​ខាង​មុខ អង្គុយ​ឲ្យ​ត្រង់​ខ្លួន និង​រក្សា​ស្នាមញញឹម ។ អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ចូលរួម​ការ​ជួបជុំ​ចង​ចាំ​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ