បើកសវនាការសំណុំរឿងថៅកែស្ថានីយប្រេងម្នាក់ពាក់ព័ន្ធករណីវាយគ្រូបង្រៀន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានលើកយកសំណុំរឿងថៅកែស្ថានីយ៍ប្រេង PTT ម្នាក់ នៅជិតរង្វង់មូលគួរស្រូវ…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានលើកយកសំណុំរឿងថៅកែស្ថានីយ៍ប្រេង PTT ម្នាក់ នៅជិតរង្វង់មូលគួរស្រូវ…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានលើកយកសំណុំរឿងថៅកែស្ថានីយ៍ប្រេង PTT ម្នាក់ នៅជិតរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ ដែលប្រើអំពើហិង្សាវាយដំទៅលើគ្រូបង្រៀនម្នាក់ បណ្ដាលឲ្យរងរបួសមកបើកសវនាការផ្តន្ទាទោសតាមច្បាប់ ។ ប៉ុន្តែសវនាការនោះក្រោយពីសាកសួរដេញដោលចប់សព្វគ្រប់ហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៣ ខែមីនា ខាងមុខនេះ ។
សវនាការបានធ្វើឡើងដោយមានលោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សឿ ឡង់ឌី ជាតំណាងអយ្យការ និងចំពោះជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ ភេទប្រុស អាយុ៤១ឆ្នាំ និងគូកនម្នាក់ទៀតឈ្មោះ ងន់ រតនា ភេទប្រុស អាយុ២០ឆ្នាំ ។ ជនជាប់ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ.ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ អុឹម សិរីរដ្ឋ មុខរបរជាគ្រូបង្រៀន នៅចំណុចក្នុងស្ថានីយ៍ប្រេងPTT ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ការចោទប្រកាន់នោះត្រូវបានជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ ឆ្លើយថា ខ្លួនមិនបានវាយទៅលើជនរងគ្រោះទេ តែពិតជាបានបញ្ជាឲ្យកូនចៅឈ្មោះ ងន់ រតនា ចាប់ចង និងវាយមែន ។ ចំណែកឈ្មោះ ងន់ រតនា បានសារភាពថា ខ្លួនពិតជាបានចាប់ចងបុរសរងគ្រោះនោះមែន តែខ្លួនមិនបានវាយតប់ជនរងគ្រោះឲ្យមានរបួសបែកឈាមទេ គឺមានជនទី៣ទៀត ។ ទោះជាយ៉ាងណាសំណុំរឿងនេះមិនមានបណ្តឹងជនរងគ្រោះទេ ពោលគឺជាសវនាការលើបណ្តឹងអាជ្ញាតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ និងបក្ខពួក បានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើលោក អឹុម សិរីរដ្ឋ ជាគ្រូបង្រៀន កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណស្ថានីយប្រេងរបស់គេ ដោយចោទថា គ្រូបង្រៀនរូបនេះបានចូលទៅអុកឡុក និងលួចថតរូបស្ត្រីនៅក្នុងបន្ទប់ទឹក ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានចុះទៅដល់ និងនាំខ្លួនម្ចាស់ស្ថានីយប្រេងទៅសាកសួរ បន្ទាប់មកតាមសមត្ថកិច្ចបានតាមចាប់ពួកកូនចៅថៅកែស្ថានីយ៍នោះម្នាក់ទៀត ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងមានការឃុំខ្លួនចាប់ពីពេលនោះមក ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ