ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣វិធី​ ដឹកនាំ​មនុស្ស​ដែល​លោកស្ទី​វ ចបស៍ តែង​តែ​ប្រើ

4 ឆ្នាំ មុន

ប្រមាណ​ជិត១០​ឆ្នាំ​ បន្ទាប់​ពី​មរណភាព​របស់​លោក ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple លោក​បន្ត​ស្ថិត​ក្នុង​ចំណោម​អ្នកដឹកនាំ​អាជីវកម្ម​ដ៏​គួរ​ឲ្យ​កោតសរសើរ​ដដែល ។…

ប្រមាណ​ជិត១០​ឆ្នាំ​ បន្ទាប់​ពី​មរណភាព​របស់​លោក ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple លោក​បន្ត​ស្ថិត​ក្នុង​ចំណោម​អ្នកដឹកនាំ​អាជីវកម្ម​ដ៏​គួរ​ឲ្យ​កោតសរសើរ​ដដែល ។ លោក ហ្វី​លី​ព បូ​អី​ស៊ូ (Philippe Bouissou) ដែល​ធ្លាប់​ជា​បុគ្គលិក​ធ្វើការ​ឲ្យ​លោក ចបស៍ បាន​ចែករំលែក​មក​ថា ធ្វើការ​ជាមួយ​លោក​ចបស៍ គឺ​ពិតជា​ពិបាក​ណាស់ ហើយ​លោក​ចបស៍​ប្រៀប​ដូច​ជា​មានមុខ​ពីរ ។ មុខ​ទី​មួយ គឺ​មនុស្ស​ដ៏​ឆ្លាត​វៃ និង​មុខ​ទី​ពីរ គឺ​មនុស្ស​ដែល​មិន​ខ្វល់​ពី​អ្នក​ដទៃ ។ យ៉ាងណា​ក្តី លោក​បាន​បន្ត​ថា​មេរៀន​សំខាន់​ដែល​លោក​បាន​រៀនសូត្រ​ពី​លោក​ចបស៍​គឺ​ការ​ដឹកនាំ​មនុស្ស ។

ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​លោក ចបស៍ បាន​ប្រើ​ដើម្បី​ដឹកនាំ​មនុស្ស​របស់​លោក​៖
១-ដើម្បី​ជោគជ័យ មនុស្ស​ត្រូវ​ផ្តោត​ស្មារតី​យ៉ាង​ខ្លាំង​លើ​កិច្ចការ​មួយ ឬ​ពីរមេរៀន​ដែល​សំខាន់​ជាងគេ គឺ​សារៈសំខាន់​នៃ​ការ​ផ្តោត​ស្មារតី​តែ​លើ​កិច្ចការ​ដែល​សំខាន់​ពិតប្រាកដ​ប៉ុន​នោះ ។ លោក បូ​អី​ស៊ូ បាន​និយាយ​ថា «​គិត​ពី​អ្វី​ដែល​សំខាន់​ជាងគេ​… ខ្ញុំ​គិត​ថា​លោក ចបស៍ មាន​សមត្ថភាព​ដ៏​ពិសេស​មួយ​នេះ​ដែល​ខ្ញុំ​មិន​ដែល​មើលឃើញ​ក្នុង​មនុស្ស​ណា​ម្នាក់​ទេ ។ លោក​មាន​សមត្ថភាព​ក្នុង​ការ​ផ្តោត​ស្មារតី​យ៉ាង​ខ្លាំង​» ។

២-ទៅ​រក​មនុស្ស​ដែល​អាច​ផ្លាស់​ប្តូរ​អ្វី​បានលោក បូ​អី​ស៊ូ មាន​ប្រធាន​មួយ​រូប​ទៀត​ដែល​លោក​ត្រូវ​ឆ្លងកាត់​មុន​នឹង​ទៅ​ដល់​លោក ចបស៍ ប៉ុន្តែ​លោក ចបស៍ មិន​ខ្វល់ខ្វាយ​ច្រើន​ពី​ដំណាក់កាល​ទាំងនេះ​ទេ ។ ផ្ទុយ​មក​វិញ ប្រសិនបើ​លោក​មាន​កិច្ចការ​ចង់​និយាយ​ជាមួយ​មនុស្ស​ម្នាក់ លោក​ទៅ​រក​ម្នាក់​នោះ​ដោយ​ផ្ទាល់ មិនមែន​ទៅ​រក​ប្រធាន​របស់​បុគ្គលិក​ម្នាក់​នោះ​ឡើយ ។

៣-កុំ​គ្រាន់តែ​ផលិត​ផលិតផលផលិតផល​ទាំងអស់​ដែល​ឆ្លងកាត់​ការ​គ្រប់គ្រង និង​មើលថែ​របស់​លោក​ចបស៍​មិន​ត្រឹមតែ​ជា​ផលិតផល​ ដែល​មនុស្ស​អាច​រកបាន​លើ​ទីផ្សារ​ទេ ។ ផ្ទុយ​មក​វិញ វា​តែងតែមាន​លក្ខណៈ​ពិសេស និង​ខុស​ពី​ផលិតផល​ដទៃ​ព្រោះ​លោក ចបស៍ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​គិត​គ្រប់​ជ្រុង​ជ្រោយ​ពី​វា ។ ឧទាហរណ៍​ដូច​ជា​លោក​គិត​ទាំង​ពី​សំឡេង​ដែល​វា​មាន​អារម្មណ៍​របស់​មនុស្ស​ពេល​ដែល​ប៉ះ​វា និង​ថែម​ទាំង​ក្លិន​របស់​វា​ថែម​ទៀត​ផង ។

អត្ថបទសរសេរ ដោយ