ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លាងដៃ ​និង​អនាម័យ​ទូ​ទាំង​ប្រទេស​ជា​​អាវុធ​ដ៏​សំខាន់​ប្រឆាំង​មេរោគ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

​បុរស​កម្ពុ​ជាដំបូង​គេ ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ ។ ការ​រក​ឃើញ​នោះ ​បាន​ជំ​រុ​ញ​​អោយ រដ្ឋាភិបាល​កាន់តែ​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ​នេះ​ដោយ​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ​ឱ្យបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​មាន​អនាម័យ​ល្អ​នៅ​ក្នុង​ការ​រស់នៅ​ដើម្បី​ប្រឆាំង​នឹង​មេរោគ​នេះ​។ យោង​តាម​ក្រ​សូ​ង​សុខាភិបាល…

​បុរស​កម្ពុ​ជាដំបូង​គេ ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ ។ ការ​រក​ឃើញ​នោះ ​បាន​ជំ​រុ​ញ​​អោយ រដ្ឋាភិបាល​កាន់តែ​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ​នេះ​ដោយ​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ​ឱ្យបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​មាន​អនាម័យ​ល្អ​នៅ​ក្នុង​ការ​រស់នៅ​ដើម្បី​ប្រឆាំង​នឹង​មេរោគ​នេះ​។

យោង​តាម​ក្រ​សូ​ង​សុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក​នោះ ការ​រស់នៅ​ប្រកបដោយ​អនាម័យ ល្អ​ពិសេស ការ​លាងសម្អាត​ដៃ ​គឺជា​វិធានការ​ដ៏​សំខាន់​ជាងគេ​ នៅ​ក្នុង​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ ដូច្នេះ ​ការ​អប់រំ​ប្រជាជន​អោយ​ដឹង​ពីសារ​សំខាន់​នៃ​ការ​លាងដៃ​និង​វិធី​លាងដៃ​ត្រឹមត្រូវ​នឹង​ជួយ​អោយ​មនុស្ស​ម្នាក់​ៗ​អាច​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ​ក៏​ដូច​ជា​មេរោគ​ផ្សេង​ទៀត​ផង​ដែរ​។

ប៉ុន្តែ​ទោះបីជា​យ៉ាង​ក្តី​ មាន​ប្រជាជន​ជា​ច្រើន​នៅ​កម្ពុជា ​ក៏​ដូច​ជា​ប្រទេស​ផ្សេង​ទៀត​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​មិន​ទាន់​យល់​ច្បាស់​នៅ​ឡើ​ុ​យ ​អំពី​របៀប​លាងដៃ​អោយ​បាន​ត្រឹមត្រូវ​ ។ ដូច្នេះ​ប្រជាជន​កម្ពុជា​ ត្រូវ​តែយល់​ដឹង​អំពី​របៀប​នៃ​ការ​លាងដៃ​អោយ បាន​ត្រឹមត្រូវ​ដើម្បី​អាច​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​និង​មេរោគ​ផ្សេង​ទៀត​។

ការ​លាងដៃ​ដែល​ត្រឹមត្រូវ​ត្រូវធ្វើ​តាម​លំដាប់​លំដោយ​មាន​ដូចត​ទៅ​នេះ ៖

-ចូរ​លាងដៃ​ជាមួយនឹង​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ
-ចូរ​ប្រើប្រាស់​សាប៊ូ​ឲ្យ​បាន​គ្រប់គ្រាន់​ ក្នុង​ការ​លាង​សម្អាត​ដៃ​ដែល​សើម
-ចូរ​ដុស​ផ្ទៃ​នៃ​បាតដៃ​ទាំងអស់ ​រួម​ទាំង​ខ្នងដៃចន្លោះ​ម្រាមដៃ និង​ក្រោម​ក្រចក​យ៉ាង​ហោច​ណាស់២០​វិនាទី
-ចូរ​លាង​សម្អាត​សាប៊ូ​វិញ​ ដោយ​ប្រើ​ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ
-ចូរ​ជូត​ដៃ​អោយ​ស្ងួត​ជាមួយនឹង​ក្រដាស​ស្អាត ឬ​កន្សែង​ស្អាត ​ដែល​ប្រើ​តែ​ម្តង​ហើយ​ចោល

អ្វី​ដែល​បាន​យើង​បាន​និយាយ​នេះ​ គឺ​ផ្តោត​ទៅ​លើ​ការ​បង្កើន​អនាម័យ​ផ្ទាល់​ខ្លូ​ួ​នរបស់​​មនុស្ស​ម្នាក់​ៗ​ដើម្បី​បង្កើន​ការ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​១៩​ ។ ក្រៅពី​ការ​បង្ការ​ខ្លួនឯង​នោះ ប្រជាជន​ម្នាក់​ៗ​ក៏​ត្រូវ​ប្រយ័ត្ន​ផង ដែរ​ក្នុងការ​បញ្ចៀស​ការ​ចម្លង​មេរោគ​ទៅ​កាន់អ្នក​ដទៃ​ ដោយ​ត្រូវ​ពាក់​ម៉ាស ឬប្រើ​ក្រមា បើសិនជា ពួក​គេ​មាន រោគសញ្ញា ដែល​នាំ​សង្ស័យ​ដល់​ការ​មានការ​ឆ្លង មេរោគ​កូ​វី​ដ​១៩​ ។ រោគ​សញ្ញា​នៃ​ជំងឺ​បង្ក​ដោយ​កូ​វី​ដ​១៩ រួម​មាន ក្តៅខ្លួន ក្អក និងថប់ដង្ហើម​ ។ ដូច្នេះ ​បើសិនជា​មាន​រោគសញ្ញា​ទាំងនេះ គេ​ត្រូវ​តែ​ពាក់​ម៉ាស​មុខ ​ឬ ប្រើ​ក្រមា​ ដើម្បី​កុំអោយ​មានការ​ចម្លង​មេរោគ​ទៅ​កាន់​អ្នក​ដទៃ​។

នេះ​គឺជា​អនាម័យ​ផ្ទាល់ខ្លួន​ ដែល​ប្រជាជន​កម្ពុជា​ម្នាក់​ៗ​ត្រូវ​ប្រកាន់​យក​ដើម្បី​បង្ការ​ឆ្លង​ និង​ចម្លង​មេរោគ​។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ក្តី ការ​ធ្វើ​អនាម័យ វា​ត្រូវ​តែ​ធ្វើ​យ៉ាង​ទូលំទូលាយ​ទូ​ទាំង​ប្រទេស​និង ត្រូវ​ពាក់​ព័​ន្ធលើ​គ្រប់​ផ្នែក​ និង​ស្ថាប័ន ដោយ​ពិចារណា​ទៅ លើ​សារសំខាន់​នៃ​អនាម័យ​នៅ​ក្នុង​ការ​បង្ការ​ជំងឺ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ខេត្តសៀមរាប ​នា​ថ្ងៃ​ទី​៩​ មីនា ថា​ នេះ​ជាពេលវេលា​ដែល​យើង​ត្រូវ រួម​គ្នា​ដើម្បី​ទប់ស្កាត់​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ ដូច្នេះ ការ​បង្កើន​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​នៅ​តាម​ទីកន្លែង ផ្សេង​ៗ​ដូច​ជា​កន្លែងធ្វើការ​ងារ មជ្ឈមណ្ឌល​លក់ទំនិញ ភោជនីយដ្ឋានជាដើម​ត្រូវ​បង្កើន​អនាម័យ​ឬ​ក៏​ផ្តល់​មធ្យោបាយ ដើម្បី​អោយ​មនុស្ស​គ្រប់​គ្នា​ធ្វើ​អនាម័យ​បាន​ល្អ​។

នៅ​ពេល​ដែល​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​អនាម័យ​ល្អ​នោះ វា​នឹង​អាច​កាត់​បន្ថយមួយកម្រិត​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដោយហេតុ​ថា​មេរោគ​នេះ​ ក៏​អាច​មាននៅ​លើ​ផ្ទៃ​តុ​ឬ​ក៏​កន្លែងណាមួយផង​ដែរ​ហើយ​ពេល​ដែល​នរណា​ម្នាក់ ​យកដៃ​ទៅ​ប៉ះ​កន្លែង​ដែល​មាន​មេរោគ​នោះ ពេល​នោះ វា​នឹងមានល​ទ្ធ​​ភាព​ដែល​ថា​មេរោគ​នោះ​ អាច​ចម្លង​មក​មនុស្ស​ផង​ដែរ​។

ទន្ទឹម​ជាមួយ​គ្នា​នេះ នៅ​តាម​បន្ទប់ទឹក​គ្រប់ ទីកន្លែង​ទាំងអស់​ក៏​គួរតែ​មាន​ដាក់​សាប៊ូ​លាងដៃ ​ដើម្បី​អោយ​អ្នក​ចូល​ប្រើប្រាស់​បន្ទប់ ទឹក​អាច​សម្អាត​ដៃ​របស់​ពួក​គេ​បានជា​មួយ​ទឹក​និង​សាប៊ូ​។ ការ​រស់នៅ​ស្អាត​ និង​មាន​អនាម័យ​ត្រូវ​តែ​ក្លាយជា​របៀប​រស់នៅ​ប្រចាំ​ថ្ងៃមួយ​របស់​ប្រជាជន​កម្ពុជា​។ ខ​ណៈដែល​វា​មិន​ចំណាយ​លុយកាក់ វា​បាន​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​ជា​ច្រើន​មក​មនុស្ស​។

ការ​រស់នៅ​ស្អាត​និង​មាន​អនាម័យ ​ត្រូវ​តែ​ជា​យុ​ទ្ឋ​នា​ការ​មួយ​មាន​ទ្រង់ទ្រាយ​ធំ​ទូ​ទាំង​ប្រទេស ​ដើម្បី​អោយ សារ ការ​រស់នៅ​ស្អាត និងមាន​អនាម័យ​ល្អ នេះ​បាន​ជ្រួ​ប​ជ្រាប​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ​។ វា​នឹង​មាន​សារសំខាន់​ខ្លាំង​ណាស់ ​ដែល​ក្រសួងសុខាភិបាលសារព័ត៌មាន និងអ្នក​ពាក់​ព័​ន្ឋ​ទាំងអស់​ធ្វើការ​ចែក រំលែក​សារការ​រស់នៅ​ស្អាត​និង​មាន​អនាម័យ​ល្អ គឺជា​អាវុធ​ដ៏​សំខាន់​មួយ​ក្នុង ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ការ​ឆ្លង មេរោគ​កូ​វី​ដ​១៩​ និង​មេរោគ​ផ្សេង​ទៀត​។

នៅ​ក្នុង​សម័យកាល​បច្ចេកវិទ្យា​ព័ត៌មាន​ពិសេស​បណ្តាញ​សង្គម​ដូច​ជា​ហ្វេ​ស​ប៊ុ​ក​និង​បណ្តាញ​សង្គម​ផ្សេង​ទៀត​នោះ វា​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​ឬ​ព័ត៌មាន អោយ​បាន​ដល់ មនុស្ស​ជា​ច្រើន​នោះ​។ ដោយសារ​តែ​ភាព​ងាយស្រួល​នៃ​ការ​ផ្សព្វផ្សាយ​នេះ​ហើយ​បានជា​ព័ត៌មាន​មិន​ពិត fake news បាន​រាលដាល​យ៉ាង​សាហាវ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ វា​គ្រាន់តែ​ទាមទារ​នូវ​ឆ​ន្ទះ​របស់​មនុស្ស​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​នៅ​ក្នុង ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា អោយ ក្លាយជា​ប្រទេស មួយ​ដែល​កាន់តែ​មាន​អនាម័យ​ល្អ​និង​ស្អាត​។

គ្រប់​ទីកន្លែង​ទាំងអស់​មិន​ថា ​ក្រសួង​រដ្ឋ ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល រោងចក្រ មជ្ឈមណ្ឌល​លក់ទំនិញ រោង​ភាពយន្ត ភោជនីយដ្ឋាន ហាង​កាហ្វេ​ឬ​ក៏​កន្លែង​ផ្សេង​ទៀត​ទេ គេ​ត្រូវ​តែ​រួមចំណែក​នៅ​ក្នុង ការ​ផ្សព្វផ្សាយ​សារនៃ​ការរស់នៅ​ប្រកបដោយ​អនាម័យ​ ​​ស្អាត ​និងសារ​អំពី​សារសំខាន់​នៃ​ការ​លាង ដៃ នៅ​ក្នុងការ​ទប់ទល់​ប្រឆាំងនឹង​ការ​ឆ្លងមេរោគ​កូ​វី​ដ​១៩​ និង​មេរោគ​ផ្សេង​ទៀត​។ វា​នឹង​រឹតតែ​ប្រសើរ​ថែមទៀត បើសិនជា​គ្រប់​ទីកន្លែង​ទាំង​អស់នោះ​ផ្តល់ មធ្យោបាយ​សម្រាប់​ការ​ធ្វើ​អនាម័យ ដូច​ជា​មាន ការ​ដាក់​សាប៊ូ និង ក្រដាស​ជូត​នៅ​ក្នុង​គ្រប់ បន្ទប់ទឹក​ទាំងអស់​។

ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និងក្រសួងពាក់​ព័​ន្ខ​ផ្សេង​ទៀត មាន​តួនាទី​នៅ​ក្នុង​ការ ឃោសនា អោយទូលំទូលាយបំផុត​អំពី​សារសំខាន់​នៃ​ការ​រស់នៅ​មាន​អនាម័យ​និង​ស្អាត​ហើយ ទន្ទឹម​នោះ ត្រូវ​ជំរុញ លើកទឹកចិត្ត​ដល់គ្រប់កន្លែង​ទាំងអស់ អោយ​ចូលរួម​ចំណែក​នៅ​ក្នុង​យុ​ទ្ឋ​នា​ការ ដើម្បី​បង្កើន​អនាម័យ​ល្អ និង​ការ​រស់នៅ​ស្អាត អោយ​ជ្រាបដល់​បេះដូង​ខ្មែរ​គ្រប់​រូប ​។ ចំណែក​សារព័ត៌មាន​កម្ពុជា​ទាំងអស់​ក៏​ត្រូវ​ចូល រួម​យ៉ាង​សកម្ម​ផង​ដែរ​នៅ​ក្នុង​យុ​ទ្ឋ​នា​ការ​មួយ​នេះ​តាម​រយះ​ការ​បង្កើន ការ​ផ្វ​ផ្សាយ​ព័ត៌មាន​អំពី​សារសំខាន់​ន​សារសំខាន់​នៃ​ការ​លាងដៃ និង ការ​រស់នៅ​ប្រកបដោយ​អនាម័យ​សម្រាប់​សុខភាព​ក៏​ដូច ជា​ការ ប្រឆាំង នឹង មេរោគ​កូ​វី​ដ​១៩​។

ការ​រស់នៅ​ប្រកបដោយ​អនាម័យ​ស្អាត​នេះ ​ត្រូវ​តែ​ក្លាយជា​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ​ដោយ​មិន​គ្រាន់តែ​ដើម្បី​ទប់ទល់​នឹង​មេរោគ​កូ​វី​ដ​១៩​ឡើយ ​។ ដូច្នេះ​ មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​រួម​គ្នា​ប្រែក្លាយ​កម្ពុជា​អោយទៅ​ជា​ប្រទេស​ ដែល​មាន​ស្តង់ដារ​អនាម័យ​ខ្ពស់​ និង​កា​រស់នៅ​ស្អាត​មិន​ថា ​ពេល​មាន​ការ​រាល​ដាល​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ ឬ​ពេល​អនាគត​ឡើយ​ ។ យើង​ត្រូវ​តែ​ធ្វើ​អោយ​បានការ​ចង​ចាំ​មួយ សម្រាប់​មនុស្សទូ​ទាំង​ពិភពលោក​ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ស្តង់ដា​អនាម័យ​ខ្ពស់ និង​ស្អាត​បន្ថែម​ទៅ​លើ​សម្រស់​នៃ​ប្រទេស​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ