ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​អាជីវកម្ម​សម្រាប់​អាណាព្យាបាល​ដែល​នៅផ្ទះ​មើលថែ​កូន​ៗ !

4 ឆ្នាំ មុន

ព្រោះតែ​អ្នក​ត្រូវ​នៅ​ចាំផ្ទះ​ដើម្បី​មើលថែ​កូន​ៗ ឬ​បំពេញ​កិច្ចការ​ក្នុងផ្ទះ​ផ្សេង​ៗ​មិន​ចាំបាច់​មាន​ន័យ​ថា​អ្នក​មិន​អាច​រក​លុយ​បាន​ទេ ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ជា​អាណាព្យាបាល​នៅផ្ទះ​អាច​មានឱកាស​ជា​ច្រើន​ក្នុង​ការ​បង្កើត​ប្រភព​ចំណូល​ថ្មី​សម្រាប់​គ្រួសារ ។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​រក​លុយ​បន្ថែម ប៉ុន្តែ​អ្នក​មិន​អាច​ចេញ​ទៅ​ធ្វើការ​ពេញ​ម៉ោង​បាន​នោះ ចូរ​សាកល្បង​ពិចារណា​លើ​គំនិត​អាជីវកម្ម​ខាងក្រោម​នេះ ៖ ១….

ព្រោះតែ​អ្នក​ត្រូវ​នៅ​ចាំផ្ទះ​ដើម្បី​មើលថែ​កូន​ៗ ឬ​បំពេញ​កិច្ចការ​ក្នុងផ្ទះ​ផ្សេង​ៗ​មិន​ចាំបាច់​មាន​ន័យ​ថា​អ្នក​មិន​អាច​រក​លុយ​បាន​ទេ ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ជា​អាណាព្យាបាល​នៅផ្ទះ​អាច​មានឱកាស​ជា​ច្រើន​ក្នុង​ការ​បង្កើត​ប្រភព​ចំណូល​ថ្មី​សម្រាប់​គ្រួសារ ។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​រក​លុយ​បន្ថែម ប៉ុន្តែ​អ្នក​មិន​អាច​ចេញ​ទៅ​ធ្វើការ​ពេញ​ម៉ោង​បាន​នោះ ចូរ​សាកល្បង​ពិចារណា​លើ​គំនិត​អាជីវកម្ម​ខាងក្រោម​នេះ ៖

១. ផ្តល់​សេវាកម្ម Graphic Design
បើ​អ្នកជា​មនុស្ស​ដែល​មាន​ជំនាញ​ផ្នែក Graphic Design និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​នោះ អ្នក​អាច​ផ្តល់​សេវាកម្ម​ច្នៃ​ម៉ូ​ដ Graphic សម្រាប់​អាជីវកម្ម និង​កម្មវិធី​នានា​បាន ។ ជាក់ស្តែង​ក្នុង​ពេល​បច្ចុប្បន្ន​មាន​អាជីវកម្ម​ជា​ច្រើន​ដែល​ព្យាយាម​ប្រកួតប្រជែង​គ្នា​លើ​ទីផ្សារ ហើយ​រូបភាព​ដែល​មាន​ភាព​ទាក់ទាញ​ខ្ពស់​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​ទាំងនោះ ។

២. អ្នក​កាត់ដេរ
មនុស្ស​ជា​ច្រើន​នៅ​តែ​ត្រូវការ​សេវាកម្ម​កាត់ដេរ ឬ​សេវា​បញ្ចូល​លេខ​សម្លៀក​បំពាក់ ដូច្នេះ​បើ​អ្នកមាន​ជំនាញ​ផ្នែក​កាត់ដេរ វា​ជា​ជម្រើស​ល្អ​ដែល​អ្នក​អាច​ធ្វើ​បាន​ទាំង​ដែល​នៅ​ក្នុងផ្ទះ ។ ក្រៅពី​សម្លៀក​បំពាក់​ទូទៅ​របស់​មនុស្ស​ហើយ អ្នក​អាច​ផ្តល់​សេវាកម្ម​កាត់​វាំងនន ឬ​ស្រោមពូក​ផង​ដែរ​ព្រោះ​មនុស្ស​ជួប​ការ​លំបាក​ច្រើន​ក្នុង​ការ​រក​ទំហំ​ដែល​ស័ក្តិសម​សម្រាប់​ខ្លួន ។

៣. សាប៊ូ​ធម្មជាតិ
សាប៊ូ​ដុះ​ខ្លួន និង​កក់សក់​ដែល​មាន​លើ​ទីផ្សារ​ភាគច្រើន​ពោរពេញ​ទៅ​ដោយ​ជាតិ​គីមី ដែល​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​សមត្ថភាព​មួយ​ចំនួន​ចំណាយ​ថវិកា​ជា​ច្រើន​លើ​ជម្រើស​ដែល​មាន​ភាព​ធម្មជាតិ និង​ជួយ​ដល់​ស្បែក ។ ដោយហេតុ​ដូចនេះ បើ​អ្នក​ស្គាល់​រូបមន្ត​ល្អ​ៗ​សម្រាប់​សាប៊ូ​ដែល​ជួយ​ដល់​សុខភាព​ស្បែក អ្នក​អាច​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​បាន ។

៤. អ្នក​បង្កើត​វេ​ប​សាយ
ជម្រើស​នេះ​គឺ​សម្រាប់​មនុស្ស​ដែល​មាន​ជំនាញ​ឬ​បទ​ពិសោធន៍​ធ្លាប់​បង្កើត​វេ​ប​សាយ​ពី​មុន​មក ។ ជាក់ស្តែង អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​ត្រូវកា​រវេ​ប​សាយ​មួយ​ច្បាស់លាស់​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​ជឿ​ទុកចិត្ត​ខ្លួន​ដែល​ធ្វើ​ឲ្យ​តម្រូវការ​សម្រាប់​សេវាកម្ម​បង្កើត​វេ​ប​សាយ​មាន​ខ្ពស់​លើ​ទីផ្សារ ។ ក្រៅពី​នេះ​ហើយ​អ្នក​អាច​ផ្តល់​ជា​សេវា​ផ្តល់​ទីប្រឹក្សា​សម្រាប់​ការ​គ្រប់គ្រង​វេ​ប​សាយ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ